0

លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំបើកដៃឲ្យឈ្មួញនាំជ័រទឹករាប់សិបតោនចូលទឹកដីសៀមដោយថ្នូមកវិញនូវលុយពីឈ្មួញយកមកចូលហៅប៉ៅររបស់ខ្លួន!

ខេត្តឧត្តរមានជ័យ៖ ប្រភពដែលស្និទ្ធនឹង លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងថាបច្ចុប្បន្ន លោក សាប់ យឿន  កំពុងសប្បាយប្រមូលលុយ តាមរបៀបពុករលួយពី ក្រុមឈ្មួញនិងក្រុមអាជីវករ ដែលដឹកជញ្ជូន ទំនិញចូល ទៅទឹកដីសៀមមិនញ ញើតពីច្បាប់ក្នុង ប្រទេសកម្ពុជាឡើយ ជាពិសេសអង្គភាពប្រឆាំង អំពើពុករលួយបន្តិច សោះ ឡើយ។

ជាក់ស្ដែងកាលពីថ្ងៃទី២៧  ខែវិច្ឆិកា  ឆ្នាំ២០១៨ មានសេចក្ដីរាយការណ៍ថាលោក  សាប់ យឿន ប្រធាន ស្នាក់ការច្រ កទ្វារ អន្តរជាតិជាំ បានបើកដៃឲ្យឈ្មួញ នាំជ័រទឹករាប់សិបតោនចូលទឹកដី សៀមយ៉ាងរលូនពីព្រោះគា ត់មាន ជំនាញ ខ្ពស់ក្នុងការឃុតឃិត ជាមួយឈ្មួញួយូរឆាំមកហើយ។  តាមរយៈការឃុបឃិតបើក ដៃឲ្យឈ្មួញនាំ ទំនិញគ្មានច្បាប់អនុញ្ញាត ចូលទឹកដីសៀមតាមច្រកជាំ  គឺលោក សាប់ យឿន  អាចប្រមូលលុយបានយ៉ាង ច្រើនក្នុងមួយខែៗ ហើយក៏មានមន្ត្រីនៅ ក្នុងសាលាខេត្តឧត្ដរមានជ័យ  ទទួលផលប្រយោជន៍ជាប្រ ចាំទៀតផង?។

ប្រភពពីមន្ត្រីសាលាខេត្តឧត្ដរមានជ័យ  បានឲ្យដឹងថាលោក សាប់ យឿន  ប្រធានស្នាក់ការច្រកទ្វា រអន្តរជាតិជាំ មានខ្នងបង្អែករឹង មាំនៅក្នុងសាលាខេត្តឧត្ដរមានជ័យ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តជាពិសេសទាក់ទងទៅនឹងករណីឃុបឃិតឲ្យឈ្មួញ នាំចូលទំនិញគ្មា នច្បាប់អនុញ្ញាតទៅ ស្រុកសៀម។

ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ដែលចូលកាន់តំណែងជំនួសលោក ស ថាវី កាលពីពេលថ្មីៗកន្លងទៅនេះចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក សាប់ យឿន ជាបន្ទាន់។ ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយខែៗមានរថយន្តដឹកទឹកកក់បង្កប់ជ័រទឹកចូលទៅក្នុងទឹកដីសៀមរាប់សិបតោន ដែលជាប្រភពចំណូលរបស់លោក សាប់ យឿន ព្រមទាំងសមត្ថកិច្ចច្រើនស្ថាប័នទៀតនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង។

ជាងនេះទៅទៀតលោក សាប់ យឿន ត្រូវបានប្រភពខ្លះបានឲ្យដឹងថា ជាអ្នកឃុបឃិតជាមួយសមត្ថកិច្ចគយនិងសមត្ថកិច្ចជាច្រើនស្ថាប័នក្នុងការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង យ៉ាងពេញបន្ទុក។ បញ្ហានេះគឺជារឿងដែលលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងសមត្ថកិច្ចក្នុងខេត្តឧត្តរមានជ័យ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេព្រោះទង្វើរបស់លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ គឺជាអំពើពុករលួយ។

 

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com