0

ច្រកព្រែកចាក ខេត្តកំពត ឈ្មួញនាំចូលគ្រឿងសមុទ្រមានលាយសារធាតុគីមីចូលតាមកាន់តែច្រើនឡើងៗ

kompot-food1-191x210ខេត្តកំពត៖ តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្រកព្រំដែន​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា​មួយរយៈ​កន្លងទៅនេះ​មាន​ក្រុម​ឈ្មួញ​នាំចូល​គ្រឿងសំណង់​ដូចជា ក្ដាម បង្គា មឹក ក្នុង​មួយថ្ងៃៗ​រាប់សិប​តោន ហើយ​ទំនិញ​ទាំងនេះ​មួយផ្នែក​មាន​លាយ​សារ​ធាតុគីមី​ដើម្បី​ទុក​ឲ្យ​បានយូរ​។

ការដែល​ឈ្មួញ​នាំចូល​គ្រឿង​សមុទ្រ​តាម​ច្រក​ព្រែក​ចាក យ៉ាង​រលូន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល មន្ត្រ​គយ និង​នគរបាល​អន្តោប្រវេសន៍​ជាដើម ព្រោះ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​។ ក្នុងនោះ​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត គឺជា​អ្នក​បើកដៃ​ឲ្យ​កូនចៅ​នៅ​ច្រក​ព្រែក​ចាក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​ការបើក​ដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ម្ហូបអាហារ​មាន​លាយ​សារធាតុ​គីមី​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹងថា ក្រៅពី​សមុទ្រ​គឺ​ឈ្មួញ​កំពុង​នោះ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ឈ្មួញ​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​តាម​ការកំណត់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បន្លែ ផ្លែឈើ និង​ទឹក​ស៊ុប​ទាំង​ប៊ីដុងៗ ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​ព្រែក​ចាក​យ៉ាង​ពេញបន្ទុក​ជា​រៀងរាល់ថ្ងៃ ហើយ​មន្ត្រី​កាំកុងត្រូល មន្ត្រី​គយ និង​នគរបាល​អន្តោប្រវេសន៍ គិតតែ​ពី​ឃុបឃិត​គ្នា​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ​ឈ្មួញ​នាំចូល​មឹក​បង្គា​ក្ដាម​ក្នុង​មួយថ្ងៃៗ​រាប់សិប​តោន​តាម​ច្រក​ព្រែក​ចាក ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​នោះទេ​។

ឈ្មួញ​ដែល​រកស៊ី​នាំចូល​គ្រឿង​សមុទ្រ​តាម​ច្រក​ព្រែក​ចាក បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ស​ម​ត្ថ​កិច្ច​ទើប​អាច​នាំ​ទំនិញ​ទាំងនោះ​ពី​ទឹកដី​យួន​ឆ្លងកាត់​ច្រក​ព្រែក​ចាក ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​ហើយ​យកទៅលក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តកំពត ក៏ដូចជា​យកមក​លក់​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ផងដែរ​។

ឈ្មួញ​ដែល​រកស៊ី​នាំចូល​ទឹក​ស៊ុប​និង​ទំនិញ​ផ្សេងៗ​តាម​ច្រក​ព្រែក​ចាក ក៏បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​មិនដែល​យកចិត្តទុកដាក់​ត្រួតពិនិត្យ​គុណភាព​នោះទេ ឲ្យ​តែ​បង់លុយ​គ្រប់​តាម​ការកំណត់​របស់​ស​ម​ត្ថ​កិច្ច​គឺអាច​ដឹកជញ្ជូន​ទំនិញ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។

ប្រការនេះ​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម និង​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ជាបន្ទាន់ ព្រោះ​ឈ្មួញ​កំពុង​នាំ​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាព​មាន​លាយ​សារធាតុ​គីមី​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល​។

ចំណែក​លោក គុណ ញឹម អគ្គនាយក​គយ ក៏​គួរពិនិត្យមើល​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​នៅ​ច្រក​ព្រែក​ចាក​ខ្លះ​ផង ព្រោះ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​១​ខែៗ ហើយ​លុយ​ទាំងនោះ​ចូលទៅក្នុង​ហោប៉ៅ​មន្ត្រី​គយ​ពុករលួយ​ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕KA-33338881-180x126

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com