0

ក្រសួងកសិកម្មអំពាវនាវដល់ប្រជានេសាទបញ្ចប់រាល់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់

ភ្នំពេញ​​​​​​​​​​​​​​​ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវដល់ប្រជានេសាទ ត្រូវបញ្ឈប់នូវរាល់សកម្មភាពនេសាទខុសច្បាប់ ជៀសវាងការទទួលទោសតាមច្បាប់ស្តីពីជលផល។ ការអំពាវនាវបែបនេះធ្វើឡើងតាមរយៈសារនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បន្ទាប់ពីកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បានចុះត្រួតពិនិត្យ និងបង្ក្រាបបានបទល្មើសនេសាទ ១ករណី កាលពីថ្ងៃទី ៥ ឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបានដកហូតនូវវត្ថុតាងរួមមាន ទូកម៉ាស៊ីនចំនួន ១គ្រឿង និងអួនចំនួន ១វង់។
រដ្ឋបាលជលផលអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រសិនបានឃើញករណីនេសាទដោយប្រើឧបករណ៍ខុសច្បាប់ខាងលើសូមបងប្អូនមេត្តាជួយផ្ដល់ព័ត៌មានដល់មន្ត្រីជលផលដើម្បីចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា៕

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com