ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនកំពុង តែតាមដានដោយយកចិត្ដទុកដាក់ពី ចំណាត់ការស៊ើបអង្កេតចុះស្រាវជ្រាវ របស់មន្ដ្រីជំនាញមន្ទីរ និងក្រសួងសុខា ភិបាលក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធជុំវិញ គ្រូពេទ្យមន្ទីរពេទ្យម៉ាលីយ៉ាគ្មានជំនាញ ធ្វេសប្រហែសចាក់ថ្នាំបណ្ដាលឱ្យចៅ អធិការវត្ដអង្គអណ្ដែតសុគតនោះ ថាតើ មន្ដ្រីទាំងនោះសុខចិត្ដទទួលយកលាភសក្ការ ហើយបណ្ដែតបណ្ដោយឱ្យមន្ទីរ ពេទ្យម៉ាលីយ៉ាបន្ដដំណើរការ បង្កការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរទៀតឬ មួយយ៉ាងណា?
ប្រភពពីសមត្ថកិច្ច និងបុគ្គលិកមន្ទីរ ពេទ្យម៉ាលីយ៉ាបានធ្លោយឱ្យដឹងថា ខាងមន្ទីរពេទ្យបានព្យាយាមសម្របសម្រួល ជាមួយនឹងក្រុមគ្រួសារជនរងគ្រោះ ដើម្បីឱ្យទទួលយកសំណងរដ្ឋប្បវេណីតាម ការចាត់តាំង ណែនាំពីក្រុមមន្ដ្រីជំនាញ ចៀសវាងមានបញ្ហាកើតឡើងឈាន ដល់ការបិទការធ្វើអាជីវកម្មមន្ទីរពេទ្យម៉ាលីយ៉ា ។ ក្នុងនោះគេដាក់ភាពសង្ស័យថា មន្ដ្រីដែលពាក់ព័ន្ធក្នុងការស៊ើប អង្កេតនេះកំពុងតែសំឡឹងឃើញប្រយោជន៍ ច្រើនមានឆន្ទៈការពារចំពោះសុខុមាល ភាពរបស់ពលរដ្ឋខ្មែរ ។
បើទោះជាន នាយកមន្ទីរពេទ្យម៉ាលីយ៉ាព្យាយាម ចំណាយប្រាក់ជាមួយនឹងក្រុមស៊ើបអង្កេត ព្រមទាំងសំណងទៅលើក្រុមគ្រួសារជន រងគ្រោះដើម្បីបញ្ចប់បញ្ហា ហើយលទ្ធ ផលមិនទាន់ទទួលបានភាពជោគជ័យនៅ ឡើយក៏ដោយ ប៉ុន្ដែរឿងដ៏អាក្រក់នេះ បែរជាខាងស្ថានទូតសាធារណរដ្ឋប្រជា មានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានយកចិត្ដទុកដាក់ក្នុងរឿងនេះក្នុងគោល បំណងការពារចំពោះសុខុមាលភាព របស់ប្រជាពលរដ្ឋខ្មែរដែលជំរុញឱ្យខាង អ្នកគ្រប់គ្រងមន្ទីរពេទ្យម៉ាលីយ៉ាធ្វើ យ៉ាងណាប្រឈមមុខដោះស្រាយតាម ផ្លូវច្បាប់ឱ្យបានចប់សព្វគ្រប់ និងឱ្យលឿន បំផុតចៀសវាងប៉ះពាល់ទៅនឹងសតិ អារម្មណ៍និងការតាមដានរបស់ប្រជា ពលរដ្ឋខ្មែរពីមន្ទីរពេទ្យខាងលើនេះ ។
ពាក់ព័ន្ធនឹងមន្ទីរពេទ្យម៉ាលីយ៉ាពោរ ពេញដោយបុគ្គលិកគ្មានជំនាញធ្វេស ប្រហែសលើវិជ្ជាជីវៈក្នុងការព្យាបាល អ្នកជំងឺរហូតដល់ព្រះចៅអធិការវត្ដអង្គ អណ្ដែត ងឹម វ៉ាន់នី សុគត ហើយក្លាយ ទៅជារឿងស៊ើបអង្កេតរបស់សមត្ថកិច្ច ជំនាញ បែរជាខាងតំណាងមន្ទីរពេទ្យ បានប្រាប់នគរវត្ដមកដល់ទីស្នាក់ការ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ថា មន្ទីរពេទ្យម៉ាលីយ៉ាមិនមានកំហុស ហើយរឿងនេះបានដោះស្រាយចប់សព្វ គ្រប់ហើយ ។ ម្យ៉ាងទៀតការស៊ើបអង្កេត របស់សមត្ថកិច្ច និងមន្ដ្រីជំនាញពីមន្ទីរ និងក្រសួងសុខាភិបាលរកឃើញថា ខាង មន្ទីរពេទ្យគ្មានកំហុស ហើយក្រុមគ្រួសារ ព្រះចៅអធិការវត្ដក៏មិនប្ដឹងទាមទារអ្វីឡើយ ។
ការលើកឡើងពីតំណាងមន្ទីរពេទ្យ ម៉ាលីយ៉ាគឺជាចេតនាបិទបាំងអំពើអាក្រក់ ដែលបុគ្គលិករបស់ខ្លួនគ្មានជំនាញបច្ចេក ទេសវិជ្ជាជីវៈ ធ្វេសប្រហែសដែលចាក់ ថ្នាំបណ្ដាលឱ្យព្រះសង្ឃសុគតតែប៉ុណ្ណោះ ពីព្រោះការប្រើថ្នាំស្ពឹក សម្រាប់ចាក់អ្នកជំងឺមិនមែនចេះតែ ប្រើបាននោះទេ គ្រូពេទ្យត្រូវធ្វើតេស្ដទៅ លើអ្នកជំងឺសិន ថាតើគាត់មានប្រតិកម្ម អ្វីខ្លះទៅនឹងថ្នាំ? ដូចជាមានអាការរមាស់ ឬកន្ទួលទៅលើអ្នកជំងឺ ថ្នាំទាំងនោះមិន អាចចាក់ទៅលើគាត់បាន បើចាក់ប្រាកដ ជាស្លាប់ ។
កន្លងទៅក្រសួងសុខាភិបាលហាក់បី ដូចជាធូររលុង ទាំងការផ្ដល់អាជ្ញាប័ណ្ណ មន្ទីរពេទ្យ គ្លីនិក ការចរាចរណ៍ថ្នាំខូច គុណភាព ក្លែងក្លាយ ក៏ដូចជាការផ្សព្វ ផ្សាយពាណិជ្ជកម្មតាមមន្ទីរពេទ្យនីមួយៗ ពិសេសមន្ទីរពេទ្យម៉ាលីយ៉ាមានប្រជា ពលរដ្ឋទៅពិនិត្យសម្រាកព្យាបាល បាន ត្អូញត្អែរពីការយកតម្លៃសេវាខ្ពស់ការ ពិនិត្យសុខភាពព្យាបាលគ្មានគុណភាព ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតហាក់ដូចពុំមាន បទពិសោធន៍ចំណេះដឹងវិជ្ជាជីវៈដូចការ ផ្សព្វផ្សាយពាណិជ្ជកម្ម ឡើយ។
សាធារណជនកំពុងតាមដានជុំវិញ ករណីបុគ្គលិកមន្ទីរពេទ្យម៉ាលីយ៉ាចាក់ ថ្នាំបណ្ដាលឱ្យព្រះសង្ឃសុគត ឈានដល់ ការបិទអាជីវកម្មមន្ទីរពេទ្យខាងលើនេះ ហើយតម្រូវឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ឬមួយយ៉ាងណា? ប្រជាពលរដ្ឋ បានលើកឡើងថា ជីវិតមនុស្សមិនមែន បញ្ចប់ត្រឹមសំណងរដ្ឋប្បវេណីនោះឡើយ បណ្ដឹងអាជ្ញាត្រូវតែបន្ដនីតិវិធី ស្របពេល ប្រទេសកម្ពុជាមានច្បាប់ទម្លាប់ត្រឹម ត្រូវមានន័យថា ប្រទេសគ្រប់គ្រងដោយ ច្បាប់ ។ ប្រសិនបើមន្ដ្រីជំនាញ សមត្ថ កិច្ចពាក់ព័ន្ធសុខចិត្ដទទួលយកប្រយោជន៍ ពីអ្នកគ្រប់គ្រងមន្ទីរពេទ្យម៉ាលីយ៉ា និង ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីឱ្យខាង មន្ទីរពេទ្យផ្ដល់ប្រាក់ទៅក្រុមគ្រួសារព្រះ សង្ឃដែលសុគត ឈានដល់បញ្ចប់រឿង អនុញ្ញាតឱ្យបន្ដការធ្វើអាជីវកម្មមន្ទីរ ពេទ្យម៉ាលីយ៉ាទៀតនោះ ប្រជាពលរដ្ឋជា ច្រើនទៀតអាចនឹងប្រឈមលើបញ្ហា គ្រោះថ្នាក់ចំពោះអាយុជីវិតបន្ដទៀត ហើយប្រជាពលរដ្ឋក៏សម្ដែងការគាំទ្រ ពីសុឆន្ទៈរបស់ស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានតាមដាន និងជំរុញឱ្យ ខាងមន្ទីរពេទ្យដោះស្រាយតាមផ្លូវច្បាប់ ឱ្យបានជាបន្ទាន់ជាមួយសមត្ថកិច្ច មន្ដ្រីជំនាញ ស្ថាប័នពាក់ព័ន្ធ និងក្រុមគ្រួសារ ជនរងគ្រោះឱ្យបានឆាប់បំផុតនោះ ។
ដោយឡែកពាក់ព័ន្ធនឹងមន្ទីរពេទ្យ ម៉ាលីយ៉ា បុគ្គលិករបស់ខ្លួនចាក់ថ្នាំ បណ្ដាលឱ្យព្រះសង្ឃសុគត ហើយការចុះ ស៊ើបអង្កេតរបស់មន្ដ្រីសុខាភិបាលកំពុង តែត្រូវដងត្រូវផ្លែជាមួយនាយកមន្ទីរ ពេទ្យខាងលើដើម្បីបញ្ចប់រឿង ហើយជា ការទទួលយកបានឬទេពីលោករដ្ឋមន្ដ្រី នោះយើងមិនអាចអាចទាក់ទងបានទេពី លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាល ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។
គួររំលឹកថា ការធ្វើអាជីវកម្មមន្ទីរពេទ្យឯកជន ប្រសិនបើគ្មានការពិនិត្យឱ្យបានដិតដល់នោះទេ ទាំងតម្លៃព្យាបាល ការពិនិត្យព្យាបាលគ្មានគុណភាព អាច ធ្វើឱ្យពលរដ្ឋជាជនរងគ្រោះ ព្រោះកន្លងទៅមន្ទីរពេទ្យ សៀន តាយ ដែលបច្ចុប្បន្នដាក់ឈ្មោះថាមន្ទីរពេទ្យវែលឃែរ ជាប្រភេទមន្ទីរពេទ្យដូចមន្ទីរពេទ្យម៉ាលីយ៉ាដែរ កន្លងទៅព្យាបាលអ្នកជំងឺដែលជា បុគ្គលិកធនាគារអេស៊ីលីដា បណ្ដាលឱ្យ គ្រោះថ្នាក់ពាក់ព័ន្ធនឹងករណីវះកាត់ ប្រដាប់ភេទ ក្នុងនោះជនរងគ្រោះក្នុង នាមជាបញ្ចវន្ដតូចចិត្ដនឹងការចាញ់ បោកពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ មន្ទីរពេទ្យទាំងនេះ រហូតដល់ខ្លួនជឿជាក់ សម្រេចទៅពិនិត្យព្យាបាល ទីបំផុតការ ពិនិត្យព្យាបាលកាន់តែធ្វើឱ្យរូបគេមាន អាការធ្ងន់ធ្ងរទៅៗ ហើយមិនហ៊ាន និយាយប្រាប់មិត្ដភក្ដិ សាច់ញាតិ សុខ ចិត្ដប្រឹងសរសេរជាលិខិតដោយផ្ទាល់ដៃ ទុកជាការផ្ដាំផ្ញើជូនដល់បងប្អូនសាច់ ញាតិ មិត្ដភក្ដិកុំឱ្យចាញ់បោកការផ្សព្វ ផ្សាយរបស់មន្ទីរពេទ្យខាងលើនេះមិន ត្រឹមតែខាតបង់ពេលវេលា ប្រាក់កាស ប៉ុណ្ណោះទេ គឺធ្វើឱ្យការព្យាបាលរបស់គេ កាន់តែមានអាការធ្ងន់ធ្ងរទៅៗ រួចហើយ ក៏សម្រេចចិត្ដចង.កសម្លាប់ខ្លួន មិន ហ៊ាននិយាយដោយផ្ទាល់មាត់ផ្ដាំផ្ញើ ខណៈ ខ្លួនមានចំណេះដឹង ហើយមានចំណុច ខ្សោយចាញ់បោកការផ្សព្វផ្សាយពីមន្ទីរ ពេទ្យខាងលើនេះ ៕