0

បែកធ្លាយក្លិនមិនល្អ ចេញពីមន្ទីរសុខាខេត្តរតនគិរី ដែលលួចតែងតាំងស្ងាត់ៗដល់មន្ត្រី ១ រូប កាន់ការងារ ៣ កន្លែង ។

ខេត្តរតនគិរី; បើតាមប្រភពព័ត៌មាន សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក អ៊ុង រតនា ប្រធានមន្ទីសុខាភិបាលខេត្តរតនគិរីបានតែងតាំង មនុស្សជំនិតរបស់ខ្លួន គឺ លោក ហួន ហ៊ីង ពីមន្ត្រីធម្មតា មកជាប្រធានការិយាល័យរដ្ឋបាល បុគ្គលិក នឹងត្រូវបំពេញការបន្ថែមជាគណនេយ្យមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បន្ថែមលើមុខងារ បើយោងតាមលិខិតមួយច្បាប់លេខ១២៣៣ ម.ស.ខ.រ របស់មន្ទីរសុខាភិបាលខេត្ត ដែលចុះហត្ថលេខា ដោយលោក អ៊ុង រតនា
មន្ត្រីជាច្រើនក្នុងមន្ទីរសុខាភិបាលខេត្ត និង មន្ទីរពេទ្យបង្អែកខេត្ត មានការងឿងឆ្ងល់និងស្រឡាំងកាំងស្ទេីរគ្រប់ៗគ្នា ហេតុអ្វីបានជាលោក អ៊ុង រតនា តែងតាំងមនុស្សម្នាក់កាន់ការងារដល់ ៣កន្លែង តាមទំនើងចិត្ត ចុះមន្ត្រីដែលកំពុងតែបំពេញការងារ សព្វថ្ងៃយកទៅគៀនណាកន្លែងណាវិញ ? ឬក៏លោកប្រធានមន្ទីរចង់ក្រសោបការងារនោះ តែម្នាក់ឯងឬមួយយ៉ាងណា? រហូតមកដល់ពេលនេះអ្នកកាសែតយេីង មិនអាចធ្វើការសុំបំភ្លឺ ពីលោក អ៊ុង រតនា និង ហួន ហ៊ីង បានទេ សង្ឃឹមថា ដំណឹងនេះនឹងលិចលឺដល់ឯកឩត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីមានវិធានការណ៍ នឹងអនុវត្តន៍លើមន្ត្រីបក្សគ្រាប់ល្ពៅពុករលួយបក្សពួកនិយម។ ពាក់ពន្ធ័និងបញ្ហាចោទប្រកាន់ខាងលេីនេះលោកអ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលមិនអាសុំការបំភ្លឺបានទេនៅថ្ងៃទី២៩ខែកញាឆ្នាំ២០១៨ដោយពុំមានមានលេខទូរសព្ឌ័។

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com