ទំនិញគេចពន្ធជាច្រើន នៅតែ ត្រូវបានគេនាំចូលពីស្រុកថៃ តាមច្រករបៀងជាច្រើនកន្លែង ក្នុងអាណាចក្រ ខេត្តបន្ទាយមានជ័យ និងតាមច្រកអន្តរជាតិប៉ោយប៉ែតមានចំនួនកើនឡើង ដែលធ្វើឱ្យឈ្មួញរកស៊ីស្របច្បាប់ត្អូញត្អែរ ដោយក្តៅក្រហាយកើតចេញ ពីអំពើឃុបឃិត រវាងឈ្មួញទុច្ចរិតខិលខូចជាមួយសមត្ថកិច្ច។ ពិសេសលោក ថោង សុខាំភូ ប្រធានសាខាគយ និង រដ្ឋាករ ខេត្តបន្ទាយមានជ័យ គឺជាមន្ត្រីជំនាញដែលទទួលរងនូវការរិះគន់ថា តំណែងរបស់គាត់ពោរពេញដោយអំពើពុករលួយ បក្ខពួកគ្រួសារនិយម និងផ្តល់ការលើកទឹកចិត្ត សម្រាប់ឈ្មួញរកស៊ីខុសច្បាប់ ខណៈបានលាភសក្ការៈផ្ទុយពីតួនាទីរបស់ខ្លួន ដែលជាអ្នកមានភារកិច្ចទប់ស្កាត់បទល្មើសសេដ្ឋកិច្ចប្រមូលពន្ធជូនរដ្ឋ ។ ប្រភពពីមន្ត្រីគយ ដែលមិនសប្បាយចិត្ត នឹងរបៀបរបប ធ្វើការងាររបស់លោក ថោង សុខាំភូ បានឱ្យដឹងថាៈលោក ថោង សុខាំភូ បានទុកឱកាសឱ្យប្អូនស្រី របស់គាត់ ឈ្មោះថោង គឹមឡេងលូកដៃចូលយ៉ាង ជ្រៅចំពោះកិច្ចការផ្ទៃ ក្នុងរបស់សមត្ថ កិច្ចគយ ទាំងច្រកអន្តរជាតិប៉ោយប៉ែត និងក្នុងច្រករបៀងនានា ក្នុងខេត្តបន្ទាយ មានជ័យទាំងមូល ។ ឈ្មួញជាច្រើន ចង់រកស៊ីបានស្រួល ត្រូវមានទំនាក់ទំនង ពឹងពាក់អាស្រ័យអ្នកស្រី ថោង គឹម ឡេង សំរាប់រត់ការសេវាទំនិញនាំចូល គេចពន្ធ ហើយឈ្មួញដែលមិនមាន ទំនាក់ទំនងជាមួយប្អូនស្រី លោកថោង សុខាំភូ មន្ត្រីគយដែលពាក់ព័ន្ធមិនហ៊ានទទួលយកសំណូកដាច់ខាត ។ មន្ត្រីគយ ដែលមានភារកិច្ចប្រមូលពន្ធជូន រដ្ឋ និងបង្ក្រាបទំនិញគេចពន្ធមិនហ៊ាន ប៉ះពាល់ឡើយ ប្រសិនបើទំនិញគេច ពន្ធនាំចូល ហើយមានឈ្មោះអ្នកស្រី ថោង គឹមឡេង ចេញមុខការពារ ។ ជាទូទៅទំនិញគេចពន្ធភាគច្រើន ជា សម្លៀកបំពាក់ ដែលមានតម្លៃខ្ពស់ គ្រឿងក្រអូប ទឹកដោះគោ ហ្គាសត្រូវ បានឈ្មួញដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ ក្នុងនោះសូម្បីតែក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរអង្គរអ៊ិចប្រេស ដែលមានចំណតរបស់ខ្លួន នៅក្រុងប៉ោយប៉ែត បានក្លាយទៅជាទីតាំងរក្សាទុក ទំនិញគេចពន្ធរបស់ឈ្មួញ ដែលត្រូវ ពឹងផ្អែកក្រុមហ៊ុននេះ ប៉ាវផ្តាច់លើការដឹកជញ្ជូន ។ ក្នុងមួយថ្ងៃយ៉ាងហោច ណាស់ក៏ក្រុមហ៊ុនអង្គរអ៊ិចប្រេស្ស ដឹក ទំនិញគេចពន្ធចេញ ពីក្រុងប៉ោយប៉ែត ឆ្ពោះមករាជធានីភ្នំពេញ ចំនួន៣លើក ផងដែរដែលក្រុមឈ្មួញអះអាងថា ៖ ទំនិញគេចពន្ធគ្រប់ប្រភេទ គឺក្រុមហ៊ុន អង្គរអ៊ិចប្រេស្ស ធានាសេវាដឹកជញ្ជូនដោយគិតតែតម្លៃ ១២០០រៀល ទៅ ១៥០០រៀល ក្នុង១គីឡូក្រាម ហើយ ម្ចាស់ទំនិញ ចាំតែមកទទួលយកទំនិញរបស់ខ្លួន នៅចំណតឡានក្រុមហ៊ុននេះ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រការដែលគួរឱ្យកត់សំគាល់នៅត្រង់ថា៖ បើមានករណីសមត្ថកិច្ចចាប់ ក្រុមហ៊ុននេះធានាសងវិញ ដោយគ្មានលក្ខខណ្ឌ ដែលជាការធារារ៉ាប់រងដ៏ធំ សំរាប់អ្នករកស៊ីខុសច្បាប់។ សកម្មភាពចរាចរណ៍ទំនិញគេចពន្ធដ៏គំហុកនៅ ខេត្តបន្ទាយមានជ័យ សុទ្ធតែឋិតក្នុង ការទទួលខុសត្រូវរបស់លោក ថោង សុខាំភូ ប៉ុន្តែអាចជារឿងផលប្រយោជ ន៍ទើបប្រធានសាខាគយរូបនេះ គ្មាន វិធានការបង្ក្រាប និងផ្តល់ឱកាសឱ្យ ប្អូនស្រីរបស់ខ្លួន ចេញមុខការពារឈ្មួញ ដឹកទំនិញខុសច្បាប់ លក្ខណៈទ្រង់ទ្រាយ ធំទៀតផង ។ថ្មីៗនេះមានព័ត៌មានលេច ឮថាៈ សមត្ថកិច្ចចំរុះការពារផ្លូវថ្នល់ ពេលមានគ្រោះទឹកជំនន់ បានឃាត់ រថយន្តដឹកជញ្ចូនអ្នកដំណើរ រកឃើញ មានទំនិញរបស់លោកស្រី ថោង គឹមឡេង បង់ពន្ធប្រមាណតែ ៥ភាគរយប៉ុណ្ណោះ។ ករណីរកឃើញទំនិញគេច ពន្ធរបស់អ្នកស្រី ថោង គឹមឡេង នេះសារព័ត៌មានយើងមិនអាចសុំការពន្យល់ពីមន្ត្រីគយ ខេត្តបន្ទាយមានជ័យបានទេ។
Comments Off on លោកស្រី ថោង គឹមឡេង អាងជា ប្អូនស្រីមេគយខេត្តបន្ទាយមានជ័យនំាទំនិញចូលមិនបង់ពន្ធ
លោកស្រី ថោង គឹមឡេង អាងជា ប្អូនស្រីមេគយខេត្តបន្ទាយមានជ័យនំាទំនិញចូលមិនបង់ពន្ធ
ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធគ្រប់បែបយ៉ាងដោយសារព័ត៌មានចាប់ដៃ
មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចុះផ្សាយនេះតាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬ ចែកចាយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។