ភ្នំពេញ៖ មន្ត្រីគយមួយចំនួនបាន ឲ្យដឹងថាលោក ភេសុមុនី ប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ បានចាត់ ឲ្យមន្ត្រីរបស់ខ្លួនជាច្រើន ក្រុមដើរប្រមូលលុយ ពីតាមខ្លាំងស្តុក ទំនិញក៏ដូចជាកន្លែង បោះដុំនិងលក់រាយ ទំនិញ ក្នុងរាជធានីភ្នំពេញ។ ទោះបីទំនិញទាំងនោះ នាំចូលដោយ គេចពន្ធ ឬបង់ពន្ធត្រឹមត្រូវក៏កូនចៅលោក ភេសុមុនី តម្រូវឲ្យបង់លុយតាមការ ទាមទារ របស់ពួកគេដដែល បើមិនដូច្នេះទេពួកគេទាមទាររើកកាយ ឬត្រួតពិនិត្យឯកសារជាមិនខាន ។ ឈ្មួញ និងក្រុមអាជីវករមួយចំនួនបាន ឲ្យដឹងថាសព្វថ្ងៃនេះពួក គេត្រូវបង់លុយឲ្យលោក ភេសុមុនី ផងនិងសម្រាប់មន្ត្រី គយដែលមានភារកិច្ចមកប្រមូល លុយទាំងនោះផងដែលជាហេតុធ្វើឲ្យពួកគេត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងរបររកស៊ីប្រចាំថ្ងៃ។
ឈ្មួញនិងអាជីវករមួយចំនួននៅក្នុងរាជធានីភ្នំពេញបានលាតត្រដាងជាបន្តបន្ទាប់ នូវរឿងអាស្រូវពុករលួយរបស់លោក ភេសុមុនី ប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ ហើយជំរុញឲ្យលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យមើលបញ្ហានេះផង។ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរបើកការស៊ើបអង្កេតផងដែរ ព្រោះអំពើពុករលួយរបស់លោក ភេ សុមុនី និងបក្ខពួកកំពុងប្រព្រឹត្តអំពើពុករលួយតាមតែអំពើចិត្តធ្វើឲ្យប៉ពាល់យ៉ាងខ្លាំងដល់ឈ្មួញនិងអាជីករបង់ពន្ធត្រឹមត្រូវ ដែលរកស៊ីនាំចូលទំនិញពីប្រទេសជិតខាងមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ។
លោកភេសុមុនីប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញហ៊ានធ្វើអ្វីៗតាមអំពើចិត្តដោយមិនខ្លាចក្រែងញញើតការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយឡើយ។ លោកភេសុមុនីអាចបង្កើតមនុស្សរបស់ខ្លួនជាច្រើនក្រុមឲ្យដើប្រមូលលុយតាមឃ្លាំងស្តុកទំនិញ ក៏ដូចជាកន្លែងលក់ទំនិញបោះដុំតាមអំពើចិត្ត ទោះបីទំនិញទាំងនោះនាំចូលស្របច្បាប់ក៏ចៀសមិនផុតពីការបង់លុយដែរ។ ឈ្មួញនិងក្រុមអាជីករដែលមិនចង់ឲ្យខាតពេលវេលារកស៊ីក៏បង្ខំចិត្តបង់លុយឲ្យលោកភេសុមុនីនិងបក្ខពួកទាំងឈឺចាប់ហើយក៏បើកកកាយរឿងអាស្រូវជាបន្តបន្ទាប់ផងដែរដើម្បីឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធបានដឹងឮរឿងអា ស្រូវពុករលួយរបស់ប្រធានសាខាគយរាជធានីភ្នំពេញ។
បញ្ហាខាងលើនេះលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងតទៅទៀតទេព្រោះពីមួយថ្ងៃទៅមួយថ្ងៃលោកភេសុមុនី ប្រធានសាខាគយរាជធានីភ្នំពេញនិងបក្ខពួកប្រព្រឹត្តអំពើពុលរលួយកាន់តែខ្លាំង។ មានការរិះគន់ថាលោកភេសុមុនីមិនបង្ក្រាបឈ្មួញដែលនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់និងកំពុងតែបំផ្លាញចំណូលពន្ធរដ្ឋដោយយកធ្វើមានធ្វើបានដោយខ្លួនឯង។