ខេត្តរតនគិរី៖ មេឈ្មួញឈើប្រណីតខុសច្បាប់យ៉ាងដុះស្លែ ឈ្មោះ ចែ ណាន នៅតែ ដំណើរការយ៉ាង រលូនដោយពុំមានសមត្ថកិច្ចរបស់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើណាហ៊ានចុះបង្ក្រាបឡើយ ។
ការដឹកជញ្ជូនឈើ ស្ទើរតែរាល់យប់ថ្ងៃគឺដឹកឈើ ប្រណីតខុសច្បាប់ តាមរថយន្តម៉ាក បាលែនជាច្រើនគ្រឿងចេញពីស្រុកវ៉ឺនសៃ ឆ្លងកាត់ស្រុកអូរជុំ មកក្រុង បានលុង ខេត្តរតនគិរី ដើម្បី ចែកចាយម៉ាខេត្តបន្តអោយឈ្មួញក្នុងក្រុងបានលុង និងដឹកជញ្ជូនបន្តតាមរយៈរថយន្តសាំងយ៉ុង ថុន ត្រា និងតាកុម៉ាមិន តិចជាង ៣០គ្រឿងឆ្ពោះទៅកាន់ប្រទេសវៀតណាម យ៉ាងរំភើយ ដោយមិនរំខានដល់សមត្ថកិច្ចស៊ីបា្រក់ខែរដ្ឋតែឃុបឃិតរកស៊ីបទល្មើសជាមួយពួកឈ្មួញវិញ។
ការបើកដៃពីសមត្ថកិច្ចតាមដងផ្លូវនិងជំនាញរដ្ឋបាលព្រៃឈើមាន លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី និង លោក មេព្រៃគ្រប់គ្រង បីស្រុកឈ្មោះ ជា កុណារ៉ា ក៏ដូចជាសមត្ថកិច្ចប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងប៉ូលិសសេដ្ឋកិច្ចខេត្តគឺមិនដែលបង្ក្រាបបានម្តងណាទេឲ្យតែឈ្មូញឲ្យស្រោម សំបុត្រគឺចប់។
ជារៀងរាល់ថ្ងៃឈ្មួញ ដុះស្លែឈ្មោះ ចែ ណាន នោះបានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតយ៉ាងសកម្មតាមរថយន្តជាច្រើនមក ចែកចាយនៅក្រុងបានលុងខេត្តរតនគិរី នឹងដឹកជញ្ជូនបន្តតាមរយៈរថយន្តជាច្រើនប្រភេទតាមបណ្តោយ ផ្លូវជាតិលេខ៧៨ ឆ្លងកាត់ស្រុក បរកែវ ស្រុក អូរយ៉ាដាវ តាមច្រករបៀងភូមិ ភិ និង ច្រករបៀង ភូមិឡុំ និង ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដើម្បីបន្តទៅលក់អោយពួកឈ្មួញនៅប្រទេសវៀតណាម។ គេនិយាយថាមិនលស់ ថ្ងៃណាឡើយទាំងពេល ភ្លៀងខ្លាំងមានរន្ទះបាញ់ ឬខ្យល់ព្យុះក៏ឈ្មួញរូបនោះនៅតែធ្វើការដឹកជញ្ជូន យ៉ាងរលូនបំផុត។ ដោយពុំឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាម្នាក់ធ្វើការទប់ស្កាត់និងបង្ក្រាបសោះឡើយ។
ជាពិសេសជំនាញរដ្ឋបាលព្រៃឈើមាន លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ដូចជា សមត្ថកិច្ចប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងប៉ូលីសសេដ្ឋកិច្ចខេត្ត គឺមិនដែលបង្ក្រាបបានម្តងណាឡើយ ។ គឺទី១ ដោយ សារតែឈ្មួញជួញឈើ ដុះស្លែឈ្មោះ ចែ ណាន រូបនោះ មានលុយបិទមាត់សមត្ថកិច្ច អស់ទាំងនោះ ជិតឈឹងតែម្តង និងទី ២ឈ្មួញជួញឈើរូបនោះអួតអាងប្រាប់គេថាខ្លួនជាសាច់ញាតិលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី។
លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរីនិងសមត្ថកិច្ចច្រកទ្វារនិងមេព្រៃគ្រប់គ្រងបីស្រុកឈ្មោះ ជា កុណារ៉ា មិនដឹងជាទទួលបានផលប្រយោជន៍ប៉ុន្មានទេក្នុងមួយខែៗ ក្នុងការបិទភ្នែកឃុបឃិតឲ្យឈ្មួញឈើប្រណីតខុសច្បាប់ ឈ្មោះ ចែ ណាន ដឹកជញ្ជូនឈើប្រណីតខុសច្បាប់ធ្វើអ្វីៗតាមតែអំពើចិត្តដោយមិនដែលមានឮមាត់ឮកបង្រ្កាបម្តងណាឡើយ ។ បើឈ្មួញណាមិនបានបង់លុយទាន់ពេលវេលាមិនបានមួយនាទីផងលោក ប្រធាន បញ្ជាឲ្យកូនចៅក្រោម ឱវ៉ាទបង្រ្កាបភ្លាមៗ ៕
តើគេអាចហៅបានថា លោកមន្ត្រីមេព្រៃទាំងនោះថាជាមេបំផ្លាញជាតិបានដែរឬទេ? តើលោក រដ្ឋមន្រ្តីក្រសួងកសិកម្មបានជ្រាបនិងធុំក្លិនមេព្រៃម្តុំហ្នឹងដែរទេ?