0

មេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក លឹម សម្បត្តិ ល្បីល្បាញខាងពុករលួយកេងចំណេញថវិកាជាតិ

ភ្នំពេញ៖ តាមប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ លោកលោកលឹមសម្បត្តិចូលកាន់​តំណែង​ជាប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​នេះ ជំនួស​លោកលាងហៃមិនបាន​ប៉ុន្មាន​ផងក៏​ចាប់ផ្ដើមសាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​មិន​ចាញ់​លោកលាងហៃនោះទេ​ ។ប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញបាន​ឲ្យ​ដឹងថា​លោកលឹមសម្បត្តិកំពុង​រៀបចំ​បណ្ដាញ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ ដោយ​តម្រូវ​ឲ្យ​មានការ​បង់លុយ​សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ​ក្នុង​មួយ​ឯកសារ​ចាប់ពី​៣៥​ដុល្លារ​រហូតដល់​៧៥​ដុល្លារ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការបង់​លុយ​ពី​៣៥​ទៅ​៧៥​ដុល្លារ​គឺ​សម្រាប់​ឯកសារ​ដែល​គ្មាន​កំហុស។ចំណែក​ឯកសារ​ដែលមាន​កំហុស​តិចតួច​ត្រូវ​ក្រុមមន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់លោកលឹមសម្បត្តិគាប​យកលុយ​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​យ៉ាង​ពេញបន្ទុក​តែម្តង​។បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល។​ព្រោះ​បច្ចុប្បន្ន​លោកលឹមសម្បត្តិកំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងងើល​ ។ អាចនិយាយបាន​ថា​លោកលឹមសម្បត្តិកំពុង​អនុវត្តន៍​តាម​រូបមន្ត​ពុករលួយ​របស់លោកលាងហៃយ៉ាង​ខ្ជាប់ខ្ជួន​គឺ​ខំប្រឹង​ប្រមូល​លុយ​តាមច្រើន​រូបភាព​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោកលឹមសម្បត្តិប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផងដែរ។ ព្រោះ​មន្ត្រី​គយ​រូបនេះ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ឡើយ​។​នៅពេល​លោកលឹមសម្បត្តិចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជំនួស​លោកលាងហៃមិនបាន​ប៉ុន្មាន​ផង​ក៏​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​សាង​ភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​។

ប្រភព​មន្ត្រី​គយ​មួយចំនួន​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា​លោកលឹមសម្បត្តិបន្ត​យក​វិធី​របស់លោកលាងហៃមកប្រើប្រាស់​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោកលឹមសម្បត្តិមេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញជាបន្ទាន់​។​បើតាម​ការអះអាង​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​ផ្សេងៗ​ក៏ដូចជា​អ្នក​រត់ការ​នាំចូល​ទំនិញ​វិនិយោគ​បាន​ឲ្យ​ដឹងថា សម្រាប់​ទំនិញ​វិនិយោគ​នាំចូល​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវ​បង់លុយ​ប្រមាណ​៧៥​ដុល្លារ​ជា​កំហិត​។ ក្នុងនោះ​ទី​១-​ត្រូវ​បង់លុយ​៥​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ទទួល​ផែន​ចុះ​លេខ ទី​២-​បង់លុយ​ចំនួន​២០​ដុល្លារ​សម្រាប់​គណនេយ្យ​ ទី​៣-​ត្រូវ​បង់លុយ​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​និង​១០​ដុល្លារ​ទៀត​ផ្នែកនការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ ពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់លោកលឹមសម្បត្តិប្រធានការិយាល័យ​គ​កូនចៅ​មន្ត្រី​គយ​ខាង​ត្រួតពិនិត្យ​។ ទី​៤-​ត្រូវ​បង់លុយ​២០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ​ឯកសារ និង​ទី​៥-​ត្រូវ​បង់​ឲ្យ​អនុប្រធាន​ការិយាល័យ​ចំនួន​៥​ដុល្លារ ជា​កិច្ចបញ្ចប់​ដោយ​មិនអាច​តវ៉ា​បានឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សូម្បីតែ​ទំនិញ​នាំចេញ​ក៏ត្រូវ​បង់លុយ​ឲ្យ​ក្នុង​មួយ​ឯកសារ​៣៥​ដុល្លារ​ផងដែរ។ ដូច្នេះ​លោកលឹមសម្បត្តិនិង​បក្ខពួក​អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​។ ដូច្នេះហើយ​ទើប​មាយ​ច្រក​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាបន្ទាន់។ អង្គភាពសារព័ត៌មានយើងមិនអាចទាក់ទងលោកលឹមសម្បត្តិប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បានទេដោយពុំមានលេខទូរសព្ទ័៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com