0

ល្បីថា៖ អំពើពុករលួយរបស់ឈូរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានលាតត្រដាង?

ភ្នំពេញ៖មន្ត្រីរាជការនិង​  ប្រជាពលរដ្ឋក្នុង ខេត្តកំពង់ឆ្នាំង  មានការភ្ញាក់ផ្អើល  យ៉ាងខ្លាំងក្រោយពេលដឹងថា លោក ឈួរ ច័ន្ទ ឌឿន  អភិបាលខេត្តកំពង់ឆ្នាំង  មានជាប់ពាក្យបណ្ដឹងនៅអង្គភាព ប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធការប្រគល់ដីឲ្យក្រុមហ៊ុន អិល ខេ អិល។ ជាមួយគ្នានេះមាន ប្រភពខ្លះ បានឲ្យដឹងថាលោក  ឈួរ ច័ន្ទឌឿន ជាអភិបាល ខេត្ត ដ៏អសមត្ថភាពព្រោះបទល្មើសផ្សេងៗ ដូច ជា បទ ល្មើសព្រៃឈើ បទល្មើសនេសាទ  ល្បែងស៊ីសង និងគ្រឿងញៀន  នៅតែរាលដាល យ៉ាងពេញបន្ទុកដដែល។

ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ  មិនគួរមើលរំលង ភាពអសកម្មរបស់លោក  ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង ដែលកំពុង ជាប់បណ្ដឹង នៅអង្គភាពប្រឆាំង  អំពើពុករលួយនោះទេ។ ថ្មីៗនេះមានជនអនាមិក  ប្ដឹងទៅអង្គភាពប្រឆាំង អំពើពុករលួយ ទាក់ទង នឹងរឿងអាស្រូវរបស់លោក  ឈួរ ច័ន្ទឌឿន អភិបាល ខេត្ត កំពង់ឆ្នាំង ជាពិសេសទាក់ទងទៅ នឹងការប្រគល់ដីឲ្យក្រុមហ៊ុន អិល ខេ អិល។

នៅក្នុងពាក្យបណ្ដឹងនោះ  បានលើកឡើងថាលោក  ឈួរ ច័ន្ទឌឿន លក់ដីរដ្ឋឲ្យក្រុមហ៊ុនអិលខេអិល  ខនស្ត្រាក់ សិន ខូអិលធីឌី  ហើយទទួលបាន លុយយ៉ាងច្រើន ពីការតម្រូវឲ្យពលរដ្ឋក្នុង១គ្រួសារបង់ ប្រាក់១០០០ដុល្លារជាថ្នូរនឹង ការផ្លាស់ប្ដូរទៅនៅទីតាំងថ្មី។ ក្នុងពាក្យបណ្ដឹងបាន  លើកឡើងទៀតថាលោក ឈួរ ច័ន្ទឌឿន  ទទួលបានដី១០ឡូត៍ហើយ មានភាពយឺតយ៉ាវ ក្នុងការផ្ដល់ ប័ណ្ណ  កម្មសិទ្ធិដីធ្លី  ជូនប្រជាពលរដ្ឋ។

រឿងអាស្រូវរបស់លោក ឈួរ ច័ន្ទឌឿន បែបនេះកំពុងត្រូវបានលោក ឈួរ ច័ន្ទឌឿន បំភ្លឺទៅកាន់អង្គភាពប្រឆាំង អំពើពុករលួយផងដែរ ហើយមជ្ឈដ្ឋាននានា កំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់នូវវិធាន ការរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន។ មន្ត្រីរាជការមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង បានលើកឡើងថា បណ្ដឹង ចោទប្រកាន់​លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ ឆ្នាំង អាចជារឿងពិត  ហើយជារឿងដែល អង្គភាពប្រឆាំង អំពើពុករលួយ គួរបើកការស៊ើបអង្កេត  ប្រកបដោយតម្លាភាព។ ជាពិសេសរឿងអាស្រូវ របស់អភិបាល ខេត្តកំពង់ឆ្នាំង គឺជារឿងដែលត្រូវ  បកស្រាយបញ្ជាក់ឲ្យ បានច្បាស់លាស់ ព្រោះអំពើពុករលួយ របស់ថ្នាក់ដឹកនាំខេត្ត  មិនមែនជារឿង តូចតាចនោះទេ ៕

NEWS436-300x200

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com