ប្រជាពលរដ្ឋជាច្រើនបានរិះគន់ថាមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ នៅថ្ងៃ អាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅនេះប៉ុន្មានថ្ងៃសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីប្រកាសសារាចរណែនំាមួយតាមរយៈវិទ្យុ និងទូរទស្សន៏ ព្រមទំាងបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនដើម្បីជួយផ្សព្វផ្សាយដល់អាជីវករក៏ដូចជាប្រជាពលរដ្ឋនៅទូទំាងប្រទេសកម្ពុជាមិនត្រូវពិសារនឹងលក់គ្រឿងស្រវឹងនៅថ្ងៃទី២៧ និង ថ្ងៃទី២៨ ឆ្នាំ២០១៣ ជាដាច់ខាតដែលនំាឲ្យកើតមានអំពើហឹង្សាមុខថ្ងៃបោះឆ្នោតនឹងថ្ងៃបោះឆ្នោត។
ប៉ុន្តែជាអកុសលសារាចរណែនំារបស់សម្តេចនាយករដ្ឋមន្រ្តីហាក់គ្មានប្រសិទ្ធភាពនោះទេ គេបានសង្កេតមើលឃើញក្រុមអាជីវករនិងប្រជាពលរដ្ឋមួយចំនួនបាននំាគ្នាពិសារនិងលក់គ្រឿងស្រាវឹងយ៉ាងគគ្រឹកគគ្រេងនៅថ្ងៃមុនថ្ងៃបោះឆ្នោតនិងនៅថ្ងៃបោះឆ្នោតប៉ុន្តែពុំមានការប្រើប្រាស់អំពើហឹង្សាដាក់គ្នានោះទេ។
ប៉ុន្តែដោយឡែកអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺសង្កេតមើលឃើញថាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាដែលនៅក្រោមការគ្រប់របស់ក្រសួងពាណិជ្ជកម្មនិងក្រសួងសុខាភិបាលនិងក្រសួងពាក់ពន្ធ័មួយចំនួនទៀត មិនបានស្តាប់តាមសារចរណែនំារបស់តេជោសែនទេ។ លើសពីនេះក្រុមហ៊ុនស្រាបៀរកម្ពុជាបាននាំគ្នាផ្សព្វផ្សាយស្រាបៀររបស់ខ្លួននៅមុនថ្ងៃបោះឆ្នោតតាមកញ្ជាក់ទូរទស្សន៏ក្នុងកម្មវិធីក្បាច់គុណប្រដាល់ខ្មែរបុរាណនិងកម្មវិធីផ្សេងៗទៀត ដោយផ្គើននិងអនុសាសន៏សារចរណែនំារបស់សម្តេចនាយករដ្ឋមន្រ្តីយ៉ាងពេញទំហឹង។ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជានេះមិនត្រឹមតែផ្គើននឹងសារចរណែនំារបស់សម្តេចនាយករដ្ឋមន្រ្តីប៉ុណ្ណោះទេតែក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាថែមទំាងបានផ្សព្វផ្សាយជូនរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់ប្រជាពលរដ្ឋកម្ពុជាឲ្យឈ្លក់វង់វែននឹងគ្រឿងស្រវឹងថែមទៀតផង។
បច្នុប្បន្ននេះមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាយ៉ាងចាស់ដៃថា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជានេះគឺមានអំណាចខ្លាំងជាងគេនៅក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនផលិតស្រាបៀរកម្ពុជានេះបានយកកេរ្ថិ៍ឈ្មោះនិងរូបភាពបា្រសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមកជាន់ឈ្លីនៅលើសំបកស្រាបៀររបស់ខ្លួនទៀតផង។
កត្តាទាំងនេះមិនត្រឹមតែប្រជាពលរដ្ឋកម្ពុជា មានការរិះគន់ប៉ុណ្ណោះនោះទេ សូម្បីតែភ្ញៀវទេសចរអន្តរជាតិក៏មានការរិះគន់យ៉ាងខ្លាំងក្លាផងដែរ ចំពោះក្រុមហ៊ុនផលិតស្រាបៀរកម្ពុជានេះមិនគួរណាយកកេរ្ថិ៍ឈ្មោះនិងរូបភាពប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកយកមកធ្វើជាអាជីវកម្មបែបនេះទេ។
ពាក់ពន្ធ័និងជុំវិញព័ត៌មានខាងលើនេះសង្ឃឹមថាសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីជាប់ឆ្នោតក្នុងអាណត្តិទី៥នេះគួរមានវិធានការណ៏សើររើឡើងវិញនៅក្រុមហ៊ុនផលិតស្រាបៀរកម្ពុជានេះដែលបានយកកេរ្ថិ៍ឈ្មោះប្រាសាទព្រះវិហារយកមកធ្វើអាជីវកម្មផ្ទាល់ខ្លួនបែបនេះទេដែលនំាឲ្យអស់តម្លៃនូវសម្បត្តិដ៏មហាសាលមួយនេះពីសំណាក់មហាជនដែលមានជនឆ្លៀតឱកាសមួយចំនួនដូចជាអគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជានេះ។