Comments Off on លោក សម រង្ស៊ី ចេញ​ទៅ​ក្រៅប្រទេស​នៅ​ថ្ងៃ​ចន្ទ​នេះ សម្រាប់​នយោបាយ​ការទូត​​

លោក សម រង្ស៊ី ចេញ​ទៅ​ក្រៅប្រទេស​នៅ​ថ្ងៃ​ចន្ទ​នេះ សម្រាប់​នយោបាយ​ការទូត​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាសថា លោក​នឹង​ចេញ​ទៅ​ក្រៅប្រទេស នៅ​ថ្ងៃ​ចន្ទ​នេះ ប្រមាណ​ជា​២​សប្តាហ៍ ដើម្បី​ជំរុញ​​​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា និង​រឹតបន្តឹង​ជំនួយ​មក​កម្ពុជា​។​

​លោក​សម រង្ស៊ី ប្រកាស​បែបនេះ កាលពី​ថ្ងៃអាទិត្យ នៅក្នុង​សមាជ​មហាជន នៅ​ទីលាន​ប្រជាធិបតេយ្យ ជា​ការបង្ហាញ​ជំហរ​របស់​គណ​បក្ស និង​កិច្ចការ​ការទូត​ផ្សេងៗ ដែល​លោក កំពុងតែ​ធ្វើ​។​

​លោក សម រង្ស៊ី មានប្រសាសន៍ថា លោក នឹង​ទៅ​ប្រទេស​មួយSiv channa12_5ចំនួន រួម​មាន​សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ទីក្រុង​ប្រ៊ុ​ស្សែ​ល ប្រទេស​​បែលហ្ស៊ិក​ អង់គ្លេស អាល្លឺម៉ង់ និង​ប្រទេស​បារាំង ដើម្បី​ធ្វើ​ចលនា​កុំឲ្យ​អន្តរជាតិ ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​លោក​ចាត់​ទុកថា «​ខុសច្បាប់​»​។​លោក​បន្តថា លោក ក៏​នឹង​ធ្វើ​ចលនា​ជាមួយ​ធនាគារពិភពលោក ធនាគារ​អភិវឌ្ឍន៍អាស៊ី មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ ដើម្បីឲ្យ​ស្ថាប័ន​អន្តរជាតិ​ទាំងនោះ ដាក់​លក្ខខណ្ឌ សម្រាប់​ជំនួយ​មក​កម្ពុជា​។ លោក​បញ្ជាក់ថា លោក​នឹង​ជំរុញ​ឲ្យ​ស្ថាប័ន​ទាំងនោះ ដាក់​គំនាប​ឲ្យ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ប្រគល់​អំណាច​ជូន​ប្រជាពលរដ្ឋ​វិញ​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​រាជរដ្ឋាភិបាល​ភ្លាមៗ បន្ទាប់​ពី​រដ្ឋសភា បាន​បើក​សម័យប្រជុំ​លើកដំបូង និង​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្កោលទោស ដោយ​ចាត់ទុក​ជា​សភា​ឯក​បក្ស និង​ប្រកាស​មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល​។ តែ​លោក ហ៊ុន សែន បានចាត់ទុក​ការប្រជុំ​សភា និង​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នេះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។​

​សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​០៦​ខែ​តុលា​នេះ បាន​សម្រេច​នូវ​ការទាមទារ​ចំនួន ១០​ចំណុច ដោយ​រក​យុត្តិធម៌​ជូន​ម្ចាស់​​ឆ្នោត និង​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​តាម​រយៈ​កែទម្រង់​នូវ​គោលនយោបាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដើម្បី​ធានា​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ ចំណុច​សំខាន់ៗ​ចំនួន​១០​នោះ រួម​មាន​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស្វែងរក​ការ​ពិត​ជូន​​ម្ចាស់ឆ្នោត និង​ផ្លាស់ប្តូរ​សមាសភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទាមទារ​ឲ្យមាន​តុល្យភាព​អំណាច​សភា និង​ទទួល​ស្គាល់​គណបក្សប្រឆាំង​ដោយ​បង្កើត​រាជរដ្ឋាភិបាល​ស្រមោល ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​អាជ្ញាប័ណ្ណ​វិទ្យុ ទូរ​ទស្សន៍ បញ្ឈប់​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច បញ្ឈប់​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យមាន​ប្រសិទ្ធ​ភាព​​ជា​ដើម​។​

​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ នៅ​ថ្ងៃ​ទី​២៣​ខែតុលា ខាងមុខនេះ ដោយ​ប្រមូល​ស្នាម​ដៃ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ប្រមាណ​៣​លាន​ស្នាម មេដៃ ធ្វើ​ជា​ញត្តិ​ដាក់ជូន​អង្គការសហប្រជាជាតិ និង​ប្

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com