0

ប៉ូលិស ប្រឆាំងបទល្មើស សេដ្ឋកិច្ច ដាក់កុងត្រូលជជុះជម្រិតទារ លុយពីក្រុម អ្នករកស៊ី ល្មើសច្បាប់

អនុប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំងបទ​ល្មើស​សេដ្ឋកិច្ច​នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ម្នាក់ មានជំនាញ​ខ្លាំងណាស់​ខាងដាក់កុង​ត្រូល​ជជុះ​ដូចកុក​ចាំចឹកចំណី ក្នុងការ​ប្រមូលលុយ​ពីក្រុមអ្នក​រកស៊ីល្មើស​ច្បាប់ ទំនិញ​គេចពន្ធ និងឈើ​ប្រណីត​តាម​ផ្លូវជាតិ ២១B ក្នុងស្រុក​ស្អាង និង​ស្រុកកោះធំ ហើយ​និង​បាន​បង្កើត​ប៉ុស្តិ៍ជជុះ មួយ​ប្រចាំ​ច្រកទ្វារ​​ជ្រៃធំ ដែលបោះទីតាំង​នៅខាង​ក្រោយ​ប៉ុស្តិ៍ប៉ូលិស​ការពារ​ព្រំដែន​នៅជាប់​មាត់ទន្លេ​បាសាក់ ដោយ​ឱ្យកូន​ចៅ​ស្នាក់​ឈរ​​ជើ​ង​នៅ​ទី​នោះ សំកុក​ចាំជម្រិត​ទារ​លុយ​ពីប្រជា​កសិករ ដែល​នាំ​កសិផល​ដូចជា ស្រូវ ពោត សណ្តែក ទៅលក់​នៅ​​ប្រទេស​យួនយ៉ាង​មមា​ញឹក ។

ប្រភពព័ត៌មានបានឱ្យដឹងថា លោក សេង សុទ្ធ បានប៉ាវផ្តាច់ផ្លូវលេខ ២១B មិនមានមន្ត្រីណាអាចឈានចូល ទឹកដីស្រុកស្អាង កោះធំ ធ្វើផ្តេសផ្តាស់បានឡើយ មុននឹងធ្វើអ្វីទាល់តែសួរលោក សេង សុទ្ធ សិនពីព្រោះ អី សេង សុទ្ធ គឺសាច់ឈាមជាមួយលោក អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលខាងប្រពន្ធ និងប្រពន្ធត្រូវជាបងប្អូនជីដូនមួយ ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ ២១B គឺជាផ្លូវដ៏សំខាន់សម្រាប់អីវ៉ាន់គេចពន្ធចេញចូលរវាងប្រទេសយួន-កម្ពុជា ទាំងផ្លូវទឹក និងផ្លូវគោក ដែលអាចឱ្យលោក សេង សុទ្ធ ធ្វើជាអធិរាជកើបយកលាភសក្ការៈធ្វើមានធ្វើបានយ៉ាង ត្រជាក់ថ្លើមបំផុត ។

តាមប្រភពដដែលបានបន្តទៀតថា ទំនិញគេចពន្ធពីយួនដូចជា អីវ៉ាន់ចាប់ហួយ គ្រឿងទេសសម្ភារៈ ប្រើប្រាស់ ថ្នាំ​បំពុល​​សត្វ ថ្នាំកសិកម្ម ថ្នាំពេទ្យ សម្រាប់ព្យាបាលមនុស្ស និងសត្វគ្រប់ប្រភេទទៀតផង ។ អ្នករកស៊ីទាំង​អស់សុទ្ធតែរង​នូវការ​គាប​សង្កត់ ឱ្យបង់លុយប្រចាំថ្ងៃខែ ឬឆ្នាំទៅឱ្យ សេង សុទ្ធ ទាំងអស់បើពុំនោះទេ និងត្រូវចាប់មកពិន័យ ឬគោះ​លុយ​ស្ងាត់ៗយ៉ាងចាស់ដៃមិនខាន ។

ដោយឡែកទំនិញគេចពន្ធពីកម្ពុជាវិញមានដូចជា សត្វព្រៃគ្រប់ប្រភេទ និងឈើប្រណីតជាច្រើនទៀត ក៏មិនអាចគេច​ផុតពីកណ្តាប់ដៃលោក សេង សុទ្ធ បានដែរ គេតែងតែឃើញលោក សេង សុទ្ធ នៅមុខមន្ទីរពេទ្យ បង្អែក ស្រុកស្អាង​ជា​រៀងរាល់ថ្ងៃទី ១ ឬថ្ងៃទី ២ ក្នុងដើមខែនីមួយៗ មិនដែលភ្លេចទេ គឺជាថ្ងៃដែលឈ្មួញណាត់បង់ លុយ ។

g976_b132a23c7d41f1a4b0abae62750b0d64

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com