ខេត្តប៉ៃលិន៖ វាមិនមែនជារឿងលេងសើចនោះទេដែលក្នុងវត្តមានថ្មីៗរបស់លោកមេគយ លោកទីប៊ុនឡង់ និង សំសុវណ្ណារិទ្ធ បែរជាកំពង់តែជិះសេះលែងដៃលើការប្រមូលពន្ធចូលរដ្ឋ យ៉ាងងរំភើយ ហើយបែរជាត្រូវបានបែកធ្លាយថា ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកនោះ !
តាមមន្ត្រីគយដែលស្និទ្ធ និង សាខាគយខេត្តប៉ៃលិន ជាប់ព្រំដែន កម្ពុជា-ថៃបាន ប្រាប់ការិយាល័យរបស់យើងអោយដឹងថា ៖ ការរកចំណូលពន្ធគយរបស់សាខាគយ ខេត្តប៉ៃលិនរយៈពេល៣០ថ្ងៃចុងក្រោយនេះគឺជាក្នុងខែ មេសា ឆ្នាំ២០១៧ កន្លងទៅមាន ការធ្លាក់ចុះជាខ្លាំងនៅក្រោមផែនការរបស់ថ្នាក់លើដែលបានដាក់ផែនការកំណត់អោយ រកចំណូលត្រឹមតែជាង៣ពាន់លានរៀលប៉ុណ្ណោះ ក្នុងផែនការតម្រូវអោយរកចំណូលមិន ឱ្យក្រោម៨ពាន់លាន រៀលនោះឡើយ។
មិនតែប៉ុណ្ណោះការធ្លាក់ចុះនូវចំណូលពន្ធគយខេត្តប៉ៃលិនជាច្រើនលានរៀល ដែលប្រភពដដែលនូវឲ្យដឹងទៀតថា ៖ ប្រការករណីការប្រមូលពន្ធគយប្រចាំ ខែ ឧសភាឆ្នាំ២០១៧ នេះដែរគេសន្និដ្ឋានថា ៖ ថានិងបន្តធ្លាក់ចុះបន្ថែមទៀតគេមើលឃើញថាមេគយ២នាក់ថ្មីទើបមកកាន់តំណែងជាមេសាខាគយខេត្តគឺលោក សំសុវណ្ណារិទ្ធ និងលោកទីប៊ុនឡង់ដែលជាប្រធានការិល័យរកចំណូលពន្ធនៅមាត់ច្រកអន្តរជាតិព្រំដែល គឺជាអ្នកទទួលការខុសត្រូវចំពោះមុខថ្នាក់លើ។ បញ្ហានេះបើតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិបានចេញផ្សាយនៅព្រឹកថ្ងៃ៦ ឧសភា កន្លងមកនេះ។
ជាងនេះទៅទៀតការធ្លាក់ចុះនូវប្រភពចំណូលពន្ធគយខេត្តប៉ៃលិន បែនេះទៀតសោត ខណៈដែលមានសេចក្តីរាយការណ៍ពីខេត្តប៉ៃលិនថ្មីៗនេះបានឲ្យដឹងថា ៖ គឺមានទំនិញស្ទើរតែគ្រប់ប្រភេទកំពង់តែឆ្លងកាត់តាមច្រកទ្វារអន្តរជាតិព្រុំដែនព្រំ ខេត្តប៉ៃលិន ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា យ៉ាងមមាញឹកបំផុត មិនដូចជារបាយការខាងមេសាខា នាយគយថ្មីដែលថា ៖ មានការធ្លាក់ចុះលើការប្រមូលពន្ធចូលរដ្ឋនោះទេ។
បើតាមការកត់សម្គាល់ពីមួយថ្ងៃ ទៅមួយថ្ងៃ មានសកម្មភាពការនាំទំនិញចូលនូវប្រភពទំនិញខុសច្បាប់ ទំនិញលោតឆ័ត្រក៏ដូចជា រាល់ទំនិញបងពន្ធ មិនគ្រប់គឺគេឃើញមានសកម្មភាពនាំចូលយ៉ាងផុសផុលបំផុត ហាក់បីដូចជាគ្មានការថយចុះនោះសោះ ។ ក៏ប៉ុន្ដែមិនដឹងជាមូលហេតុអី បានជាក្រុមលោកមេគយចូលកាន់តំណែងថ្មីៗអស់នោះ បែរជាស្រែកបំពងសម្លេងថា ៖ ចំណូលលើការប្រពន្ធចូលរដ្ឋថ្មីៗមកនេះបែរជាធ្លាក់ចុះ ។
គេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ។ ខណះដែលខាងមន្ត្រីច្រកទ្វារបានអះអាងថា ៖ មេសាខាគយខេត្តប៉ៃលិនថ្មីទាងពីរនាក់ដែលក្នុងនាមជាមេសាខា និងក្នុងនាមជាប្រធានការិយាល័យគយប្រចាំច្រកទ្វារ ព្រំ នោះដែលគេសង្ស័យថា ៖ មានការបណ្ដែតបណ្ដោយអោយមានអំពើពុករលួយលើការប្រមូលពន្ធ ។ ហើយដែលគេសង្ស័យថា ៖ ជាករណីស្រង់ដើមពីការចំណាយសូកប៉ាន់ ទៅអោយក្រុមលោកនាយៗមេគយគ្រាក់ៗខាងលើ ដែលជាក្រុមមន្ត្រីដើមចមអោយមានអំពើពុករលួយ ។
មានការលើកឡើងអោយដឹងទៀតថា ៖ ពាក់ព័ន្ធនិងការទទួលខុសត្រូវលើករណីធ្លាក់ចុះការប្រមូលពន្ធចូលរដ្ឋនេះ ផ្ទុយទៅវិញមិនថា តែលោកនាយសាខាគយ ឫក៏លោកនាយការិយាល័យគយច្រកទ្វារព្រំ ខេត្តប៉ៃលិននោះទេ ហាក់បីដូចជាព្យាយាមគេចវេសពីការទទួលខុសត្រូវ នឹងមិនព្រមឆ្លើយបកស្រាយឲ្យបានក្បោះក្បាយ អ្វីទាំងអស់ជាមួយអ្នកសារព័ត៌មាន ដែលបញ្ហានេះ ហាក់បានសម្ដែងពីការបិតបាំងអំពើពុករលួយមួយមិនប្រក្រតី នឹងមិនធម្មតារវាងក្រុមគយ និងក្រុមឈ្មួញរកស៊ី គេចពន្ធដុះស្លែប្រចាំច្រកទ្វារអន្ដរជាតិព្រំ ខេត្តប៉ៃលិន ។ ខណះដែលការប្រមូលពន្ធរបស់លោកមេគយថ្មី បែរជាមានការធ្លាក់ចុះមិនប្រក្រតី ។
ក្រុមមន្ត្រីនូវច្រកទ្វារព្រំដដែលបានបង្ហើបអោយដឹងទៀតថា ៖ ប្រការធ្លាក់ចុះលើការប្រមូលពន្ធចូលរដ្ឋបែបនេះក៏ត្រូវគេមើលឃើញថា ៖ មិនត្រឹមតែក្រសួងគយត្រូវតែពិនិត្យពីកំណែរទម្រង់ផ្ទៃក្នុងគយ មន្ត្រី អ្នកប្រមូលពន្ធអោយបានម៉ត់ចត់ប៉ុណ្ណោះទេ វាអាចជាផលប៉ះពាល់យ៉ាងអាក្រក់ដល់ការដឹកនាំរបស់លោកនាយ គុណ ញឹម នឹងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់លោកបណ្ឌិត រដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន័ ទៀតផង ។
ជាពិសេស វាបានបង្កឲ្យប៉ះពាល់ដល់គោលនយោបាយកំណែរទម្រងការប្រមូលពន្ធថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជម្រុញ និងដាក់ផែនការចុះ ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើយ៉ាងណាត្រូវតែជំរុញ នឹងដាក់ផែនការទៅអោយមន្ត្រីគយតាមច្រកទ្វារ និងតាមនាយសាខា នានា ត្រូវតែធានានូវការខិតខំប្រមូលពន្ធអោយបានគ្រប់តាមផែនការដែលរដ្ឋាភិបាលបានដាក់ចុះជានិច្ច ។ ព្រោះថា ៖ ការប្រមូលពន្ធពុករលួយ នឹងមិនត្រឹមត្រូវ វាគឺជាកត្តាដែលជាអាទ៏បានធ្វើអោយរងផលប៉ពាល់ដល់ការតំឡើងប្រាក់ខែ បៀរ៏វត្ស ជូនដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និងការកសាង អភិវឌ្ឍប្រទេសកម្ពុជា ស្ទើរតែគ្រប់វិស្ស័យទាំងអស់ ដែលបញ្ហានេះមិនត្រូវធូររលុង នឹងមិនត្រូវមើលរំលងនោះទេ ។
ព័ត៌មានទម្លាយពីប្រភពមន្ត្រីស្និទ្ធ និងគយខេត្តប៉ៃលិនឲ្យដឹងទៀតថា ៖ ការរកចំណូលពន្ធគយជំនាន់លោក បុរស ទំ ណូ អតីតប្រធានសាគយខេត្តប៉ៃលិន និងលោក រិទ្ធ គង់ អតីតប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រំបើទោះជាបុគ្គលនោះរងការជាប់ចោទថា ៖ ប្រព្រឹត្តអំពើពុករលួយក៏ដោយ ប៉ុន្ដែការប្រមូលពន្ធគឺបានគ្រប់តាមផែនការកំណត់ ទើបបែកធ្លាយអំពើពុករលួយគៃបំបាត់ពន្ធរដ្ឋតាមក្រោយ ។ ហើយដែលចំណូលពន្ធមួយខែៗ គ្រានោះ បានកើន នឹងគ្រប់ ពី ៦ពាន់លានរៀល ទៅជាង៧ពាន់លានរៀលដែលលើសពីផែនការថ្នាក់លើបានកំណត់គឺ ៥ពាន់លានរៀល ដាក់ចុះនោះទៅទៀត ។
បញ្ហានោះបើគេធ្វើការប្រៀបធៀបពីការដឹកនាំលើការប្រមូលពន្ធរបស់បុគ្គល ទំ ណូ ជាមេសាខា នឹងតំណាក់កាលដឹកនាំការ្រមូលពន្ធគយរបស់បុគ្គល សំ សុវណ្ណារិទ្ធ ជាមេសាខា និងលោក ទី ប៊ុនឡង់នាពេលបច្ចុប្បន្ន រយៈពេល៣០ថ្ងៃក្រោយចូលកាន់តំណែងជាមេសាខាគយខេត្តប៉ៃលិន នោះ ។ ហើយដែលមកទល់ពេលនេះកំណែឬទម្រង់លើការប្រមូលពន្ធដែលថា៖ មានការធ្លាក់ចុះក្រោមការដឹកនាំរបស់បុគ្គល សំ សុវណ្ណរិទ្ធ ជាមេសាខា និងលោក ទី ប៊ុនឡុង ជាមេការិយាល័យគយច្រកទ្វារព្រំ នោះ មកទល់ថ្ងៃនេះអង្គភាពរបសយើងនូវពុំទាន់បានទទួលនូវការបំភ្លឺបន្ថែមពីការប្រមូលពន្ធមិនប្រក្រតីនោះឡើយ ហើយក្នុងខណះនេះដែលគេបានឃើញថាក្រុមឈ្មួញរកស៊ីខុសច្បាប់កំពង់តែសម្រុកនាំចូលនូវទំនិញដូចព្យុះពីទឹកដីថៃឯមន្ត្រីគយគឺសកម្មបំផុតខាងរាប់ក្បាលឡានយកលុយ ដែលគ្មានឃើញការចុះត្រួតពិនិត្យបន្ដិចសោះពីសំណាក់ក្រុមមន្ត្រីគយ ៕