Comments Off on លោក​ហួន បូ​និត ម​ន្ទីរអ​ភិវឌ្ឍន៍ជ​នបទខេ​ត្តពោ​ធិ៍សាត់និ​ងបក្សពួ​កនាំ​គ្នាប្រ​ព្រឹត្តអំពើពុករ​លួយ​ជាប្រ​ព័ន្ធ?

លោក​ហួន បូ​និត ម​ន្ទីរអ​ភិវឌ្ឍន៍ជ​នបទខេ​ត្តពោ​ធិ៍សាត់និ​ងបក្សពួ​កនាំ​គ្នាប្រ​ព្រឹត្តអំពើពុករ​លួយ​ជាប្រ​ព័ន្ធ?

ខេត្តពោធិ៍សាត់៖តាមប្រភពដែលគួរឲ្យទុក្ខចិត្តបា​នលួចបង្ហើបឲ្យដឹងថាដោយសារតែមានអំ​ពើពុក​រលួយពិសេសការទទួលថវិកាជាតិនិងថវិកា​គំរោ​ង​អង្គការនានាមកធ្វើការអភិវឌ្ឍន៍នៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៏សាត់ក្នុងមួយ​ឆ្នាំៗ រដ្ឋបានខាត​បង់​ថវិកាចន្លោះ​៣០០​លាន​រៀល​ ហើយថវិកាដែលបាត់បង់ទាំងនោះគឺបានធ្លាក់ចូលទៅក្នុងកណ្តាប់​ដៃលោកប្រធានមន្ទីរនិងមន្ត្រីជំនិតៗ​ របស់គាត់មួយចំនួនទៀត។ចំណែកមន្ត្រី​មួយចំនួនតូចផ្សេងទៀតបានត្រឹមស្រ​ក់ទឹកមាត់និងហិតក្លិនផ្សែងតែប៉ុណ្ណោះ។ភាពមិនប្រក្រតីទាំងនេះត្រូវបានគេអះ​អាងថាកើត​​យូរ​ឡើងដុះស្លែទៅហើយ។

ចំពោះថវិកាដែលគេកឹបកេងបានច្រើនបំផុតជារៀង​រាល់ឆ្នាំគឺថវិកានៅក្នុងជំពូកនានាជា​ច្រើនពិសេសថវិការគំរោងទឹកស្អាតនិងអនាម័យ​ADB​ក្នុង​ឆ្នាំ២០១៣ឆ្នាំ២០១​៤កន្លងទៅនេះ។ ទោះជាយ៉ាងណាការ​ប្រ​ព្រឹ​ត្តិអំពើ​ពុក​រលួយ​របស់​លោកហួន បូនិត និងបក្ខពួកគឺកម្រមានឧបសគ្គ ​ដោយ​សា​តែរូប​គាត់និង​បក្ខពួកពូ​កែរៀបចំឯកសា​រ​នានាដើម្បីបំប៉ោងការចំណាយ​។ប៉ុន្តែគុណ​ភាពមិន​សមស្រ​បទៅតាមស្តង់តាឡើយ។ក្រុមអធិការកិច្ចឬសវនកម្មភាគ​ច្រើ​នពួកគេពិនិត្យទៅលើតែឯកសារចំណាយមិនពិនិត្យ​ដល់មូលដ្ឋានដូច្នេះមិនអាចស្រាវជ្រាវរកឃើ​ញរឿងអាស្រូវទាំង អម្បាល​មាននេះឡើយ។​ប្រភពបាន​​បន្ត​ឲ្យដឹងថា សម្រា​ប់ការចំណាយថវិកា ជាតិនិង​ថវិកាគម្រោងនានា​នៅក្នុង​មន្ទីរអភិ​វឌ្ឍន៍ជនបទខេត្តពោធិ៍សាត់និងក្នុងមួយ​ឆ្នាំៗថវិកា​មួយ​ចំនួន​បានធ្លាក់នៅក្នុងដៃលោកប្រធានមន្ទីរហួន បូនិតនិងបក្ខពួក។គំរោងទឹក​ស្អាត​និងផ្នែកអនាម័យបាន​ខាតបង់ថវិកាអស់ជាច្រើនលានដុល្លារអាមេរិកសំរាប់ចំនួន៦គឺខេត្តពោធិ៍សា​ត់បាត់ដំបងបន្ទាយ​មាន​ជ័យ កំពង់ធំ។ល។

សម្រាប់ការចំណាយថវិកាជាក់ស្តែងនៅក្នុងឆ្នាំ​២០១៣និង​២០១៤​ក​ន្លងទៅនេះត្រូវបាន​គេ​អះអាងថាមានតែតួលេខនៅក្នុងក្រដាស់​តែគុណ​ភាព​ការប្រើប្រាស់គ្មានឡើយ។ ដោយសារការ​រៀបចំថវិកាចំណាយមិនប្រក្រតីនិង​សល់ប្រាក់ច្រើនពីការទិញ​សំ​ភារៈដើម្បីធ្វើការអភិវឌ្ឍន៍គំរោង​ទឹកស្អាតបង្គន់អនាម័​យស្រះទឹកអណ្ដូងស្នប់និងលូជាដើម​ពួក​គេបានប្រាក់ទាំងនោះអាចកឹប​កេងពុករលួយយកទៅដាក់​ហោប៉ាវផ្ទាល់ខ្លួនហ៊ឺហាររាល់ថ្ងៃ។ ពាក់ព័ន្ធព័ត៌មានចោទប្រកាន់ខាងលើទាំងអម្បាលមា​ន​ លោកហួន បូនិត ប្រធានមន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តពោធិ៍សាត់មិនបានអត្ថាធិបាយច្រើន​ទេ​តាមទូរស័ព្ទ​ដោយប្រាប់យ៉ាង​ខ្លីថា​ខ្ញុំទទួលយកសូមមកកាន់មន្ទីរខ្ញុំទើបបកស្រាយអស់​សា​ច់រឿងទោះបីយ៉ាង​ណា​សារព័ត៌យើងរង់​ចាំស្វាគមន៏ការបកស្រាយបំភ្លឺពីលោកប្រធានមន្ទីរហួ​ន បូនិត​នៅលេខក្រោយ៕

a111

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com