0

លោក សេង សារឿន អនុប្រធានសាខាគយរាជធានីភ្នំពេញ កំពុងប្រព្រឹត្តនូវអំពើពុករលួយយ៉ាងចំហរ

ភ្នំពេញ៖ តាម​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​រាជធានី​ភ្នំពេញ  បាន​ឲ្យ​ដឹង​ទៀតថា៖  មេឈ្មួញ​មួយចំនួន​ដែល​ នាំចូល​ទំនិញ​តាម​ច្រក​ បាវិត ច្រក​ ចាំ​យាម  ច្រក​ត្រពាំង​ស្រែ  ច្រក​ត្រពាំង​ផ្លុ​ង  និង​ច្រកព្រំដែន​ក្នុង​ ខេត្តបាត់ដំបង​ជាដើម គឺ​លោក  សេង សារឿន មិន​ហ៊ាន ​ប៉ះពាល់​ ឈ្មួញ​ទាំង​នោះឡើយ​។  ប៉ុន្តែ​សម្រាប់​ឈ្មួញ​ ដែល​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ​តាម​ច្រក​មួយ ចំនួន​ផ្សេង ទៀត តែង​ត្រូវ​លោក សេង សារឿន ប្រើ​អំណាច​គាបសង្កត់​ជំរិត​យកលុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​លោក សេង សារឿន ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​រហូត​ឈ្មួញ​និង​អាជីវករ​មួយចំនួន​អត់ទ្រាំ​តទៅទៀត​លែង​បាន ក៏​បើក​កកាយ​រឿងអាស្រូវ​របស់លោកសេង សារឿនជា​សាធារណៈ។

ប្រភពពី​ឈ្មួញ​អាជីវករ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​លោក សេង សារឿន អនុប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ កំពុង​ប្រើ​វិធី​៤​យ៉ាង​ដើម្បី​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ចេញ​វិក្កយបត្រ​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​នោះទេ​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក សេង សារឿន ធ្វើ​អ្វីៗ​តាម​អំពើចិត្ត​តទៅទៀត​ទេ​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​តូចតាច​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឲ្យ​ដឹងថា ពេលខ្លះ​លោក សេង សារឿន ក្នុងនាម​ជា​អនុប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ ប្រើ​អំណាច​ហួសហេតុ​ក្នុងការ​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​។ ឈ្មួញ​និង​អាជីវករ​ដែល​រង​ការគាបសង្កត់​ពី​សំណាក់​លោក សេង សារឿន អនុប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ និង​បក្ខពួក​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក សេង សារឿន ខ្លះ​ផង​។ ឈ្មួញ​និង​ក្រុមអាជីវករ​បានបញ្ជាក់​ថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​មាន​ឯកសារ​ត្រឹមត្រូវ មាន​បង់ពន្ធ​ជូន​រដ្ឋ​តាម​ច្រកព្រំដែន​ត្រឹមត្រូវ​ក៏​នៅតែ​លោក សេង សារឿន និង​បក្ខពួក​គាបសង្កត់​យកលុយ ​។ អំពើពុករលួយ​របស់​លោក សេង សារឿន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​របស់​ស្ថាប័នគយ៕

KA-33338881-180x126

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com