0

លោក​ វរៈសេនីយ៏ឯក ឡុង រុក្ខា អតីតនាយប៉ុស្តិ៍ អន្តោប្រវេសន៏ ច្រកទ្វាអន្តរជាតិ អូរយ៉ាដាវ ផ្លាស់ចេញបានតែ ពីរ ថ្ងៃ ត្រូវកូនចៅក្រោម ឱវាទដុតធូបបញ្វេរអង្ករ?

ខេត្តរតនគិរី ៖ តាមការធ្លាយចេញពី​មន្ត្រី​អាជ្ញាធរនិង​សមត្ថកិច្ច​ក្នុងស្រុក​អូរ​យ៉ា​ដាវបាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​ដែលមាន​ខ្នងបង្អែក​រឹងមាំជាពិសេស​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​​សមត្ថកិច្ច​ពុករលួយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវនៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ជាងនេះទៅទៀត​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រករបៀង​ភូមិ​ភិនិង​ច្រករបៀង​ភ្នំ​ក្រហមក៏​នៅតែ​កើតមានឡើង​យ៉ាង​ច្រើនព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយហើយ​ពួកគេ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថាក្រៅពី​បទល្មើស​នាំ​ឈើ​ចេញ​នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវគឺ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធនិង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ក៏​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​ដែរព្រោះ​មានការ​ឃុប ឃិត​ពី​សមត្ថកិច្ច​ពុករលួយដោយមាន​ការបែងចែក​ផលប្រយោជន៍​ជាប្រចាំ​។

លោក ឡុង រុក្ខា អតីត​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដែល​ត្រូវ​របូត​ចេញពី​តំណែង​នោះ ត្រូវបាន​គេ​ដឹងថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​វៀតណាមនិង​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ចូល​ស្រុក​ខ្មែរ​យ៉ាង​ពេញបន្ទុក​​និងការស៊ីដាច់លុយកូនចៅ។ ជាងនេះទៅទៀត​លោក ឡុង រុក្ខា បាន​ឃុបឃិត​ឲ្យ​ជនជាតិ​វៀត ណាម ​ចូលមក​ជីក​រ៉ែ​មាស​ខុសច្បាប់​តាម​តំបន់​ព្រំដែន ហើយ​ស្នាក់នៅ​ក្នុងផ្ទះ​របស់ខ្លួន​ទៀតផង ដែល​រឿងអាស្រូវ​បែបនេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។

ហើយការតែងតាំងនេះបានធ្វើឲមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តរតនគិរីមានការចាប់អារម្មណ៏យ៉ាងខ្លាំងហើយអ្វីដែលគេហ៊ានវាយតំលៃទុកជាមុននោះគឺអ្នកថ្មីអាចត្រាប់តាមអ្នកចាស់ក្នុងការស្វែងរកផលប្រយោជន៏ធ្វើមានធ្វើបានផ្ទាល់ខ្លួន ដូចេ្នះហើយទើបគេរង់ចាំតាមដានដោយយកចិត្តទុកដាក់នៅវិធានការរបស់លោក អ៊ី ចំរើន​ក្នុងនាមជាមេនគរបាលអន្តោប្រវេសន៏ច្រកទ្ចារអន្តរជាតិអូរយ៉ាដាវថ្មីនេះ។

តែដោយឡែកគួរអោយកត់សំគាល់នោះក្រោយពីប្រកាសផ្ទេរភារកិច្ចលោកវរសេនីយ៍ឯក ឡុង រុក្ខា នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអូរយ៉ាដាវទៅកាន់នាយការិយាល័យនិតិកម្មនៃនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃរួចមកបានតែពីរថ្ងៃប៉ុណ្ណោះត្រូវអតីតកូនចៅក្រោមឱវាទរបស់លោក វរៈសេនីយ៏ឯក ឡុង រុក្ខា អតីតនាយប៉ុស្តិ៍ អន្តោប្រវេសន៏ ច្រកទ្វាអន្តរជាតិ អូរយ៉ាដាវ បានដុតធូបបញ្ចេរអង្ករឲទៅឲឆ្ងាយ។

14264881_1760966494170041_7249737041011164498_n14264957_1760966370836720_1433683114750795531_n14316960_1760966400836717_1722718123023887966_n14322558_1760966220836735_5885050814487177802_n3-69-768x432

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com