ខេត្តឧត្តរមានជយ័ៈក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកសិឧស្សារហកម្ម ឈ្មោះ ហួត ម៉េងរីតា របស់ លោក ឧកញ្ញា ជយ័ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិ 67 B ក្នុងភូមិ អូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័។
សព្វថ្ងៃនេះក្រុមហ៊ុនខាងលើកំពុងតែកក្រើកឡើងសារជាថ្មី ក្នុងការប្រមូលទិញឈើប្រណិតប្រភេទឈើធ្នង់ ដែលកំពុងតែមានហាងឆេង និងមានទីផ្សារនៅឯប្រទេសវៀតណាម។
បើតាមការអោយដឹងពីសមត្ថកិច្ចថាលោក ឧកញ្ញា ជយ័ អគ្គនាយកក្រុម ហ៊ុន ហួត ម៉េងរីតា ក្រោយពីទទួលបានដីសប្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅស្រុកអន្លង់វែងខេត្តឧត្តរមានជយ័ពេលណាមកគឺបានធ្វើអាជីវកម្មបទល្មើសឈើជ្រកក្រោមស្លាកក្រុមហ៊ុនរហូត។ដូចជាប្រម៉ូលទិញឈើក្រញូងនៅតាមបន្ទាត់ព្រំដែនទាំងមូលដូចជាស្រុកអន្លង់វែងស្រុកត្រពាំងប្រាសាទនិងសង្កាត់កូនគ្រាល។ក្រោយពីក្រុមហ៊ុនមួយនេះមានភាពស្ងប់ស្ងាត់មួយរយះក្នុងការប្រមូលទិញឈើប្រណិតពេលនេះបានកក្រើកឡើងសារជាថ្មីទៀតហើយក្នុងការប្រមូលទិញឈើធ្នង់ដោយមានមេការឈ្មោះខ្យា ដែលជានាក់ប្រមូលទិញ និងបំផុសដល់ឈ្មួញតូចតាចនិងពលរដ្ឋស្រុកអន្លង់វែងកាប់អាឈើប្រមូលយកទៅលក់អោយខាងក្រុមហ៊ុន។
ការប្រមូលទិញឈើប្រណិតរបស់ក្រុមហ៊ុនហួតម៉េងរីតាធ្វើជាមុខជំនួញត្រូវបានគេសង្សយ័ថាមានការឃុបឃាត់និងត្រូវរ៉ូវគ្នាជាមួយនិងមន្ត្រីជំនាញសមត្ថកិច្ចនិងអាជ្ញាធរស្រុកអន្លង់វែងនិងខេត្តឧត្តរមានជយ័ទាំមូលទើបប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។បឋម
0
ក្រុមហ៊ុនហួតម៉េងរីតារបស់លោកឧកញ្ញាជ័យនៅស្រុកអន្លង់វែងចាប់ផ្ដើមក៍ក្រើកប្រមូលទិញឈើប្រណិតសារជាថ្មី
ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធគ្រប់បែបយ៉ាងដោយសារព័ត៌មានចាប់ដៃ
មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចុះផ្សាយនេះតាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬ ចែកចាយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។