យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន វិចិត្រដារ៉ាអ៊ីនធ័រប្រាយ ឯក នៅថ្ងៃទី៩ ខែមីនានេះ បានបដិសេធនិងច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់អង្គភាពវេបសាយICD TV on line (www.icdtvonline -worlpress) ដែលមានចាងហ្វាង ឈ្មោះ ខន ខេន អាស័យដ្ឋានផ្ទះលេខ ១១៤ ភូមិឈើទាល ឃុំព្រែកទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង លេខទូរសព្ទលេខ ០៣១២១៩១១២៩ និង អង្គភាពឈ្មោះគេហទំព័រខ្មែរប្រជាប្រិយ(www.kpnhotnews.com ) ដែលមានអាស័យដ្ឋានផ្ទះលេខ ១៤១ ផ្លូវលេខ ១០១ ភូមិលេខ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ លេខទូរសព្ទ០១៦៣៣១៨៩១ ដែលមានចាងហ្វាងឈ្មោះលោក ញ៉ែម ចាន់ណា ។
លោកឧកញ៉ាបានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា«ចំពោះបុគ្គលជាម្ចាស់អង្គភាពទាំងពីរខាងលើ ដែលបានយករូបភាពរបស់ខ្ញុំបាទទៅចុះផ្សាយលើគេហទំព័រ និងឡាយវីដេអូជាសាធារណៈ និងនិយាយធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរដល់រូបខ្ញុំបាទដែលមិនអាចទទួលយកបានកាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២០ នាំឲ្យមានការភ័នច្រឡំដល់មតិមហាជនជាខ្លាំង»។
លើសពីនេះលោកឧកឧញ៉ាបញ្ជាក់ថា ហេតុដូច្នោះខ្ញុំបាទស្នើសុំឲ្យលប់ចោលខ្លឹមសារ និងរូបភាពចេញទាំងស្រុង ដែលបានផ្សាយកាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២១០ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសខ្ញុំបាទយ៉ាងធ្ងន់ធ្ងរនិងមិនអាចទទួលយកបាន។ ផ្ទុយទៅវិញ បើសិនជាបុគ្គលទាំងពីរខាងលើមិនមានការកែតម្រូវជាបន្ទាន់ទេនោះ ខ្ញុំបាទនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ស្តីពីរបបសារព័ត៌មានឬមួយនឹងប្តឹងទៅតុលាការឲ្យចាត់វិធានការតាមផ្លូវច្បាប់។