0

លោក ផ្កាយ ៣ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឲលោក អ៊ុំ មុនី ចាត់តាំង លោក សាន សាធុការ ប្រមូលយកលុយបទល្មើសសេដ្ឋកិច្ចតាមបែបពុករលួយ ដើម្បីទប់តំណែងបុណ្យសក្ត័?

ភ្នំពេញ ៖ លោកផ្កាយ៣ ចាន់ វ៉ាន់ធឿន បានឡើងធ្វើ ប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃកាលណាមក មានការរឹតបន្តឹងកែរសម្រួលការងារដកមន្ដ្រីសកម្មមួយចំនួនដែលមិនមែនជាខ្សែស្រឡាយរបស់ខ្លួនជាច្រើនដកចេញ។ហើយការរុះរើដោយអំណាចលុយពុករលួយដណ្ដើមកៅអីប្លន់ទីតាំងប៉ុស្ដិរកប៉ុស្ដិខ្លាញ់ៗបែបនេះនាំឲ្យនាយ នាយរងនគរបាល ក្នុងអង្គភាព តាមការិយាល័យនីមួយៗ ចំណុះឲ្យនាយកដ្ឋាន មួយចនួនមិនហ៊ានអវត្តមាននោះទេ។

ហើយរួមទាំងតម្រូវឲ្យចុះហត្ថលេខា មួយថ្ងៃ ២ដងទៀតផង ប៉ុន្តែគោលការពង្រឹងចំណុចខ្វះខាតថ្មីមួយចំនួនបានរងនូវការរិះគន់ និងចោទប្រកាន់ថា ៖ មានបង្កប់អំពើពុក រលួយ ដោយសារ នាយនគរបាលខ្លះ បានទៅកាន់កន្លែងខ្លាញ់ ដោយសារតែ បានដាក់ស្រោមសំបុត្រ ជូនមេថ្មីធំក្រាស់ក្រែល ឯអ្នកក្រគ្មានលុយ គ្មានខ្នងបង្អែកក្រាស់ធំ ដូចគេនោះ ថ្វីបើជាសកម្មមន្ដ្រីស្មោះត្រង់ លើការទប់ស្កាត់បទល្មើសសេដ្ឋកិច្ចកម្រឹតណា គឺមិនអាចមាន ប៉ុស្ដិអង្គុយបានទេ លុះត្រាតែចេះប្រព្រឹត្តអំពើ ពុករលួយសូកប៉ាន់លុយពុករលួយ ដាក់ជូនទៅអោយ លោកនាយផ្កាយ៣ ចាន់ វ៉ាន់ធឿន ឫធ្វើការប្រកួត ប្រជែងដេញថ្លៃ បង់លុយចុះប៉ុស្តិ៍និងគេនោះ ទើបអាចមានប៉ុស្ដិ ប្រចាំការតាមគោលដៅ ខេត្តក្រុង បានលុយពុករលួយបានខ្លះៗ។ ដោយឡែក ថ្មីៗនេះ ចំណែកលោក អ៊ុំ មុនី ជាអនុប្រធាន នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចវិញ បន្ទាប់ពីធ្លាប់មានរឿងអាស្រូវ ក្នុងការងារ គ្មានការងារធ្វើជិត ១០ឆ្នាំនោះ ស្រាប់តែ ត្រូវបានតែងតាំង ឲ្យជំនួសការងារ លោក ឡុង ស្រេង ជាអនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច គ្រប់គ្រងបង្ការ បង្ក្រាប បទល្មើសសេដ្ឋកិច្ច ក៏ដូចជាទប់ស្កាត់ ការហូរចូល នូវប្រភពចំណីអាហារ មានជាតិពុល ក្នុងរាជធានីភ្នំពេញយ៉ាងក្រអឺតក្រទមបំផុត។

ប្រភពផ្ទៃក្នុងនាយកដ្ឋានទម្លាយថា ៖ គាត់ អ៊ុំ មុនីគឺជាមនុស្សរបស់លោកប្រធាននាយកដ្ឋានថ្មីដែលលើកបន្ដុបឡើង ឲ្យកាន់តួនាទីមានអំណាច ក្នុងការក្ដោបប្រមូលយកចំណូលខ្មៅបទល្មើសសេដ្ឋកិច្ច ក្នុងបេះដូងរាជធានី ក៏ដូចជាបទល្មើសសេដ្ឋកិច្ច ដែលឆ្លងកាត់ ដែលកន្លងមកបទល្មើសរបៀបនេះ នូវក្រោមការគ្រប់គ្រង មិនពេញលេញទេ របស់នាយឧត្តមសេនីយ៏ ជា សុមេធី ដែលត្រូវផ្លាស់ទៅកាន់តំណែង ជាអភិបាលខេត្តព្រៃវែងបច្ចុប្បន្ននេះ ។ដោយឡែក បើតាមមន្ត្រី ក្នុងនាយកដ្ឋានបានលើកឡើងរិះគន់ លោកផ្កាយ ៣ ប្រធាននាយកដ្ឋានថា ៖ ជាអ្នកបើកដៃ អោយលោក អ៊ុំ មុនី ដែលជាជន អសមត្ថភាពមិនមាន លក្ខណៈគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការដឹកនាំនាយ នាយរង នគរបាលចុះស៊ើបអង្កេតតាមដាន បង្កាបង្ក្រាបប្រយុទ្ធប្រឆាំង និងបទល្មើស សេដ្ឋកិច្ច និងចំណីអាហារជាតិពុលទាល់តែសោះ បែរជាចាត់តាំងជននេះ អោយកាន់ការងារទាំងងងឹតងងុល ។ ហើយបានធ្វើអោយជននេះ អ៊ុំ មុនី យកតួនាទីជម្រុញ អោយលោក សាន សាធុការ ដែលជាដៃស្តាំរបស់ខ្លួន ដែលចេះតែជំនាញចាប់ជម្រឹត ប្រជាពលរដ្ឋឈ្មួញប្រមូលយកលុយនោះ ដាក់រថយន្ដចាំពួនស្ទាក់ ប្រដេញដេញចាប់រថយន្ដ របស់ប្រជាពលរដ្ឋ និងក្រុមឈ្មួញរកស៊ី ប្រមូលយកលុយយ៉ាងអនាធិបតេយ្យបំផុត ក្រោមការដឹកនាំរបស់លោក អ៊ុំ មុនី មិនគួរបើ អគ្គស្នងការនគរបាលជាតិ មើលរំលងសកម្មភាពការិយាល័យធិបតេយ្យ បែបនោះទេ។

មិនតែប៉ុណ្ណោះ មន្ដ្រីបានលើកឡើងថា ៖ លោក អ៊ុំ មុនី បានរៀបចំរួចជាស្រេច ឲ្យមន្ត្រីរបស់ខ្លួន ដែលមាន លោក សាន សាធុការ ដឹកនាំត្រូវធ្វើស្ថិតិ ពីចំនួនទីតាំង ឃ្លាំងស្តុកទំនិញ ទំនិញនាំចូល រាជធានីភ្នំពេញ ដើម្បីងាយស្រួល ក្នុងការចុះក្តោបប្រភពចំណូលសេដ្ឋកិច្ចខ្មៅ ដែលដាក់ខែបង់ខែ។ ជាងនេះទៅទៀត លោក អ៊ុំ មុនី មានសង្ឃឹម រាល់ប្រភពប្រមូលសេដ្ឋកិច្ច ដោយសារលោក សាន សាធុការ ដែលជាដៃស្តាំ ធ្លាប់មានជំនាញ និងប្រវត្តិប្រមូលប្រាក់ ពីការដឹកជញ្ជូនទំនិញ របស់ឈ្មួញ ឆ្លងកាត់ផ្លូវជាតិលេខ១-២-៣ និងផ្លូវជាតិលេខ២១០-១១០ យ៉ាងជិះសេះលែងដៃកន្លងមក ។ ហើយដូចជាកន្លងមក គឺជននេះក៏ធ្លាប់បង្កបញ្ហា ជាមួយឈ្មួញប្រជាពលរដ្ឋរកស៊ី តាមដងផ្លូវសឹងរាប់ភ្លេចទៅហើយ រហូតត្រូវដកបញ្ឈរជើង ។ ប៉ុន្ដែលុះមកដល់អាណត្តិ លោកផ្កាយ៣ ចាន់វ៉ាន់ធឿន និងលោក អ៊ុំ មុនី ស្រាប់តែជននេះ មានយីអ៊ុនហើយត្រូវបាន លោក អ៊ុំ មុនី ចាត់តាំង អោយជននេះចុះធ្វើព្យុះធ្វើភ្លៀង ដេញប្រដេញចាប់ទំនិញ របស់ប្រជាពលរដ្ឋអ្នករកស៊ី យ៉ាងអនាធិបតេយ្យបែបនេះសោះ។

ពាក់ព័ន្ធនឹង ភាពអនាធិបតេយ្យ របស់ក្រុមនគរបាលសេដ្ឋកិច្ច ក្រោមការគ្រប់គ្រង របស់លោកប្រធាននាយកដ្ឋានថ្មីបែបនេះ ក៏មានការលើកឡើង ពីសំណាក់មន្ដ្រីថា ៖ គួរតែនាយឧត្តមសេនីយ៏ អគ្គស្នងការនគរបាលជាតិ មិនត្រូវមើលរំលង នឹងមិនត្រូវព្រងើយកន្ដើយនោះទេ ។ ព្រោះថា ៖ តួនាទីរបស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចគ្រប់ៗរូប គឺទប់ស្កាត់ប្រមូល នឹងបង្ក្រាប មិនមែនដូចក្រុមមន្ដ្រីកូនចៅ របស់លោកអ៊ុំ មុនី និង សានសាធុកា ចុះទៅកាន់គោលដៅ ដេញចាប់បង្ខំ ក្រុមប្រជាពលរដ្ឋឲ្យបង់ប្រាក់ តាមរូបភាព ពុករលួយយ៉ាងពេញបន្ទុក និងផ្ទុយពីការកែទម្រង់របស់មហាផ្ទៃ និងរដ្ឋាភិបាលយ៉ាងខ្លាំង ដែលបញ្ហានេះ គួរតែមានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីកុំអោយខូចពីមុខមាត់នគរបាលជាតិ ៕

chan vanthouen

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com