0

ញ៉ែម សេង ប្រធានការិយាល័យគយនឹងរដ្ឋករ ព្រែកចាក ប្រើអំណាចជំរិតយកលុយ ពីប្រជាពលរដ្ឋ តាមតែអំពើចិត្ត!?

ខេត្តកំពត៖ ចាប់តាំងពីលោក ញ៉ែម សេង ក្លាយជាប្រធានការិយាល័យ គយច្រកទ្វារអន្តរជាតិព្រែកចាក រួចមកគឺទំនិញដែលឈ្មួញ នាំចូល តាម ច្រក នេះ  បង់ពន្ធ យ៉ាងច្រើនត្រឹម ៤០ ទៅ ៥០ ភាគរយប៉ុណ្ណោះសេចក្តីរាយការណ៍បន្តថាដែលជាហេតុធ្វើ ឲ្យ រដ្ឋ ត្រូវ ខាត បង់ ចំណូល ពន្ធ យ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុង១ ខែៗ ។លើសនេះទៅទៀតសូម្បីតែអាជីវករខ្មែរដឹកជញ្ជូនកសិផល ដូចជាពោតសណ្ដែកដំឡូងមីគ្រាប់ស្វាយចន្ទីជាដើមចេញទៅ ស្រុកយួនគឺត្រូវលោក ញ៉ែម សេង ជំរិតយកលុយដោយគ្មានយោគយល់ឡើយ?។

ហេតុនេះលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុមិនគួរ បណ្ដែតបណ្ដោយ តទៅទៀតទេ? ពីព្រោះមួយរយៈ កន្លងទៅនេះ លោក ញ៉ែម សេង មេគយច្រកព្រែកចាក ដែលមាន ខ្នងបង្អែក ដ៏រឹងមាំនៅក្នុង អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កំពុង ប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។

បើតាមសេចក្តីរាយការណ៍បន្តថាប្រភពពីក្រុមឈ្មួញ អាជីវករ និង ប្រជាពលរដ្ឋ ដែល រកស៊ី នាំ ទំនិញ ពី ស្រុក យួន ចូល តាម ច្រកទ្វារ អន្តរជាតិ ព្រែក ចាក ស្រុក កំពង់ត្រាច ខេត្តកំពត បាន ឲ្យ ដឹងថា លោក ញ៉ែម សេង ប្រធានការិយាល័យ គយ ច្រកទ្វារ អន្តរជាតិ ព្រែក ចាក ប្រើ អំណាច ជំរិត យកលុយ ពី ពួកគាត់ ស្រេច តែ អំពើ ចិត្ត បើតាម ប្រភពពី មន្ត្រី គយ តូចតាច ក្នុង ខេត្តកំពត បានបង្ហាញ ឲ្យ ដឹងថា លោក ញ៉ែម សេង ចំណាយ ដើមទុន យ៉ាងច្រើន ដើម្បី ទទួលបាន តំណែង ជា មេ គយ ប្រចាំ ច្រក ព្រែក ចាក ទើប ខំប្រឹង ប្រព្រឹត្ត អំពើពុករលួយ ប្រមូល លុយ ស្រង់ដើម ដោយ គ្មាន ញញើត អ្វី ទាំងអស់ ។

ជាងនេះទៅទៀត ការដែល លោក ញ៉ែម សេង ហ៊ាន ធ្វើ អ្វីៗ ស្រេច តែ អំពើ ចិត្ត គឺ ដោយសារ មានការ ឃុបឃិត បើកដៃ ពី សំណាក់ លោក ហេង សំបូរ មេ គយ ខេត្តកំពត ផងដែរ ទើប អ្វីៗ អាច ប្រព្រឹត្ត ទៅដោយ រលូន និង សុខ ស្រួល ។ប្រជាពលរដ្ឋដែលនាំចូលទំនិញដូចជា បន្លែបង្ការ ផ្លែឈើ និង គ្រឿងឧបភោគបរិភោគ ពី ស្រុក យួន តាម ច្រក ព្រែក ចាក បាន ឲ្យ ដឹងថា សមត្ថកិច្ច គយ គាបសង្កត់ ពួកគាត់ កាន់តែខ្លាំង ឡើងៗ ដោយ ពុំមាន ការយោគយល់ នោះទេ ប៉ុន្តែ លោក ញ៉ែម សេង និង មន្ត្រីក្រោមឱវាទ បែរជា ឃុបឃិត ឲ្យ ឈ្មួញ នាំចូល ទំនិញគេចពន្ធ ទំនិញ ខុសច្បាប់ ស្រេច តែ អំពើ ចិត្ត ហើយ មានការ ឃុបឃិត បន្លំ ប្រភេទ ទំនិញ ដើម្បី ប្រមូល លុយ តាមរបៀប ពុករលួយ បំផ្លាញ ចំណូល ពន្ធ រដ្ឋ យ៉ាង កំរោល ។ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ(សាន់ដេ) មិនអាចសូមការបកស្រាយបំភ្លឺ ពី លោក ញ៉ែម សេង បានទេនៅពេល នេះ៕

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com