ថ្មីៗនេះមានករណីបែកធ្លាយឮមន្ត្រីគយ និងអ្នករត់ការនិយាយគ្នាថា មេគយច្រកទ្វារជ្រៃធំ ខេត្តកណ្តាល កំពុងកឹបកេង លុយរដ្ឋដាក់ហោប៉ៅយ៉ាងសម្បើមដៃខ្លាំងណាស់ ។
ករណីបែកធ្លាយគេនិយាយថា លោក មួង ដារ៉ា មេគយច្រកទ្វារជ្រៃធំ បាននិងកំពុងកឹបកេងលុយរដ្ឋដាក់ហោប៉ៅក្រោម រូបភាពក្រូមេឯកសារពីការបង់ពន្ធច្រើនមកតិចពីទំនិញមានតម្លៃមកជាទំនិញថោក ហើយទំនិញខ្លះ ទៀត មិនបាច់បង់ ចូលរដ្ឋទេ គឺបង់លុយចូលហោប៉ៅគាត់ គឺចប់ ។
គេនិយាយទៀតថា ទំនិញត្រូវបង់ពន្ធចូលរដ្ឋគ្រប់សារពើ ទាំងអស់ ត្រូវបាត់បង់ចំណូលប្រមាណ ៧០% ។
ឯលុយ ៣០% ដែលបង់ចូលរដ្ឋគឹបានមកពីឈ្មួញតូចតាច និងមិនស្គាល់ចិត្តថ្លើមគ្នាប៉ុណ្ណោះ ហើយឯឈ្មួញធំៗ មាន អំណាច គឺនិយាយពីភាគរយបង់ចូលហ៊ុនឱ្យចូលហោប៉ៅឯកជនវិញ ។
ដូចជាករណីការបន្ទាបពន្ធការឃុបឃីតជាមួយឈ្មួញធំ គឺជារឿងមួយ សម្រាប់ចចារដាក់ហោប៉ៅដែលគយ នូវខេត្ត-ក្រុង អនុវត្តបែបនេះស្រួលធ្វើអ្នកមាន និងស្រង់ដើមពីការតូដណ្តើមតំណែងអស់លុយ តែរឿងមួយទៀត គឺ មួង ដារ៉ា នេះ ឱ្យគេនាំមាន់ទាជ្រូក ដែលខូចគុណភាពចូលពិសេសគឺកូនត្រីឆ្តោ និងក្បាលត្រីឆ្តោប្រឡាក់នាំចូលខុស ច្បាប់តែម្តង ។
បើនិយាយពីការនាំចូលទាំងនោះ គឺមិនបានយកចំណូលចូលរដ្ឋទេ គឺយកដាក់ហោប៉ៅផ្ទាល់ខ្លួន រួចនិយាយប្រាប់ កូន ចៅថា “អញយកទុកគ្រាន់ចាយ វាយពេលឃោសនាបោះឆ្នោត” ទុកជូនសែនមេគយធំ ។