0

ល្បីល្បាញនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ ជាមេខ្លោងឃុបឃិតរកស៊ីទៅនឹងបទល្មើសព្រៃឈើក្នុងខេត្តរតនគិរីធំជាងគេ

ខេត្តរតនគិរី៖ មួយរយៈ​ចុងក្រោយ​នេះ​បទល្មើស​​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​លំផាត់ ស្រុក​កូន​មុំ ស្រុក​អូរ​ជុំ ស្រុក​វ៉ើ​ន​សៃ ស្រុក​អណ្ដូង​មាស និង​ស្រុក​តា​វែង កើតឡើង​យ៉ាង​គគ្រឹកគគ្រេងហើ​យ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​នៅក្នុង​ខេត្តរតនគិរី ​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក កែប កត់ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យឈ្មួញកាប់បំផ្លាញព្រៃឈើ​តាម​បណ្ដា​ស្រុក​នានា​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បើនិយាយឲ្យចំ​ទៅ​លោក កែប កត់ ជា​មេខ្លោង​ធំជាងគេ​ទាក់ទង​ទៅនឹង​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី ជាពិសេស​ទាក់ទង​ករ​ណី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ប្រសិនបើ​លោក កែប កត់ មាន​ឆន្ទៈ​ក្នុងកា​រ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះ គឺ​ឈ្មួញ​មិនអាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាមយ៉ាងរលូន​បានឡើយ​។បច្ចុប្បន្ន​នេះបទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​នៅតាម​តំប​ន់​ព្រំដែន​ក្នុងស្រុក​អណ្ដូង​មាស ក៏មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដែរ​។ ទាក់ទង​នឹង​បញ្ហា​នេះ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរីមិនហ៊ានចាត់វិធានការ​បទល្មើស​ព្រៃឈើកើតឡើង​យ៉ាង​អនាធិបតេយ្យ​ខណៈខ្លួនទទួលផលប្រយោជន៏​។ សូម្បីតែ​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះទៅ​បំពេញការងារ​នៅ​ខេត្តរតនគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុងខណៈដែល​ឈ្មួញ​ធំៗ​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​យ៉ាងកក្រើក​។រាល់ប្រតិកម្មអង្គភាពយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ៕

24296791_854402728052796_5557583767757501214_n

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com