ខេត្តរតនគិរី ៖ ប៉ុន្មានថ្ងៃមកនេះបទ ល្មើសព្រៃឈើឆ្លងដែនខុស ច្បាប់នៅក្នុងទឹកដីខេត្តរតនគិរីបានចាប់ ផ្តើមកំរើកឡើងវិញជា បន្ត បន្ទាប់ហើយបន្ទាប់ពីមានការ ស្ងប់ស្ងាត់មួយរយៈខ្លីក្រោយ ពេលដែលលោក ថង សាវុន ចៅហ្វាយ ខេត្តរតនគិរី បាន ចេញបទបញ្ជានិងបង្កើតគណៈកម្មការ ចំរុះ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ព្រៃឈើ ឆ្លងដែនទៅប្រទេសវៀត ណាម នេះ បើតាមការឲ្យដឹង ពីប្រជាពលរដ្ឋនិងមន្ត្រីស្រុកអូរយ៉ាដាវ ពិសេសក្រុមមឈ្មួញរកស៊ីឈើដែលគ្មាន ខ្នងបង្អែកបាន ប្រាប់ ឲ្យដឹង។
បេីយោងតាមសេចក្តរាយការណ៍មួយ បានឲ្យដឹងថា រយៈពេលជិត២ខែកន្លងទៅនេះ ដោយមានបទបញ្ជាពីលោក ថង សា វុន ចៅ ហ្វាយខេត្តរតនគិរីស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើព្រៃឈើឆ្លង ដែនទៅវៀតណាម គឺឃើញមាន សមត្ថកិច្ចចំរុះ បានចេញមុខ យ៉ាងសស្រាក់សស្រាំ ធ្វើការឃាត់ចាប់រថយន្តប្រភេទ សាំយ៉ុង និងរថយន្តប្រភេទ កាមរីដែលលួចដឹក ឈើ ប្រណីត ខុសច្បាប់ទៅ លក់នៅព្រំដែនជាបន្តបន្ទាប់។ ការចេញបង្ក្រាបបទល្មើសព្រៃឈើពីសំណាក់ក្រុមសមត្ថកិច្ចចំរុះខេត្តរតនគិរី បានធ្វើឲ្យសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទៅប្រទេស វៀតណាមតាមច្រកព្រំដែននានា ក្នុងខេត្តរតនគិរី មានការថយចុះគួឲ្យកត់ សម្គាល់ប៉ុន្តែភាពស្ងប់ស្ងាត់នៃសកម្មភាពដឹកជញ្ជូនឈើប្រណីតឆ្លងដែនមួយរយៈខ្លីនេះត្រូវបានប្រជាពលរដ្ឋដែលរស់នៅតាម ដងផ្លូវក៏ដូចជាបងប្អូនជនជាតិភាគតិចបានសំដែងការសាទរដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡេីងដោយរថយន្តដឹក ឈើប្រើល្បឿនលឿននិង តែង បង្កគ្រោះ ថ្នាក់ជារឿយៗ ដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៧៨A បានថយចុះមួយកម្រិត។
សេចក្តីរាយការណ៍ខាងលើបាន ឲ្យដឹងទៀតថា ការរីករាយសាទរ សង្ឃឹមលើចំណាត់ការរបស់លោកថង សាវុន ចៅហ្វាយខេត្តរតនគិរីបានតែមួយដង្ហើមចង្រឹតតែប៉ុណ្ណោះ ដោយសកម្មភាពដឹកជញ្ជូនឈេីខុសច្បាប់យកទៅលក់នៅ ប្រទេសវៀតណាម បានចាប់ផ្តើមកម្រើកឡើងវិញហើយ តាមច្រកព្រំដែនភ្នំក្រហម ជាពិសេសនៅពេលយប់តាមរថយន្ត ប្រភេទសាំយ៉ុងនិងឡង់គ្រីស័រ ក្រោមការរៀចំនិងចាត់ចែងយ៉ាងប្រុងប្រយ័ត្នពីសំណាក់លោក កង សារឿន ដែលមានតួនាទីជាប្រធានក្រុមគណៈកម្មការចំរុះខេត្តរតនគិរី ជាអ្នកទប់ស្កាត់និងបង្ក្រាបបទល្មើព្រៃ ឈើដោយសហការជា មួយ លោក សុខ មីន មេបញ្ជាការងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀ តថា ក្រុមឈ្មួញរកស៊ីឈើបានចំណាយ លុយយ៉ាងក្រាស់ក្រែលឲ្យទៅលោក កង សារឿន និងលោក សុខ មីន ដើម្បីរ ត់ការបើកផ្លូវ ជាថ្នូរនឹងការដឹកជញ្ជូនឈើទៅ លក់នៅព្រំដែន តាមច្រករបៀង ភ្នំក្រហម ប្រភព ខាងលើបានឲ្យដឹងទៀតថា គ្រាន់តែចម្ងាយផ្លូវ១០គីឡូម៉ែត្រពីព្រំដែន គឺមានកុងត្រូលសមត្ថកិច្ចចំនួនបីកន្លែង ឈរជើង ២៤ម៉ោង រឿងអីរថយន្តដឹកឈើលើដងផ្លូវមើលមិនឃើញ ឫុមន្រ្តីសមត្ថកិច្ចទាំងនោះ ចង់ជាន់ឈ្លីបទបញ្ជាលោក ថង សាវុន ចៅហ្វាយខេត្តរតនគិរីម៉្យាងវិញទៀតមានសមត្ថកិច្ចមួយចំនួនតូច ក្នុងស្រុកអូរយ៉ាដាវ បានធ្វើខ្លួនឲ្យទៅជាកញ្ជះដាច់ ថ្លៃរបស់ក្រុមឈ្មួញទុច្ចរឹត មិនខំបំពេញការងារជាមន្ត្រីនោះទេ តែបែជាបន្លំខ្លួនធ្វើជាអ្នកឃ្លាំមើលផ្លូវឲ្យអ្នកដឹកឈើខុសច្បាប់ យកប្រយោជន៍ មិនស័ក្តិសមជាមន្ត្រីរាជការនោះទេ។
ប្រជាពលរដ្ឋក្នុងស្រុកអូរយ៉ាដាវ កំពុងតែរង់ចាំមើលថា តើលោក កង សារឿន និងលោក សុខ មីន ព្រោះតែប្រយោជន៍ផ្ទាល់ ខ្លួន អាច យកដៃបាំងមេឃបានយូរប៉ុន្មានទៅ ទើបហ៊ានបិទបាំង ដោយដៃម្ខាងបើកដៃឲ្យឈ្មួញរកស៊ីឈេខុសច្បាប់ និង ដៃម្ខាង ទៀត ទទួលលាភសក្ការះពីក្រុមឈ្មួញដោយផ្គើននឹង បទបញ្ជារបស់លោកថង សាវុនចៅហ្វាយខេត្តរតនគិរី យ៉ាងគគ្លើនបែបនេះ៕