0

ទំនិញមានសារធាតុគីមីចូលតាមច្រកចាំយាមគ្មានការបង្រ្កាប!

ខេត្តកោះកុង៖ មានការ លើកឡើងថាមន្ត្រីគយ មួយក្រុម បានដាក់ ប៉ុស្ដិ៍ជជុះ ប្រចាំនៅ ផ្លូវជាតិលេខ ៤៨ នៃទឹកដី ខេត្តកោះកុង ចាំ ប្រមូលលុយ ពីក្រុមឈ្មួញ ដឹកទំនិញ ឆ្លងកាត់ ដោយមានឈ្មួញ ចូលទៅបង់លុយ រាប់សិបនាក់ ដូច្នេះគយ ទាំងនោះ អាចរកលុយ តាមរបៀប នេះបានមិនតិចទេ ក្នុងមួយថ្ងៃៗ ។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ទំនិញខូចគុណភាព គ្រប់ប្រភេទ ដែលផ្ទុកទៅ ដោយសារ ធាតុគីមីមកពី ប្រទេស សៀម ចូលមកក្នុង ប្រទេសកម្ពុជា តាមច្រករបៀង ចាំយាមក្នុង ភួមិសាស្ត្រ ខេត្តកោះកុង គ្មានការទប់ស្កាត់ ពីមន្ដ្រីនឹងធ្វើការ បង្ក្រាបពីមន្ដ្រី កាំកុងត្រូល ម្នាក់ណានោះឡើយ ។

ជាក់ស្ដែងបច្ចុប្បន្ន មានទំនិញ ជាច្រើនមុខ ដឹកពីខេត្តកោះកុង ឆ្លងកាត់គយមួយកន្លែង នៅតាម បណ្ដោយផ្លូវ ជាតិលេខ៤៨ នៅត្រង់ចន្លោះ គីឡូម៉ែត្រលេខ៥៤ និង៥៥ ស្ថិតក្នុងភូមិ ជីនាល ឃុំអណ្ដូងទឹក ស្រុកបូ ទុមសាគរ ខេត្តកោះកុង មេក្រុមគយ ខាងលើត្រូវបាន គេស្គាល់ឈ្មោះថា នេត ចន្ថា និងបានប្ដូរវេនគ្នារ យកលុយ ជាមួយនឹងលោក ទី សូរីវុទ្ធ ដោយយក៧ថ្ងៃម្នាក់ម្ដងៗ គីគ្មានត្រួតពិនិត្យអ្វីទេដេកចំាយកតែលុយចែកគ្នាចាយតែប៉ុណ្ណោះ។

អ្វីដែលគួរអោយ ភ្ញាក់ផ្អើលនោះ ត្រូវបាន គេសង្កេតឃើញ ថា អ្នកដែលចាំយក លុយមិនដឹង ជាសមត្ថកិច្ចខាង ណា ព្រោះមិនមាន ឯកសណ្ឋាន ច្បាស់លាស់ ទើបប្រជាពលរដ្ឋមានការសង្ស័យថាជាប៉ុស្ដិ៍ជជុះ ។

យោងតាមពីមន្ដ្រី មួយរូប ធ្វើការនៅ ស្រុកបូទុមសាគរ បានបង្ហើបប្រាប់ អ្នកយកព័ត៌មានថា នៅក្នុងឡានដឹក ទំនិញទាំងអស់ នោះបង្កប់ទៅ ដោយសារធាតុគីមី មានដូចជាសាច់មាន់ ជង្គង់មាន់ ស្លាបមាន់ ប្រហិតនឹងគ្រឿងទេស ជាច្រើនផ្សេង ទៀត ក្នុងនោះ មួយចំនួនបាន បង្កប់នៅ ( ឡេ និងគ្រឿងថែរក្សារ សម្រស់ ដែលក្រសួង សុខាភិបាល បានហាមឃាត់ ទៀតផង)។

មន្ត្រីដដែលបាន អោយដឹងទៀតថាប្រាក់ចំណូល ដែលបានមក ពីបង់ក្បាលឡានក្នុង មួយឡាន ៥០០០០រៀល ទៅ៨០០០០រៀល ដោយមួយថ្ងៃៗមាន រថយន្តរាប់សិបគ្រឿង ។ លុយ ដែលលោក នេត ចន្ថា នឹង លោក ទីសូរីវុទ្ធ ប្រមូលយក ទាំងយប់ទាំងថ្ងៃ នោះសង្ស័យ តែមិនបាន បង់ចូល ថវិការរដ្ឋនោះទេ ហើយលុយ ដែលឈ្មួញបង់ក្បាលឡាន រាប់សិបគ្រឿងឲ្យ មន្ត្រីគយទាំង២នាក់នោះ ទាល់តែយក ការ៉ុងទៅដាក់ ទើបដាក់លុយអស់ ។

គេមានការ ដាក់សង្ស័យថា លុយដែល ប្រមូលបាន ក្រុមឈ្មួញ ត្រូវបាន លោក នេត ចន្ថា និង លោក ទីសូរីវុទ្ធ ចែកពាក់ កណ្ដាលឲ្យ ទៅលោក សំ កូសល ប្រធានសាខាគយនិងរដ្ឋាករខេត្ត កោះកុង ទើបមន្ត្រី គយទាំង២នាក់ នេះអាច ធ្វើព្យុះផ្លៀង តាមអំពើចិត្ត តម្រូវឲ្យ អ្នករកស៊ី ត្រូវបង់លុយ ដោយកំណត់បែបនេះ បែជាមិន មានការ បញ្ចេញប្រតិកម្ម ណាមួយ ។

មិនទាន់ មានការ បកស្រាយ បំភ្លឺពី លោក នេត ចន្ថា និង លោក ទី សូរីវុទ្ធ នៅឡើយទេ ជុំវិញ ការចោទ ប្រកាន់ ខាងលើនេះ ៕

%e1%9f%a0%e1%9f%a5%e1%9f%a0%e1%9f%a2%e1%9f%a0%e1%9f%a4%e1%9f%a0%e1%9f%a3%e1%9f%a0

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com