0

លោក ជ័យ ជនតារា មន្រ្តីគយគ្រប់គ្រងច្រកទ្វារដូងឲរថយន្តដឹកទំនិញចេញពីទឹកដីថៃ បង់លុយឲដោយមិនមានចេញវិក្កិយប័ត្រ…….!

ខេត្តបាត់ដំបង៖ ប្រភពពីក្រុម​ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ​តាមរថយន្ត​បានបង្ហើបប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹង​នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង១៥និង៥០នាទីស្ថិតនៅចំណុចភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពដដែលបានបញ្ជាក់បន្ថែមអោយដឹងទៀតថា រាល់ថ្ងៃនេះពួកគាត់ជាអាជីវករដឹកទំនិញចេញពីទឹកដីថៃ ចូលមកស្រុកខ្មែរតាមច្រក អន្តរជាតិដូងដោយការដឹកជញ្ជូននេះគឺយកទៅលក់បន្តនៅឯផ្សារនាគមាសហៅផ្សារដើមគនៅទីក្រុងភ្នំពេញ។

អាជីវករម្នាក់ដែលជាអ្នកបើកឡានដឹងទំនិញដោយមិនបានប្រាប់ឈ្មោះបានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងបន្តថា ឡានរបស់គាត់ បានដឹកចេញពីច្រកអន្តរជាតិដូងជារៀងរាល់ជើង ហើយគាត់បានរត់ការបង់ពន្ធតាម​ច្រកដូចសព្វដង ទើបបានដឹកចេញមកស្រុកខ្មែរបាន ហើយការរត់ការបង់ថ្លៃដឹកទំនិញនេះដែរ គឺគាត់បានរត់ ការបង់ទាំងភាគីខាងថៃ និងសមត្ថកិច្ចខ្មែរនៅច្រកដូង ទើបអាចដឹងចេញមក បាន។ ចំណែកពេលគាត់ដឹកចេញ ពីច្រកដូងមកដល់ចំណុចមុខស្នាក់ការគយនិងរដ្ឋាករច្រកដូងស្ថិតនៅភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ឡានពួកគាត់តែងតែចូលបង់លុយនៅទីនោះម្តងទៀត តែខាងមន្ត្រីគយនោះមិនមានចេញក្រដាសស្នាម​រឺវិក័្កយប័ត្រអីនោះទេ គ្រាន់តែបង់ លុយហើយពួកគាត់បន្តដំណើរទៅមុខជាបន្តបន្ទាប់ទៀត​ព្រោះត្រូវ​ចំណាយពេលច្រើនម៉ោងទើបដល់គោលដៅ​។

ពួកគាត់បានបន្តថារាល់ថ្ងៃនេះដែរការដឹកជញ្ជូនទំនិញរបស់ពួកគាត់មិនហ៊ានដេញដោលសួរទៅមន្ត្រីគយនៅស្នាក់ការរឿងបងលុយទៅឲ្យពួកគាត់ហើយទាមទាររកក្រដាសស្នាមអ្វីដែរ ព្រោះគាត់ជាអ្នករកសុីបើហ៊ានសួរ​ដេញដោលទៅខ្លាចគេគៀបពួកគាត់រឺក៏ចាប់រថយន្តធ្វើការផាកពិន័យ។ ចឹងហើយជារៀងរាល់ជើង​គឺតែតែឈប់​បង់លុយនៅស្នាក់ការអូរដានេះជារៀងរាល់ជើងតែម្តង។

ចំណែកលោក (ជ័យ ជនតារា)​ជាប្រធានស្នាក់គយ​និងរដ្ឋាករដូង​ដែលកាន់ក្តោបទាំងផែស្ងួតផង​ក្រុមការងារ​ព័ត៌មានយើងមិនអាចសុំការ បំភ្លឺពីលោកបានទេ ដោយទូរស័ព្ទខលចូលហើយគាត់និយាយតបមកវិញថា​រវល់​តែជាប់ប្រជុំរួចក៏បិទទៅវិញ។

ពាក់ព័ន្ធការដែលក្រុមឈ្មួញរកស៊ីដឹកទំនិញបានបង់ប្រាក់ទៅអោយមន្ត្រីគយនិងរដ្ឋាកដូងមិនមានចេញវិក័យប័ត្រនេះដែរ ប្រហែលជា មន្ត្រីក្រោមឱវ៉ាតរបស់លោក ជ័យជន តារាយកក្រៅផ្លូវការហើយមើលទៅ បើមួយថ្ងៃៗ​ឡានដឹកទំនិញចេញពីទឹកដីថៃចូលមកស្រុកខ្មែរ ច្រើនដូចជាកណ្តៀរពូនភ្នំចឹង។

ជុំវិញរឿងមន្ត្រីគយនិងរដ្ឋាករដូង ដោយគ្រប់គ្រងដោយលោក (ជ័យ ជនតារា)​ទទួលប្រាក់ពីឈ្មួញដឹកទំនិញ​គ្រប់ប្រភេទ ដោយមិនមាន ចេញក្រដាសស្នាមរឺវិក័យប័ត្របែបនេះ សូមលោក យូ ហេង ដែលជាប្រធានសាខា​គយនិងរដ្ឋាករខេត្តបាត់ដំបង​ មេត្តាជួយពិនិត្យមើល មន្ត្រីថ្នាក់ក្រោម ដែលនៅខាងច្រកដូង​ដែលមានភាពមិន​ប្រក្រតីរឿងដែលយកលុយពីអាជីវករហើយមិនមានក្រដាសស្នាមបែបនេះ ការប្រមូលពន្ធប្រចាំឆ្នាំ២០១៩ពិតជាខាតបង់អស់ជាច្រើនភាគរយមិនខានឡើយ​ ៕

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com