ខេត្តឧត្តរមានជ័យ, ប្រជាពលរដ្ឋ ដែលមកផ្ទេរកម្មសិទ្ធដីធ្លី បានបង្ហើបថា សាខាពន្ធដារ ខេត្តឧត្ដរមានជ័យ បានកំណត់យកលុយច្រើនទ្វេដងលើសច្បាប់កំណត់។ ប្រភពបែកធ្លាយមកថា លោក ជុំ សំនិតប្រធានសាខា ពន្ធដារខេត្តឧត្ដរមានជ័យ បានតម្រូវអោយប្រជាពលរដ្ឋដែល មកទទួលសេវា ប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធដីធ្លី ច្រើនទ្វេដង មួយគុណជាពីរ សម្រាប់ចូលហោប៉ាវខ្លួននិងបក្ខពួក។
ប្រជាពលរដ្ឋម្នាក់ សូមមិនបញ្ចេញឈ្មោះ បានលើកឡើងថា ខាងពន្ធដារខេត្តឧត្ដរមានជ័យតម្រូវអោយគាត់បង់ប្រាក់ចំនួនបួនរយដុល្លារ(៤០០$) តែនៅក្នុង លិខិតបង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធមានតួរលេខទឹកប្រាក់តែ(៨៤០,០០០រៀល)ប៉ែតសិបបួនម៉ឺនរៀលប៉ុណ្ណោះ។ គឺលើសទឹកប្រាក់ជិតពាក់កណ្ដាល ដែលខាងពន្ធដារបានទាមទារពីពួកគាត់។
នេះជាទង្វើរបស់មន្ត្រីពន្ធដារខេត្តឧត្ដរមានជ័យ ដែលគាបសង្កត់ប្រជាពលរដ្ឋជាច្រើនឆ្នាំមកហើយ ពលរដ្ឋរងគ្រោះក៍មិនតិចនាក់ដែ,,,។ ការរិៈគន់នេះពលរដ្ឋសង្ឃឹមថា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រាកជាមានចំណាត់ការតឹងតែង ចំពោះមន្ត្រីក្រោមឱវាទ ដើម្បីកែប្រែទម្លាប់អាក្រក់បង្កការរិៈគន់ ។ ចំពោះការចោទប្រកាន់ខាងលើ sktv មិនអាចទាក់ទងសុំការបកស្រាយណាមួយពីលោក ជុំ សំនិត ប្រធានសាខាពន្ធដារ ខេត្តឧត្ដរមានជ័យ បានទេ ដោយពុំមានលេខទូរសព្ទ័៕