នេះមិនមែនជាចម្ងល់របស់ខ្ញុំតែម្នាក់ទេ ក៏ជាចម្ងល់របស់ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ផងដែរ។ ហើយក៏ខ្ញុំសូមរាប់ត្រួសៗផងដែរថា រតនៈភ័ណ្ឌដែលនៅសល់ដូចជា៖ សារៈមន្ទីរទួលស្លែង វាលពិឃាតជើងឯក ព្រះបរមរាជវាំង ព្រះអង្គដើងកើរដ៏ល្បីល្បាញ ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម អគារក្រហមធនាគាជាតិ សួនច្បារសម្តេចដ៏ឧត្តុងឧត្តម រូបសំណាកសម្តេចសង្ឃជួនណាត និងលោកតាក្រមង៉ុយជាពិសេសគឺរូបសំណាកព្រះបរមកោដ្ឋសម្តេចតានៃយើង។ល។
ខ្ញុំរាប់ត្រួសៗឃើញប៉ុណ្នឹង បងប្អូនស្គាល់កន្លែងណាទៀត ជួយរាប់ឲ្យក្រុមហ៊ុនដែលមិនទាន់ចាប់ឈ្មោះរកស៊ីបានស្គាល់ផងផង! តែសូមម្យ៉ាង សូមមេត្តាកុំយករូបសម្តេចទាំងបីដ៏ឧត្តុងឧត្តម ដ៏បរិសុទ្ធ ដ៏មហិមា ដាក់ជាស្លាកសញ្ញាដែរឲ្យសោះ! ហាមដាច់ខាត!