ខេត្តព្រៃវែង៖ ល្បែងស៊ីសង ហ្គេមអិនធឺណេតនិងកត់កន្ទុយលេខរីកដូចផ្សិត យ៉ាងអនាធិប្បតេយ្យ ជារៀងរាល់ថ្ងៃ នៅចំណុចផ្សារអ្នកលឿងព្រែកខ្សាយ(ខ) បានបើកលែង ជាសារធារណះជាច្រើនឆ្នាំមកហើយ ដោយមិនខ្លាចច្បាប់នោះសូម្បីតែបន្តិច រឺដោយមានការបើកភ្លើងខៀវ ពីសមត្ថកិច្ច……
ល្បែងស៊ីសង អិនធឺណេតកំពុងតែបង្វួកស្មារតីសិស្សសាលា ទាំងតូចទាំងធំចូលលែង ជារៀងរាល់ថ្ងៃដែលធ្វើអោយ ខកខានមិនបានរៀនសូត្រ និងគេចសាលា ថែមទៀតផង ។
បើតាមប្រភពព័ត៌មានពីអ្នកមីងម្នាក់បានប្រាប់អង្គភាពសារព័ត៌មាន ចាប់ដៃ យើងថា៖ រាល់ថ្ងៃ ល្បែងហ្គេមអិនធឺណេតនិងកន្ទុយលេខបានបើកដំណើរការជាយូរឆ្នាំ ណាស់មកហើយមិនដែលឃើញ សមត្ថកិច្ច រឺ អាជ្ញាធរ ចុះបង្រ្កាប ឬទប់ស្កាត់នោះទេ គេបានដាក់ការសង្ស័យថា ដែលការបើកល្បែង ហ្គេមអិនធឺណេតនិងកន្ទុយលេខ បើកលេងបានដោយរលូន គឺសមត្ថកិច្ចអាជ្ញាធរ បើកភ្លើងខៀវ មិនបង្រ្កាប ជាថ្នូរនិងថវិកា ដាក់ហោប៉ៅក្រោយ រឺក្រោមតុ លក្ខណៈជាប្រព័ន្ធហើយមើលទៅ បានសង្ងំស្ងាត់ឈឹង មើលមិនឃើញសោះ នោះឡើយ។
មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមបណ្តាលស្រុកនៅក្នុងខេត្តព្រៃវែង បានឲ្យដឹងថា សព្វថ្ងៃនេះករណីល្បែងកន្ទុយលេខខុសច្បាប់កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនិងយ៉ាងអនាធិបតេយ្យរីកដូចផ្សិតតែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថមិនបង្ក្រាបដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗនៅក្នុងខេត្ត ស្រុកដែលធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើគោលនយោបាយភូមិ ឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាលហើយតាមមើល។
តាមប្រភពព័ត៍មាននៅផ្សាអ្នកលឿងថា នេះជាករណីបើកលេងល្បែងស៊ីសងកន្ទុយលេខដោយសារតែមានការឃុបឃិតគ្នាជាមួយនិងសមត្ថកិច្ចប៉ូលិសនិងសមត្ថកិច្ចអាវុធហត្ថ ទើបកើតមានល្បែងសីុសងយ៉ាងនេះ តែទោះបីជាយ៉ាងក៏ដោយករណីបើកឲ្យលេងល្បែងកន្ទុយលេខនៅផ្សាអ្នកលឿង នេះគេពុំដែលឃើញសមត្ថកិច្ចចុះធ្វើការបង្ក្រាបចំពោះមេក្លោងធំៗម្តងណាឡើយព្រោះដោយសារមានការត្រូវរ៉ូវគ្នាជាមួយស្ថាប័នសមត្ថកិច្ចហើយមើលទៅ។
ប្រជាពលរដ្ឋបាននិយាយតៗគ្នាថាពួកកាត់រងចាំមើលលោកមេប៉ុស្ថិ៍ ព្រៃកខ្សាយ(ខ)និងលោកអធិការស្រុកពាមរ និងអាវុធហត្ថស្រុកពាមរអាចបង្ក្រាបល្បែងស៊ីសងហ្គេម អិនធឺណេតនិងឆ្នោតកត់កន្ទុយលេខនៅផ្សារអ្នកលឿងបានដែរទេ។ ដោយ ជាទូច