ខេត្តរតនគិរី៖ មេឈ្មួញដុះស្លែប្រចាំខេត្តរតនៈគិរី ឈ្មោះ ហូ ជីវៃ កំពុងតែសប្បាយកើបលុយយ៉ាងត្រជាក់ចិត្តលើមុខជំនួញឈើប្រណិត ដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វាទ្វេភាគី ច្រកអូរយ៉ាដាវបានយ៉ាងរលូន។
សកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញដុះស្លែរូបនេះ បានដោយសាមានអ្នកនៅពីក្រោយខ្នងនឹងជាពិសេសអាជ្ញាធរនៅក្នុងខេត្តរតនៈគិរីទាំងអស់តែម្ដងគឺបើកភ្លើងខៀវអោយឈ្មួញូឈើរូបនេះធ្វើការដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ហើយមិនមានការបង្រ្កាបឡើយ ដោយសាតែបានទទួលសំណែនពីឈ្មួញឈើដុះស្លែ ហូ ជីវៃ រូបនេៈ ទើបមិនគិតពីវិនាសកម្មព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិកំពុងតែជិតហិនហោចនោះឡើយ។ ដូចនេះសូមសម្ដេច អគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនែព្រៈរាជាណាចក្រកម្ពុជា។ មេត្តាជួយចាត៉វិធានការទៅលើមន្រ្តីខិលខូចមួយចំនួនតូច កំពុងធ្វើសកម្មភាពផ្គើននឹងអនុសាសន៍របស់សម្ដចនៅក្នុងខេត្តរតនៈគិរីនេះផង។