0

មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ លោក អ៊ី ចំរើន ដោយអាងខ្នង នាយឧត្តមសេនីយ៏ សុខ ផល បានកំពុងឃុបឃិតជាមួយឈ្មួញដឹកជញ្ជូនឈើចេញទៅលក់នៅវៀតណាម យ៉ាងពេញបន្ទុក!

រតនគិរី៖តាមប្រជាពលរដ្ឋដែលរស់នៅឯខេត្តរតនគិរីនិងអ្នកសារព័ត៌ប្រចាំការនៅទីនោះបានប្រាប់ថា៖ដោយមានការ បើក​ដៃពីលោក អ៊ី ចំរើន បានឃុបឃិតបើកដៃអោយពួកឈ្មួញខិលខូច បានយកឈើប្រណីតៗ ដាក់ពីក្រោមកសិផល ដូចជា សណ្ដែងសៀង ដំឡូងមី ដឹកជញ្ជូនតាមរថយន្តធំៗ យកទៅស្ដុកទុកនៅឃ្លាំង ក្នុងទឹកដីវៀតណាម ស្ទើរតែរាល់យប់ថ្ងៃ ដែលយូរៗរាប់ខែ ឃើញសមត្ថកិច្ច ធ្វើជាចាប់បានម្ដង ។ រយៈពេលកន្លងទៅ លោក  ថង សាវុន អភិបាលខេត្តរតនគិរី ធ្លាប់ចេញបញ្ជាឲ្យ គេចាប់រថយន្តធុនធំ បង្កប់ឈើក្រោមកសិផល ដឹកចេញទៅវៀតណាម តែបទបញ្ជានេះហាក់ដូចជាស្ពិនភ្នែករាជរដ្ឋាភិបាលតែប៉ុណ្ណោះ ។

សេចក្តីរាយការណ៍បានអោយដឹងថា៖ ក្នុងតំណែងជាប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវទើបឡើងថ្មី លោក អ៊ី ចំរើន កំពុងបំពេញការងារតាមរបៀប ជិះសេះលែងដៃ ដើម្បីប្រមុលលុយស្រង់ដើមក្នុងការទិញប៉ុស្តិ៍ ដែលក្នុងនោះ មានប្រភពចំណូលជាច្រើនដែល លោក អ៊ី ចំរើន កំពុងសុខស្រួលក្នុងការយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ដូចជាការគាបជំរិតប្រជាពលរដ្ឋ ដែលដឹកជញ្ជូនកសិផលទៅលក់នៅវៀតណាម រួមទាំងការឃុបឃិតអោយក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ចេញតាមច្រករបៀងភូមិភិ និងច្រករបៀងភូមិឡំ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងគគ្រឹកគគ្រេង ទាមទារ ថ្នាក់លើកោះហៅលោក អ៊ី ចំរើន ទៅសួរនាំឬដាក់ពិន័យផង ។

តាមដឹងពីមុនលោក អ៊ី ចំរើន  ជានាយរងប៉ុស្តិ៍ នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ដែលក្រោយមក មិនដឹងជាគាត់ ពូកែរត់ការយ៉ាងម៉េច ក៍ស្រាប់តែថ្នាក់លើ តែងតាំងតំឡើងតំណែង គាត់  ទៅជានាយប៉ុស្តិ៍ នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ អូរយ៉ាដាវ  នៃនាយកដ្ឋាន ច្រកទ្វារទី២  ដោយមានឯកឧត្តម ឧត្តមសេនីយ៍ទោ សារិន សារីណូ ប្រធាននាយកដ្ឋាន ច្រកទ្វារទី២ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងលោក កង សារឿន ប្រធានស្នាក់ការ ច្រកទ្វារអន្តជាតិ  អូរយ៉ាដាវ ព្រមទាំងលោក ឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាល ខេត្តរតនគិរី  ចូលរួមក្នុងពិធី ប្រកាសតែងតាំងនោះ ដែរ ។

សេចក្តីរាយការណ៍បានឲ្យដឹងបន្តថា៖ ពួកគាត់ជាប្រជាពលរដ្ឋ បាននាំគ្នាដឹកជញ្ជូនកសិផលមានដំឡូងមីជាដើម ចេញទៅលក់នៅវៀតណាមត្រូវកូនចៅលោក អ៊ី ចំរើន គាបជំរិតឲ្យបង់ប្រាក់ ក្នុងឡានធំ២០មុឺនរៀល ទៅ២៥ម៉ឺនរៀល ឡានតូចកែឆ្នៃ១០ មុឺនរៀលទៅ១៥ម៉ឺនរៀល ព្រមទាំងមានដែកចាក់រាវរកឈើរំខានការរកស៊ី ជាច្រើនម៉ោង ហើយការអនុវត្តន៍ចំពោះរថយន្តដឹកឈើខុសច្បាប់វិញ មិនមានការចាក់អ្វីនោះទេ ព្រោះមេការឈ្មួញឈើ បានរត់ការរួចអស់ទៅហើយ។ លើសនេះទៀត ចំពោះពលរដ្ឋឆ្លងដែនទៅប្រទេសវៀតណាម មានប៉ាស្ពែរ ចេញបង់៥ដុល្លា ចូលបង់៥ដុល្លាសរុប១០ដុល្លា ចំពោះពលរដ្ឋគ្មានប៉ាស្ព័របង់២០ដុល្លា ។ ចំពោះការយកលុុយនេះមន្ត្រីក្រោមបង្គាប់ បានប្រាប់ប្រជាពលរដ្ឋថា ប្រាក់ចំណូលទាំងអស់ គឺមិនរំលងឬកេងប្រវញ្ច័១រៀលលុយខ្មែរទេ គឺយកជូនលោក អ៊ី ចំរើន ទាំងអស់។

ប្រជាពលរដ្ឋបានអះអាងថា ជាគោលការណ៍ ការដឹកជញ្ជូនកសិផលមិនតម្រូវឲ្យមានការបង់ពន្ធ ឬបង់ថ្លៃផ្លូវឲ្យក្រុមកុងត្រូលជជុះនោះទេ ប៉ុន្តែលោក អ៊ី ចំរើន បានចាត់តាំងមន្ត្រីរបស់គាត់ឲ្យចុះប្រមូលលុយពីរថយន្តដឹកកសិផលយ៉ាងអនាធិបតេយ្យ ដើម្បីប្រមុលលុយស្រង់ដើមក្នុងការទិញប៉ុស្តិ៍និងអភិវឌ្ឍន៍មុខតំណែងយ៉ាងរលូនល្អ។ និយាយ ពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ឈ្មួញឈ្មោះ ចាន់ធី ឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះស្រីម៉ី ឈ្មោះយាយអ៊ូកឈ្មោះយាយអ៊ី ឈ្មោះវ៉ៃ បានដឹកជញ្ជូនឈើឆ្លងទៅវៀតណាម រាល់យប់ថ្ងៃមិនដឹងចំណាយលុយជូន លោក អ៊ី ចំរើន ប៉ុន្មានពាន់ ម៉ឺនដុល្លានោះទេ ?

សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងដាក់បទបញ្ជា ជាបន្តបន្ទាប់ ឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែរួមសហការគ្នា បង្ក្រាបបទល្មើសផ្សេងៗ យ៉ាងណាក៍ដោយ ក៍ មានមន្ត្រីត្រីស្អុយ ឬមន្ត្រីគ្រាប់ល្ពៅស្ងោ មួយក្ដាប់តូចនៅតែ ហ៊ានផ្គើននឹងបទបញ្ជា របស់សម្តេចនាយករដ្ឋមន្រ្តី ដែរ ។ តួយ៉ាងដូចជាលោក អ៊ី ចំរើន នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ខេត្តរតនគិរី និងលោក កែប កត់ នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តរតនគិរី ជាដើម ពួកគាត់បាននិងកំពុង ឃុបឃិតជាមួយឈ្មួញ សម្រុកដឹកឈើ ចេញទៅវៀតណាម តាមច្រកទ្វារមួយនេះ ដែលក្នុង ១ខែៗ មិនតិចជាង ១០០ រថយន្តធំៗ នោះឡើយ ដោយដាក់បង្កប់ នៅក្រោមកសិផល នាំចេញលក់ទៅវៀតណាមធ្វើមានធ្វើបានរហូតក្លាយជាសេដ្ឋីទៅហើយ ។ លោក អ៊ី ចំរើន បច្ចុប្បន្ននេះអនុវត្តន៍ផ្ទុយស្រឡះ ពីគោលនយោបាយរបស់ សម្តេច ហ៊ុន សែន ដែលធ្លាប់បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយសម្របសម្រួលនិង លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលនាំចេញកសិផលទៅកាន់ប្រទេសជិតខាង។

យើងបានព្យាយាមទាក់ទងលោក អ៊ី ចំរើន ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៏ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដើម្បីសុំការបំភ្លឺបានទេ ក្នុងការពាក់ព័ន្ធព័ត៌មានខាងលើនេះ ដោយស្វែងរកលេខទូរសព្ទ័ទំនាក់ទំនងមិនបាន ។  អង្គភាពយើង នឹងចេញផ្សាយថែមទៀតពេលបានព័ត៌មានថ្មីៗពីច្រកទ្វារនេះ ។

14264957_1760966370836720_1433683114750795531_n

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com