0

មន្រ្តីនគរបាលអន្តោប្រវេសន៏និងមន្រ្តីកាំកុងត្រូល ច្រកទ្វាជាំសាងាំ ស្រុកអន្លង់វែង ប្រព្រឹត្តអំពើពុករលួយកឹបកេងលុយរដ្ឋយកដាក់ហៅប៉ៅបក្សពួកខ្លួន!

gate-jorm-sangam-500x256ឧ​ត្ត​មាន​ជ​យ័​:​ ប្រភពធ្លាយចេញពីប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​ដឹកទំនិញ​ចេញពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ​សា​ង៉ាំ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​មាន​ជ​យ័​បាន​រអ៊ូ​រថា​៖​ ពួក​កាំកុងត្រូល​និង​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​កៀបសង្កត់​ជម្រឹត​ទារលុយ​ពី​ពួកគាត់​ខុស​គោលការណ៍​ដើម្បី​យកលុយ​

ដាក់​ហោប៉ៅ​។​ការ​រអ៊ូរ​រិះគន់​ពួក​មន្ត្រី​កាំកុងត្រូល​និង​នគរបាល​អន្តោប្រវេសន៍​រឿង​គោះ​លុយ​នេះ​ត្រូវបាន​ពួកគាត់​បញ្ជាក់ថា​៖​ នៅពេលដែល​ពួកគាត់​ដឹកទំនិញ​ផ្សេង​មកពី​ប្រទេស​ថៃ​តាម​ច្រក​ជាំ​សា​ង៉ាំ​ទោះជា​មានការ​បង់ពន្ធ​ជួន​ស្ថាប​ន័សា​ខា​គយ​និង​រដ្ឋាករ​ច្រក​រួច​ក៏ដោយ​ក៏​ពួកគាត់​ត្រូវ​បង់ប្រាក់​ដល់​មន្ត្រី​ស្ថាប​ន័​បី​ផ្សេងទៀត​គឺ​ស្នាក់ការ​បគ​របាល​អន្តោ​ប្រវេសន៍​កាំកុងត្រូល​និង​ស្នាក់ការ​ច្រកទ្វារ​ដោយ​ពួកនេះ​មិនបាន​ផ្ដល់​បង្ក​ន់​ដៃ​បញ្ជាក់​ពី​ការបង់ប្រាក់​ទៅលើ​អ្វី​ឡើយ​។ ។

​មហាជន​អ្នករកស៊ី​បាន​លើកឡើងថា​៖​តួនាទី​ស្ថាប​ន័​កាំកុងត្រូល​គឺមាន​តួនាទី​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ស្តង់ដា​រាល់​មុខទំនិញ​គ្រប់​ប្រភេទ​ដែល​ធ្វើការ​នាំចូល​ដើម្បី​រក្សារ​និង​ការពារ​សុខមាលភាព​ជួន​ពលរដ្ឋ​។​តែ​មន្ត្រី​កាំកុងត្រូល​ច្រក​អន្ដរៈជាតិ​ជាំ​សា​ង៉ាំ​នេះ​គាត់​អង្គុយតែ​នៅក្នុង​ប៊ុ​យ​រ៉ូ​ចាំតែ​យកប្រាក់​ដាក់​ហោប៉ៅ​មិន​ចេញ​ពិនិត្យ​មុខទំនិញ​ថា​មាន​ប៉ះពាល​សុខភាព​របស់​ពលរដ្ឋ​ដែរឬទេ​?​តែ​អត់​តើ​ឲ្យ​ប្រជាពលរដ្ឋ​រំពឹង​ទៅលើ​អ្វី​?​។​រីឯ​ស្នាក់ការ​ច្រកទ្វា​មិន​ខុសគ្នា​ពី​ស្ថាប​ន័​កាំកុងត្រូល​នោះដែរ​គឺ​អង្គុយចាំតែ​យកលុយ​ពី​រថយន្ដ​ដឹកទំនិញ​ដាក់​ក្នុង​ហោប៉ៅ​ដែល​គេ​ជឿ ថា​ពួកនេះ​មិនបាន​ប្រ​ម៉ូ​ល​ប្រាក់​បញ្ចូល​ទៅក្នុង​កញ្ចប់​ថាក​វិការ​ដ្ឋ​អ្វី​នោះឡើយ​ពីព្រោះ​ការងារ​ប្រ​ម៉ូ​ល​ចំ​ណុល​ពន្ធ​គឺ​ខាង​ស្ថាប​ន័គ​យ​ប្រមូល​រួចហើយ​។​ដោយឡែក​ខាង​នគរបាល​អន្តោប្រវេសន៍​វិញ​ក៏​មិន​ណ​យ​ដែ​ក្រៅពី​យកប្រាក់​ថ្លៃ​សេ​វ៉ា​ធ្វើ​ប​ណ្ណ័​ព្រុំដែន​រហូតដល់​១២​ម៉ឺន​រៀល​គឺ​លើស​តម្លៃ​សៀវភៅ​បន្ទុក​តាម​កា​កំណត់​របស់​របស់​ក្រសួង រហូតដល់​គុណ​និង​៥​ដង​។

​មិនតែប៉ុណ្ណោះ​ពួកនេះ​បាន​អង្គុយចាំ​រាប់​យកប្រាក់​ពី​រថយន្ដ​ដឹកទំនិញ​ចេញចូល​ថែមទៀត​ផង​។​ទង្វើ​ខុសច្បាប់​ដែល​បង្កឡើង​នៅ​ច្រកទ្វារ​ជាំ​ស្រងាំ​នេះ​ប្រជាពលរដ្ឋ​និង​ក្រុមអាជីវក​ដែល​បាន​ដឹកទំនិញ​ម្នាក់ៗ​មានការ​រ​អូរ​ទាំ​ថា​បង់ប្រាក់​អស់​ច្រើនណាស់​មិនមាន​ចំណេញ​ទេ​ហេតុនេះហើយ​ពួកគាត់​សូម​អំពាវនាវ​ដល់ ឯកឧត្ដម​សរ​ថា​វី​អភិបាល​នៃ​គ​ណះ​អភិបាលខេត្តរ​មានជ័យ​និង​ក្រសួង​ពាក់​ព​ន្ធ័​ជួយ​កែ​ទំរង់​ទៅដល់​មន្ដ្រី​គ្របើ​ស្ថាប​ន្ន័​ប្រចាំ​នៅ​ច្រ​ទ្វា​អន្ត​រះ​ជាតិ​ជាំ​សា​ង៉ាំ​អនុវត្តតាម​តួនាទី​និង​ជួយ​បន្ធូ​បន្ថយ​ដល់​ពួកគាត់​។​សូមបញ្ជាក់ថា​ព​តិ​មាន​ស្តីពី​ការរំលោភបំពាន​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នេះ​ទុកដូចជា​ការ​ជម្រាប​ដំណឹង​ដល់​អង្គភាព​ប្រឆាំង​និង​អំពើរ​ពុករលួយ​ដើម្បី​ស្រាវជ្រាវ​បង្ក្រាប​ផងដែរ​។​

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com