រតនគីរី ៖ប្រភពពីប្រជាសហគម បានខ្សឹបទម្លាយអោយការិយាល័យ របស់យើងដឹងថា ៖ គឺឈ្មោះ មិន ផុន ដែលគេស្គាល់ ថា ជាប្ដីរបស់ស្ត្រីជាមេឈ្មួញបទល្មើសព្រៃឈើ យ៉ាងល្បីល្បាញប្រចាំខេត្តរតនគិរី ឈ្មោះ វ៉ាន់ ចន្នី (ហៅ ច្រឹប) គឺបុគ្គល មិន ផុន ដែល សំអាងតួនាទីជាមេប៉ុស្ដិ ខ្លាធំ ជាប់ច្រករបៀងព្រំ ដែនប្រទេសយួននោះ បានយកតួនាទី របស់ខ្លួន ទៅចាំកាងការ ពារ នាំបទល្មើសព្រៃឈើ ប្រពន្ធរបស់ខ្លួនទៅលក់នៅ ស្រុកយួនជាប្រចាំឡើងវិញដោយពុំ ខ្លាចខុសច្បាប់ ឫខ្លប ខ្លាចក្រុមអាជ្ញា ធរសូម្បីបន្តិចណាសោះ ។ ហើយដែលសកម្មភាពដឹកជញ្ជូន បទល្មើសព្រៃឈើបានយ៉ាង សុវត្ថភាពទៅបាននេះបានបង្ហាញពីការពើងទ្រូងសម្ដែងចេញអោយឃើញពីការត្រូវរ៉ូវឃុបឃឹតគ្នាជាមួយក្រុមអាជ្ញាធរដែនដីជាប្រព័ន្ធតាំងពីថ្នាក់ក្រោមរហូតដល់កំពូលថ្នាក់ខេត្ត រតនគិរី ទាំងមូល ទើបបានជាពុំមានការបង្ក្រាបមុខជំនួញបទល្មើសព្រៃឈើរបស់មេឈ្មួញ ចែ ច្រឹប ឫ ចែ វ៉ាន់ ចន្នី អោយដឹកឈើល្មើសច្បាប់ខ្លងដែនទៅលក់នៅស្រុកយួន តាក ច្រករបៀងខ្លាធំ ព្រំដែនយួន យ៉ាងសុវត្ថភាព ជាប្រចាំ។
បើតាមមន្ត្រីផ្ទៃក្នុងខេត្តនេះបានទម្លាយអោយដឹងទៀតថា៖ ដោយសារតែមានការបើកភ្លើងខៀវ ពីសំណាក់ ក្រុមអាជ្ញាធរពាក់ព័ន្ធ ដូចជា មេជំនាញរដ្ឋបាលព្រៃឈើ អាវុធហត្ថខេត្ត ស្នងការខេត្ត និង គណះអភិបាលខេត្តរតនគិរី ផងដែរទើបបានជាមុខជំនួញបទល្មើសព្រៃឈើ របស់មេឈ្មួញ ចែ ច្រឹប ប្រពន្ធរបស់មេប៉ុស្ដិ ខ្លាធំ ក្លាយទៅជាមេឈ្មួញ ដ៏មានអំណាច នឹង ឥទ្ធិពលពាសពេញទាំងខេត្ត រតនគិរី ទាំងមូល។ប្រភពបានអះអាងទៀតថា៖ គឺអំណាចលុយទុច្ចរឹត បទល្មើសព្រៃឈើ របសមេឈ្មួញរូបនេះបានធ្វើអោយក្រុមអាជ្ញាធរអស់នោះងងឹតដោយសារតែទឹកលុយជះបិទមាត់អោយជា ប្រចាំខែ ប្រចាំថ្ងៃ និង ប្រចាំជើងផងដែរ។ ហើយក្នុងនោះបើតាមប្រភពឈ្មួញតូចតាចមាត់ស្អុយ ក៏បានទម្លាយផងដែរពីជំនូនកាដូរ លុយ ឡាន ទៅដល់ក្រុមមន្ត្រីធំថ្នាក់ឡុះ ក្នុងខេត្តនេះ ដែលមានសិទ្ធិអំណាចជាងគេផងដែរទើបបានជាមុខជំនួញបទល្មើសព្រៃឈើ របស់ប្រពន្ធលោកមេប៉ុស្តិខ្លាធំ ដឹកយកទៅលក់យ៉ាងកាក់កបយ៉ាងរលូននោះ ។
មិនតែប៉ុណ្ណោះ តាមភ្នាក់ងារបានរាយការណ៍អោយដឹងទៀតថា៖ ជាក់ស្តែងថ្ងៃថ្ងៃទី១៩កន្លងទៅនេះ គេបានឃើញក្បួនរថយន្តកែរឆ្នៃចំនួន៥គ្រៀង(ហៅថាប៉ាគុងធន់យក្ស)ចូលដឹកបទល្មើសព្រៃឈើតាមច្រកខ្លាធំរបស់ ចែ ច្រឹប នៅចំណុច ត្រពាំងច្របក់ ស្ថិតក្នុងភូមិ កែវសាន ឃុំសេដា ស្រុកលំផាត់ ខណះដែលឈើទាំងអស់នោះត្រូវបានគេកាត់គល់និងកាត់ចុងលើកដាក់ប៉ាកុងទាំងវែងដឹកចេញជាស្រេចពីតំបន់ដែនជម្រកសត្វព្រៃ លំផាត់ ដែលជាដែនព្រៃហាមឃាត់ ការពារដោយ ព្រះរាជក្រឹត្យ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងបន្ដថា៖ មេឈ្មួញឈើធំឈ្មោះ ចែ ច្រឹប រួមទាំងក្រុមសែស្រឡាយជាបក្ខពួកមួយចំនួនទៀតនោះគឺជាមេឈ្មួញឈើធំដុសស្លែប្រចាំខេត្ត រតនគីរី ហើយអ្នកណាក៏គេស្គាល់ ចែ ច្រឹប ថា៖ គឺជាមេក្លោងឈ្មួញឈើដ៏ល្បីឈ្មោះម្នាក់ប្រចាំខេត្តនេះដែរ ព្រោះតែក្រុមសមត្ថកិច្ច សុទ្ធតែជាបក្ខពួករបស់គាត់ចាយលុយបិទមាត់ធ្វើអោយខ្វាក់ភ្នែកងាប់ត្រគៀកទាំងអស់។
សកម្មភាពកាប់បំផ្លាញព្រៃឈើ និង ដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ ចែ ច្រឹប ដឹកខូងស្ទើរខ្ទេចខ្ទីផ្លូវជាតិ ក៏ដោយ ប៉ុន្តែ គេពុំដែលឃើញក្រុមអាជ្ញាធរខេត្តនិង សមត្ថកិច្ចពាក់ព័ន្ធ ឬ មន្ត្រីជំនាញណាមួយហ៊ានចេញមុខបង្ក្រាបជំនួញឈើខុសច្បាប់ របស់ ចែ ច្រឹប ប្រពន្ធលោក មិន ផុន មេប៉ុស្តិ ខ្លាធំ នោះឡើយ។ព្រោះតែជំនួញបទល្មើសព្រៃឈើខុសច្បាប់វាលអស់ព្រៃព្រះរាជក្រឹត្យនោះ គឺជាឆ្នាំងបាយត្រូវប៉ាន់ជាប្រចាំរបស់ក្រុមសមត្ថកិច្ចជំនាញ និង អាជ្ញាធរពាក់ព័ន្ធ។
ផ្ទុយទៅវិញទន្ទឹមនឹងការសង្ស័យនោះ គេក៏មិនដឹងថា៖ តើក្រុម គណកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៏ ផ្កាយមាស៤ សៅ សុខា វង្វេងវង្វាន់គ្រប់ថ្នាក់រត់ទៅជ្រកពូនត្រូវប៉ាន់កន្លែងណាអស់នោះទេ បានជាស្ងាត់ឲ្យឈឹងដូចគ្នាទាំងកណ្ដាល យប់ កណ្ដាល ថ្ងៃ កណ្ដាល ខេត្តរតនគិរី បែបនេះ។
ព័ត៌មានប្រភពបានរាយការណ៍ទៀតថា៖បច្ចុប្បន្នបន្ទាប់ពីបានផ្អាកមួយរយះក្រោយការចរចារអោយចររាចរបទល្មើសព្រៃឈើឡើងវិញនេះគឺ មេឈ្មួញឈើម្នាក់នេះកំពុងតែមមាញឹកក្នុងការនាំបទល្មើសព្រៃឈើចេញទៅលក់នៅប្រទេសយួន ដើម្បីតភ្ជាប់បណ្តាញឈ្មួញនិងអាជ្ញាធរនៅទីនោះ ជាថ្មី បន្ទាប់ពីអាក់ខានសម្រាប់ការនាំចេញឈើមួយរយះ ។ ហើយក្នុងនោះឯចំណែកមេការជាដៃជើងនៅខាងក្នុងប្រទេសក៏បាននឹងកំពុងតែមមាញឹកក្នុងការរត់ការបង់លុយតាមសមត្ថកិច្ចជំនាញ អាជ្ញាធរពាក់ព័ន្ធចាប់ពីមូលដ្ឋានរហូតថ្នាក់ខេត្ត ដើម្បីឲ្យជួយបិទបាំងមុខជំនួញខុសច្បាប់របស់ឈ្មួញឈ្មោះ ចែ ច្រឹប នេះអោយដំណើការធម្មតាឡើងវិញ ។បច្ចុប្បន្នតាមព័ត៌មានទទួលបានគឺក្រុមឈ្មួញយួនម្នាក់នេះបានកំពង់តែរត់ការចប់សព្វគ្រប់អស់ហើយ ទាំងនៅយួន និង នៅក្នុងខេត្តរតនគីរី ខណដែលសកម្មភាពជំនួញបទល្មើសព្រៃឈើរបស់ខ្លួនកំពង់តែចាប់ផ្តើមដឹកយ៉ាងគគ្រឹគគគ្រេងនៅអំឡុង ពេលមុនបុណ្យអំទូកប្រពៃណីខ្មែរ ។តាមរយះច្រករបៀង ខ្លាធំ ដែលមានប្ដីរបស់ខ្លួនជាមេប៉ុស្តិជាំកាងការពារ ផង ក៏ដូចជាដឹកឈើផងតាមច្រកទ្វារទីតាំងចាស់ គឺច្រកទ្វារ អន្ដរះជាតិ អូរយ៉ាដាវ ដែលមាន លោកមេប៉ុស្ដិអន្ដោប្រវេស្ដន៏ ឈ្មោះ អ៊ី ចំរើន ដែលល្បីល្បាញជាជើងកាងសម្របសម្រួលនោះ ។ប្រភពព័ត៌មានបានរាយការណ៍ថា ប៉ុន្មានថ្ងៃជាប់ៗ គ្នានេះ មេការឈ្មួញយួន ចែ ច្រឹប បានដើរបាចលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងទីរួមខេត្ត រតនគីរី ដើម្បីជាថ្នូរ នឹង ការបិទភ្នែកបិទមាត់ច្រមុះក្រុមអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញ ដើម្បីអោយជួយការពារជំនួញបទល្មើសព្រៃឈើខុសច្បាប់របស់ខ្លួន ខណះដែលសាម៉ីខ្លួន ចែ ច្រឹប បានចេញទៅចាយលុយនៅតាមព្រុំដែនជាមួយម៉ូយប្រទេសយួន ។(បឋមសូមតាមដានលេខក្រោយលំអិតអ្នកនៅពីក្រោយខ្នងដាក់ឈ្មោះចំ)