0

ប៉ា សុជាតិវង្ស ថា ពិន័យពី១០-២០ម៉ឹនរៀល រថយន្តធុនធ្ងន់ល្មើសច្បាប់ចូលក្រុង ចាប់ពីថ្ងៃទី ០១ មករា

ភ្នំពេញ : នាព្រឹក​ថ្ងៃ​ ទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៣​ ក្នុង​កិច្ច​ ប្រជុំ​ជា មួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​ ៩​ ដោយ​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឲ្យ​មន្ទីរ​ សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ត្រូវ​តែ​មាន​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺង​ ម៉ាត់​ចំពោះ​រថយន្ត​ប្រភេទ​ដឹក​ជ ញ្ជូន​ទាំងអស់​ ពោល​គឺ​ត្រូវ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ ដូច​ ជា​ភ្លើងស្តុប​ ស្លាក​សញ្ញា​ ការ​ត្រួតពិនិត្យ​ប ច្ចេកទេស​ជាដើម​ ក្នុង​នោះ​គ្រប់​ខណ្ឌ​ទាំងអស់​ត្រូវ​ ចាត់វិធានការ​រៀ​ចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ ដោយ​មិន​ត្រូ វ​ឲ្យ​យក​ច​ញ្ចើ​ម​ផ្លូវ​ធ្វើ​ចំណត​ និង​តាំង​ ទំនិញ​លក់ដូរ​ដាច់ខាត​ ។​
ជាមួយគ្នានោះដែរលោកប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធា នី​ភ្នំពេញ​ បាន​ដំឡើងសាច់ដុំ​បញ្ជា​ឲ្យ​ អាជ្ញាធរ​ខណ្ឌ​ទាំង​ ៩​ និង​មន្ទីរ​ សាធារណការ​ រាជធានី​ ត្រូវ​ចុះ​ចា ប់​រថយន្ដ​ធន់​ធ្ងន់​ទាំងអស់​ណា​ ដែល​នៅ​តែ​បន្ដ​ ធ្វើ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មិន​គោរព​តាម​ សេចក្ដី ណែនាំ​ របស់​សាលា​រាជធានី​ភ្នំពេញ​ ត្រូវ​ផាកពិន័យ​ ជា​ប្រាក់​ចាប់ពី​ ១០​ ម៉ឺន​រៀល​ ទៅ​ ២០​ ម៉ឺន​ រៀល​ បើ​នៅ​តែ​ល្មើស​ត្រូវ​គុណ​មួយ​ ជា​ពីរ​ដង​ចាប់ពី​ថ្ងៃ​ទី​ ០១​ ខែមករា​ ឆ្នាំ​ ២០១៤​ នេះ​តទៅ​នៅ​ គ្រប់​ប ណ្ដា​គោលដៅ​ចេញចូល​ រាជធានី​ភ្នំពេញ​​ ៕

untitled60-434166_400x304

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com