0

របៀងទេសចរណ៍ធម្មជាតិគឺជាទិសដៅបន្តមួយជំហានទៀតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញគោលការណ៍របៀងទេសចរណ៍ធម្មជាតិ ជាមួយ សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិ បឹងកាឆាង រួមទាំងតំបន់ការពារធម្មជាតិដទៃទៀត ដើម្បីចូលរួមលើកកម្ពស់អព្យាក្រឹតកម្មកាបូន។
គោលការណ៍របៀងទេសចរណ៍ធម្មជាតិ គឺជាផ្នែកមួយដែលធានា និងជួយលើកស្ទួយដល់ជីវភាព ប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីសេវាអេកូទេសចរណ៍ធម្មជាតិ ដោយជំរុញអ្នកដែល មានចំណូលមធ្យមទៅចំណូលខ្ពស់ នៅឆ្នាំ២០៣០ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ របៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយ ទៅមួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញ ឱ្យគ្នាទៅវិញទៅមកបាន ហើយការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយ ដែលជំរុញឱ្យភ្ញៀវទេសចរណ៍ ចង់ដើរកំសាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត។
គូរបញ្ជាក់ផងដែរថា ខេត្តកោះកុងមានសហគមន៍តំបន់ការពារសរុបចំនួន១៩សហគមន៍ (ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបចំនួន០៧សហគមន៍, ឧទ្យានជាតិបុទុមសាគរចំនួន ០៣សហគមន៍, ឧទ្យានជាតិជួរភ្នំក្រវាញចំនួន០៣ សហគមន៍ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងចំនួន០៦សហគមន៍) ដែលមានសមាជិកសរុប 45334 នាក់ ស្មើនឹងគ្រួសារសរុប 11737៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com