0

លោក អ៊ី ចំរើន មេ នគរបាល អន្តោប្រវេសន៍ ច្រក អូរ យ៉ា ដាវ កំពុង សប្បាយ ប្រមូល លុយ ពី ឈ្មួញ ដឹកឈើ ទៅ ស្រុក យួន

រតនគិរី : បើយោងមន្ត្រី នៅ ច្រកទ្វារ អន្តរជាតិ អូ រយ៉ា ដាវ ស្រុក អូរ យ៉ា ដាវ ខេត្តរតនគិរី បាន ឲ្យ ដឹងថា បច្ចុប្បន្ន ឈ្មួញ ជាច្រើន នាក់ នៅតែ បន្តសកម្មភាព ដឹកជញ្ជូន ឈើ ចេញទៅ ស្រុក យួន តាម ច្រកទ្វារ អន្តរជាតិ អូ រយ៉ា ដាវ យ៉ាង ពេញបន្ទុក ជាពិសេស នៅពេល យប់ ។ ការដែល ឈ្មួញ ទាំងនោះ អាច ដឹកជញ្ជូន ឈើ ចេញទៅ ស្រុក យួន យ៉ាង រលូន គឺមាន ការសម្របសម្រួល ពី សំណាក់ លោក ឧ ត្ត ម សេនីយ៍ ត្រី អ៊ី ចំរើន មេ នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ អូ រយ៉ា ដាវ ដែល គិតតែ ពី រឿង ផលប្រយោជន៍ ផ្ទាល់ខ្លួន ។

បើតាម ប្រភពពី មន្ត្រីនគរបាល នៅក្នុង ស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី បាន ឲ្យ ដឹងថា ការដែល លោក អ៊ី ចំរើន ហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺ ដោយសារ អាង មាន ខ្នងបង្អែក រឹងមាំ នៅក្នុង អគ្គនាយកដ្ឋាន នគរបាល អន្តោប្រវេសន៍ នៃ ក្រសួងមហាផ្ទៃ ។ប្រភពពី សមត្ថកិច្ច ពា ក់ ព័ន្ធ ក្នុង ខេត្តរតនគិរី បាន ឲ្យ ដឹងថា បច្ចុប្បន្ន ឈ្មួញ ដែល សម្រុក ដឹកជញ្ជូន ឈើ ចេញទៅ ស្រុក យួន តាម ច្រកទ្វារ អន្តរជាតិ អូ រយ៉ា ដាវ ច្រើនជាងគេ គឺ ឈ្មួញ ឈ្មោះ ហូ វ ជី វ៉ៃ ដែលជា មន្ត្រី អាវុធហត្ថ ខេត្តរតនគិរី និង ឈ្មួញ ឈ្មោះ ណាប់ វណ្ណៈ ហៅ ណាក់ ក្បាល ធំ ដែលជា មន្ត្រី អាវុធហត្ថ ខេត្តរតនគិរី ផងដែរ ។

ឈ្មួញ ទាំង ២ នាក់ នេះ មាន ទំនាក់ទំនង យ៉ាង ជិតស្និទ្ធ ជាមួយ លោក អ៊ី ចំរើន មេ នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ អូ រយ៉ា ដាវ ហើយ ពួកគេ មាន លោក ឧ ត្ត ម សេនីយ៍ ត្រី គឹម រស្មី មេបញ្ជាការ អាវុធហត្ថ ខេត្តរតនគិរី ជា បង្អែក រឹងមាំ ទៀតផង ។ ដូច្នេះហើយ ទើប ព្រៃឈើ ដែល នៅ សេសសល់ ក្នុង ខេត្តរតនគិរី កំពុង ប្រឈម នឹង សេចក្ដី វិនាស ព្រោះ លោក អ៊ី ចំរើន មេ នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ អូ រយ៉ា ដាវ ជា អ្នក ឃុបឃិត ឲ្យ ឈ្មួញ ឈ្មោះ ហូ វ ជី វ៉ៃ និង ឈ្មួញ ឈ្មោះ ណាប់ វណ្ណៈ ព្រមទាំង ឈ្មួញ ច្រើន នាក់ ទៀត បន្តសកម្មភាព ដឹកជញ្ជូន ឈើ ចេញទៅ ស្រុក យួន តាម ច្រកទ្វារ អន្តរជាតិ អូរ យ៉ា ដាវ យ៉ាង ពេញបន្ទុក ។

ប្រភព ដែល ស្និទ្ធ នឹង លោក អ៊ី ចំរើន មេ នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ អូ រយ៉ា ដាវ បាន ឲ្យ ដឹងថា ចាប់តាំងពី លោក គៀត ច័ន្ទ ថា រិ ទ្ធ ឡើងកាន់តំណែង ជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន នគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ គឺ លោក អ៊ី ចំរើន មានអំណាច កាន់តែ ធំធេង ក្នុងការ ឃុបឃិត ឲ្យ ឈ្មួញ ដឹកជញ្ជូន ឈើ ចេញទៅ ស្រុក យួន យ៉ាង រលូន តែម្តង ។ សកម្មជន ព្រៃឈើ និង មន្ត្រី អង្គការក្រៅរដ្ឋាភិបាល បាន កត់សម្គាល់ថា ចាប់តាំងពី ចុងខែ កក្កដា រហូតមកដល់ ពេលនេះ គឺ លោក អ៊ី ចំរើន ឃុបឃិត បើកដៃ ឲ្យ ឈ្មួញ ដឹកជញ្ជូន ឈើ ចេញទៅ ស្រុក យួន តាម ច្រកទ្វារ អន្តរជាតិ អូរ យ៉ា ដាវ កានតែ ច្រើនឡើងៗ ។ ប្រការនេះ កំពុង ធ្វើ ឲ្យ ព្រៃឈើ នៅ សេសសល់ ក្នុងស្រុក លំផាត់ ស្រុក វ៉ើ ន សៃ ស្រុក តា វែង ស្រុក អណ្ដូង មាស និង ស្រុក អូ រយ៉ា ដាវ ខេត្តរតនគិរី ចៀស មិន ផុតពី សេចក្ដី វិនាស សាបសូន្យ នោះទេ ៕

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com