ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីក្រុមឈ្មួញនិងអាជីវករមួយចំនួន នៅក្នុងរាជធានីភ្នំពេញ បានលាតត្រដាង ជាបន្តបន្ទាប់ នូវរឿងអាស្រូវពុករលួយ របស់លោក ភេ សុមុនី ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នឹងមានការអំពាវនាវ ជំរុញឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងលោក គុណ ញឹម អគ្គនាយដ្ឋានគយ នឹងរដ្ឋាករកម្ពុជា អោយពិនិត្យមើល បញ្ហាមិនប្រក្រតី របស់មេសាខាគយ រាជធានីភ្នំពេញរូបនេះផងដែរ តែទោះយ៉ាងណាក៍ដោយ ក៍នៅតែគ្មានវិធានការទប់ស្កាត់ នឹងនៅតែបណ្ដោយឲ្យ ក្រុមមន្ត្រីពុករលួយ របស់លោក ភេ សុមុនី ដើរធ្វីផ្គរធ្វើភ្លៀង គាបជំរិតឈ្មួញនឹងអាជីវករ ដែលរកស៊ីបង់ពន្ធត្រឹមត្រូវ លើកមុនថែមទៀត?។
ប្រភពឈ្មួញនឹងអាជីវករខាងលើ បានបន្តឲ្យដឹងថា? មកទល់ពេលនេះ លោក ភេ សុមុនី ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ នៅតែបន្តយកអំណាច ចាត់ឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ជាច្រើនក្រុម ដើរប្រមូលលុយ តាមរបៀបពុករលួយ នៅតាមបណ្ដាលឃ្លាំងស្តុកទំនិញ ក្នុងរាជធានីភ្នំពេញដដែរ?។ មិនថាទំនិញទាំងនោះ នាំចូលដោយគេចពន្ធ ឬបង់ពន្ធត្រឹមត្រូវនោះទេ ក៏កូនចៅ លោក ភេ សុមុនី តម្រូវឲ្យបង់លុយ តាមការទាមទារ របស់ពួកគេដដែល? បើមិនដូច្នេះទេ ពួកគេទាមទាររើកកាយ ឬត្រួតពិនិត្យឯកសារ ដោយពួកគេសម្អាងថា៖ នេះគឺជាបញ្ជារបស់មេ ភេ សុមុនី ប្រធាសាខាគយរាជធានីភ្នំពេញ? ។
ប្រភពខ្លះ បានឲ្យដឹងថា៖ សព្វថ្ងៃនេះ ពួកគេត្រូវបង់លុយឲ្យលោក ភេ សុមុនី ផង និងសម្រាប់មន្ត្រីគយ ដែលមានភារកិច្ច មកប្រមូលលុយ ទាំងនោះផង ដែលជាហេតុធ្វើឲ្យពួកគេ ត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំង ក្នុងរបររកស៊ីប្រចាំថ្ងៃ។ ហើយក៍មានការស្នើសុំ អោយអង្គភាព ប្រឆាំងអំពើពុករលួយ ដែលមាន លោក ឱម យិនទៀង ជាប្រធានអង្គភាព គួរបើកការស៊ើបអង្កេតផងដែរ ព្រោះអំពើពុករលួយ របស់ លោក ភេ សុមុនី និងបក្ខពួក កំពុងប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក ធ្វើឲ្យប៉ពាល់យ៉ាងខ្លាំង ដល់ការរស់នៅរកស៊ីស្របច្បាប់ របស់ឈ្មួញ និងអាជីករ ដែលបានបង់ពន្ធត្រឹមត្រូវ ក្នុងការនាំចូលទំនិញ ពីប្រទេសជិតខាង មកលក់ចែកចាយ ក្នុងរាជធានីភ្នំពេញ។
បើតាមប្រភពពីសមត្ថកិច្ច នឹងមន្ត្រីរាជកា នៅក្នុងរាជធានីភ្នំពេញមួយចំនួន បានលើកឡើងថា? លោក ភេ សុមុនី ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត ដោយមិនខ្លាចក្រែងញញើតនេះ គឺមានខ្នងបង្អែកដ៍រឹងមាំ នៅនាយកដ្ឋាយគយ នឹងរដ្ឋាករកម្ពុជា ទើបលោក ភេ សុមុនី អាចបង្កើតមនុស្សស្និទ្ធ របស់ខ្លួន ជាច្រើនក្រុម ឲ្យដើប្រមូលលុយ តាមឃ្លាំងស្តុកទំនិញ ក៏ដូចជាកន្លែងលក់ទំនិញបោះដុំ តាមអំពើចិត្ត ទោះបីទំនិញទាំងនោះ នាំចូលស្របច្បាប់ ក៏ចៀសមិនផុត ពីការបង់លុយដែរ?។ ដោយឈ្មួញនិងក្រុមអាជីករ មិនចង់ឲ្យខាតពេលវេលារកស៊ី ក៏បង្ខំចិត្តបង់លុយ ឲ្យលោក ភេ សុមុនី និងបក្ខពួក ទាំងឈឺចាប់ ហើយក៏អត់ទ្រាំមិនបាន បើកកកាយរឿងអាស្រូវនេះ ជាបន្តបន្ទាប់ផងដែរទៅ ដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ បានដឹងឮ រឿងអាស្រូវពុករលួយ របស់ប្រធានសាខាគយ រាជធានីភ្នំពេញ រូបនេះ។
បញ្ហាខាងលើនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសូឯួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ នឹងលោក គុណ ញឺម អគ្គនាយកគយ មិនគួរមើលរំលង តទៅទៀតទេ ព្រោះពីមួយថ្ងៃ ទៅមួយថ្ងៃ លោក ភេ សុមុនី ប្រធានសាខាគយ រាជធានីភ្នំពេញ និងបក្ខពួក ប្រព្រឹត្តអំពើពុលរលួយ កាន់តែខ្លាំងៗ។ នឹងមានការរិះគន់ថា លោក ភេ សុមុនី មិនបង្ក្រាបឈ្មួញ ដែលនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ទេ បែជាឃុបឃិត ជាមួយឈ្មួញទាំងនោះ ធ្វើឲ្យបាត់ចំណូពន្ធរដ្ឋ រាប់សិបម៉ឹនដុល្លារ ក្នុង១ឆ្នាំៗ គិតតែពីប្រយោជន៍ ប្រមូលុយដាក់ហោប៉ៅ ធ្វើមានធ្វើបាន តែបក្ខពួកខ្លួនឯង មួយក្ដាប់តូចទៅវិញ?។