0

លោក ហេង សំហៃ មេគយកំពង់ផែឧកញ៉ាម៉ុង រិទ្ធី ឃុបឃិតជាមួយឈ្មួញឲឈ្មួញដឹកទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមតែអំពេីចិត្ត។

ខេត្តព្រះសីហនុ ៖ លោកម៉ុងឬទ្ធី ម្ចាស់កំពង់ផែ អន្តរជាតិឧកញ៉ម៉ុង ដែលមហាជនទូទៅទទួលស្គាល់ និងពេញនិយម ហៅឧកញាចិត្តធម៌ ឬឧកញ៉ាចិត្តបុណ្យនោះ ប៉ុន្តែមួយរយះពេលចុងក្រោយនេះលោកម៉ុងរិទ្ធីត្រូវបានមហាជនរិះគន់គ្រប់ទិសទី ពីករណីបង្កើតកំពង់ផែអន្តរជាតិឈ្មោះឧកញ៉ាម៉ុង ដើម្បីនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ ដើម្បីប្រលុយធ្វើមានធ្វើបានជាមួយនិងលោកហេង សំហៃប្រធានការិយាល័យគយនិងរដ្ឋករកំពង់ផែអន្តរជាតិ ឧកញ៉ាម៉ុង ដោយ មិនញញើតនិងស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយសូម្បីតែបន្តិចណាទាល់តែសោះ។
ជាក់ស្តែងនៅពេលថ្មីៗនេះ?ករណីកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង ដែល មានលោកម៉ុងឬទ្ធី ជាម្ចាស់កម្មសិទ្ធដោយកំពង់ផែមួយនេះ ត្រូវបានគេមើលឃើញថា?មានការបើកដៃឲ្យមានការនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ពីសំណាក់លោកម៉ុងរិទ្ធីនិងលោកហេង សំហៃ ប្រធានការិយាល័យគយនិងរដ្ឋករច្រកកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង ដោយភាគច្រើនក្រុមឈ្មួញតែងតែដឹកទំនិញគ្រប់ប្រភេទមកពីប្រទេសថៃរួមមានទំនិញខុសច្បាប់និងទំនិញស្របច្បាប់ដោយក្នុងនោះ?លោកហេង សំហៃ ជាអ្នកត្រួតពិនិត្យរាល់មុខទំនិញទាំងអស់ដែលកាបាល់ចូលចតនៅកំពង់ផែរបស់លោកម៉ុងរិទ្ធីប៉ុន្តែផ្ទុយទៅវិញលោកហេង សំហៃ មិនដែលត្រួតពិនិត្យរាល់មុខទំនិញដែលក្រុមឈ្មួញបានដឹកជញ្ជូនឆ្លងកាត់កំពង់ផែម៉ុងរិទ្ធី។
យោងតាមប្រភពព័ត៌មានមួយពីមន្រ្តីគយនិងរដ្ឋករច្រកកំពង់ផែកែវផុសបានឲ្យដឹងថា ?បច្ចុប្បន្ននេះមេគយច្រកកំពង់ផែកែវផុស លោក ហេង សំហៃ បាននិង កំពុងតែធ្វើសកម្មភាពបើកដៃឲ្យមានការនាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់យ៉ាងគគ្រឹកគគ្រេង ដោយមិនមានការចុះត្រួតពិនិត្យវាយតម្លៃពន្ធ ដើម្បីប្រមូលពន្ធជូនរដ្ឋនោះទេ?។ ប្រភពខាងលើបានឲ្យដឹងទៀតថា? រាល់ឯកសារទាក់ទងនិងការនាំទំនិញចូលពីប្រទេសថៃលោកហេងសំហៃ មេគយរូបនេះគឺគ្រាន់តែអង្គុយចាំស៊ីញ៉េតែប៉ុណ្ណោះដែលកន្លងមកសម្តេចហ៊ុន សែន តែងតែមានប្រសាសន៏ថា ?ជាមន្រ្តីជើងដប់ នោះ។ ប្រជាពលរដ្ឋនៅតំបន់កែវផុសបាននិយាយថា ? រាល់ទូក ឬ កាប៉ាល់ដែលមកសំចតនៅកំពង់ផែម៉ុងរិទ្ធីដើម្បីទំលាក់ទំនិញគ្រប់ប្រភេទគេមិនដែលឃើញមានភ្នាក់ងារស្ថាប័នគយចុះមកវាយតម្លៃ ឬត្រួតពិនិត្យមើលទំនិញនោះឡើយ ?ប៉ុន្តែបែរជាឃើញមានតែឡានយ៉ីឌុបរាប់សិបគ្រឿងចូលមកដឹកទំនិញនាំចូលពីកំពង់ផែម៉ុងរិទ្ធី ក្នុងមួយថ្ងៃៗដែលជាចេតនាបើកដៃឲ្យមានទំនិញគេចពន្ធយ៉ាងគគ្រឹកគគ្រេង។
ប្រភពព័ត៌មានខាងលើបានបន្តទៀតថា ? លោក ហេងសំហៃ មេគយររួបនេះ មិនគួរណាហ៊ានធ្វើការប្រព្រឹត្តិអំពើពុករលួយបែបនេះនោះឡើយ? ពោលគឺដោយសារតែលោកចង់រក្សាតំណែងរបស់ខ្លាញ់របស់លោកតែប៉ុណ្ណោះ ព្រោះតែលោកមេគយរួបនេះត្រូវតែមានកញ្ចប់ក្រៅប្រព័ន្ធដើម្បីសូកប៉ានមេគយទើបមកកាន់តំណែងថ្មី ពីព្រោះមេគយខេត្តព្រះសីហនុលោកទុំណូទើបឡើងថ្មីនេះ ធ្លាប់មានប្រវត្តិន៏ឈ្មោះមិនស៊ូវល្អជាច្រើនមកហើយទាក់ទងនឹងអំពើពុករលួយ និង មានខ្នងបង្អែកនៅពីក្រោយខ្នងធំៗជាច្រើនទៀតផង ។
ប្រភពព័ត៌មានខាងលើបានបន្ថែមទៀតថា ?លោកហេងសំហៃ បានបើកដៃឲ្យមានការនាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់បែបនេះ គឺដោយសារតែលោកចង់បានលុយក្រៅប្រពន័្ធបន្ថែម ទៀតដើម្បីការចំណាយទៅថ្នាក់លើផ្សេងៗ ដែលអាចជួយទប់កៅអីរបស់ខ្លួនមិនឲ្យរបូត ។ បច្ចុប្បន្នលោកហេង សំហៃមេគយរូបនេះ ដោយសំអាងទៅលើឈ្មោះកំពង់ផែររបស់អ្នកឧកញា ម៉ុង ឬទ្ធីហើយបើកដៃដោយចំហរ ដោយមិនខ្លាចការដាក់ស៊ើបអង្កេតពីស្ថាប័នអង្គភាប្រឆាំងអំពើពុករលួយនោះឡើយ?។
សូមបញ្ជាក់ថា?ការបើកដៃឲ្យមានការនាំទំនិញគេចពន្ធនិងមិនបង់ពន្ធមិនគ្រប់មិនមានការត្រួតនិត្យឲ្យបានច្បាស់លាស់ពីស្ថាប័នគយដែលគ្រប់គ្រងដោយលោក ហេងសំហៃ បានធ្វើឲ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើកិត្តិនាមរបស់អ្នកឧកញា ម៉ុង ឬទ្ធី ជាម្ចាស់កំពង់ផែ ម៉ុងឬទ្ធី និង ជាមហាសប្បុរសធម៌ ដែលតែងតែជួយដល់ជនក្រីក្រខ្វះខាតទីទាល់ក្រគ្មានទីពឹង ដោយមានការយល់ច្រឡំពីប្រជាពលរដ្ឋថា អ្នកឧកញា ម៉ុង ឬទ្ធី ធ្វើកំពង់ផែរបើកច្រកឲ្យមានទំនិញនាំចូលគេចពន្ធ ទាំងអស់គឺដោយសារមិនមានការយកចិត្តដាក់ពីលោក ហេង សំហៃមេគយររូបនេះ ព្រោះតែប្រយោជន៏ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៏ជាតិ ចំណូលថវិការជាតិត្រូវបានកាត់បន្ថយ ទំនិញនាំចូលកាន់ច្រើន ធ្វើឲ្យសសៃឈាមសេដ្ឋកិច្ចត្រូវបានរាំងស្ទះគួរឲ្យព្រួយបារម្ភ។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះ លោកហេង សំហៃ មិនអាចទាក់ទងសូមការបំភ្លឺបាននោះទេ?។

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com