0

សៅ​ ប៊ុន​រិទ្ធ​ មេ​ន​គ​របា​ល​អ​ន្តោ​ប្រ​វេ​សន៍ កំ​ពុង​ធ្វើ​ឲ្យ​ប្រ​ជា​ព​លរ​ដ្ឋ​ខឹង​ស​ម្បារ​យ៉ា​ង​ខ្លាំង

ប៉ោយប៉ែតៈ ប្រភ​ព​​បាន​​​រិះ​គ​ន់​​​ថា​ ​តាំ​ង​ពី​​​ថ្នាក់​លើ ​​នៅ​​​ក្រ​សួង​​​ម​ហា​ផ្ទៃ​ ​បាន​​​តែង​តាំ​ង​​​លោក​​សៅ ​ប៊ុ​ន​​រិទ្ធ ​ ​ ឲ្យ​​ទៅ​​ធ្វើ​​​ជា​​​មេន​គរបា​ល​​អ​ន្តោ​​ប្រវេ​​ស​​ន៏ ​ប្រ​ចាំ​​នៅ​​​ច្រក​​ទ្ធារ​ ​អន្តរ​ជាតិ​ –​ ​ប៉ោយ​​ប៉េត​ ​ខេត្ត​​ប​ន្ទាយ​មានជ័​យ​ ​កាល​​ណា​​មក​​ គា​ត់​​បា​ន​​ដឹក​​នាំ ​អង្គ​ភាព​​ន​គរបា​ល ​អ​ន្តោប្រ​វេសន៍ ​ប្រចាំ​​នៅ​ច្រកទ្ធារ អន្តរជាតិ​នេះ ឲ្យមាន​ឈ្មោះ​ល្បីល្បាញ ខាង​បង្កបញ្ហា ឥតឈប់ឈរ​ធ្វើឲ្យ ប្រជាពលរដ្ឋ​ច្រើន​ឡើងៗ នាំគ្នា​ខឹងសម្បារ និង​ស្អប់ខ្ពើម កាន់តែ​ខ្លាំង​ឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។​

បញ្ហា ​​នេះ​​វា​​ផ្ទុយ​​ទាំង​ស្រុង​ ទៅ​​នឹង​​អនុក្រឹត្យ​​លេខ​ ៦៨ ​អនក្រ​-​​បក​ ចុះ ​ថ្ងៃ​ទី​​១៦​ ខែ​តុលា ​ឆ្នាំ​​២០០៣​ ស្តី​ពី​​ការ​ប្រើប្រាស់​ ប័ណ្ណ​ឆ្លងដែន នៅ​​តាម​​ច្រក​ ព្រំ​ដែន​​កម្ពុជា​​-​ថៃ ​គឺ​​រដ្ឋ​​បាន​​កំណត់​ តម្លៃ​​ជូន​​ពលរដ្ឋ​​ខ្មែរ​ ដែល​​រស់​នៅ​​តាម​​ខេត្ត ​ជាប់​​ព្រំ​ដែន​​កម្ពុជា​​-​ថៃ ​ដើម្បី​​​ឆ្លង​​ដែន​​ចូល​​ប្រទេស​​ថៃ​ ដូច​ជា​​ទៅ​កាន់​ ខេត្ត​​ស្រះ​កែវ​ ខេត្ត​​​ប្រា​ជិន​​បុរី​ ក្នុង​តម្លៃ​​តែ​ ២​​ម៉ឺន​​រៀល​​ប៉ុណ្ណោះ​ ។​​

តាម​ព័ត៌មាន​ថា ក្នុង​មួយ​ថ្ងៃៗ មាន​ប្រជាពលរដ្ឋ​ខ្មែរ យ៉ាងតិចណាស់​ពី ២០០ ទៅ​៣០០​នាក់ តែង​បាន​នាំគ្នា ទៅ​ធ្វើ​ប័ណ្ណឆ្លងដែន​ពណ៌​ស ពី​កន្លែង​នគរបាល អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ – ប៉ោយ​ប៉េត  ដែល​ក្នុង​ប័ណ្ណ​និមួយៗ ពួកគាត់​ត្រូវ​បង្ខំចិត្ត ចំណាយ​លុយ​​ពី ៤០៥ ទៅ ១៥០០​បាត ទៅតាម​តម្រូវការ ចង់​បាន​ប្រញាប់ «​ឆាប់​» ឲ្យបាន​ទាន់ចិត្ត ឬ​ក៍​ត្រូវ​រង់ចាំ ទៅតាម​ដំណើរ «​យូរ​» … អត់​ខុសពី​ល្បិច អ្នក​ធ្វើ​ប៉ាស្ព័រ​នោះទេ ។​

ក្រៅ​ពី​ការ​គាប​យកលុយ ថ្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន​ពណ៌​ស ទៅ​ឲ្យ​ពលករ​ខ្មែរ​ក្រីក្រ រាប់រយ​ពាន់​នាក់ ដែល​ធ្វើ​ចំណាកស្រុក ចូល​ទៅ​រក​ការងារ​ធ្វើ នៅក្នុង​ទឹកដី​ថៃ​នោះ សូម្បី​តែ​ពេល​ដែល បងប្អូន​ពលករ​ខ្មែរ នាំគ្នា​វិលត្រឡប់ ពី​ធ្វើ​ការងារ​នៅ​ថៃ ចូលមក​កម្ពុជា ជា​ប្រទេស​ខ្លួន​វិញ ក៍​តែង​កើត​មាន​រឿង គេ​គាប​យកលុយ ពី​ពួកគាត់​ដែរ ។ មិនតែប៉ុណ្ណោះ មាន​ឮ​ព័ត៌មាន​ថា លោក​ប្រធាន សៅ ប៊ុន​រិទ្ធ ក៍​ត្រូវ​ប៉ាន់​យ៉ាងខ្លាំង នឹង​រឿង​អនុញ្ញាត​ឲ្យ ពួក​ឈ្មួញ​នាំចូល នូវ​ទំនិញ​គ្រប់​ប្រភេទ តាម​ច្រករបៀង នៅពេល​យប់ និង​ជា​ពិសេស ការអនុញ្ញាតឲ្យ ជនជាតិ​ថៃ​រាប់សិប ឬ​រាប់​រយ​នាក់ ចូល​មក​លេងល្បែង តាម​កាស៊ីណូ​នានា នៅក្នុង​ទឹកដី​ខ្មែរ ក្បែរ​ព្រំដែន​នោះ ទៀតផង។​ ​

អញ្ចឹង​ទេ​ បង​ប្អូន​​ប្រជា​ពលរដ្ឋ​ជា​ច្រើន​មជ្ឈដ្ឋាន​ បាន​នាំគ្នា​​សំណូមពរ​​ថា​ សូម​ឲ្យ​​ឯកឧត្តម​  នាយ​ឧត្តមសេនីយ៍ ​នេត​ សាវឿន​អគ្គ​ស្នង​ការ​ នគរ​បាល​ជាតិ​ និង​​លោក​​ឧត្តមសេនីយ៍​ ប្រធាន​​នាយក​ដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ ក្រសួង​មហាផ្ទៃ ​មេត្តាជួយ​​ពិនិត្យ​មើល​​… ​ឬ​​សូម​កុំ​​មើល​រំលង​ នូវ​​អំពើ​ពុក​រលួយ​​របស់​​លោក​ សៅ ​ប៊ុន​​រិទ្ធ​ មេ​នគរបាល ​អន្តោ​ប្រវេសន៍​ ប្រចាំ​​នៅ​​ច្រក​ទ្ធារ​ អន្តរជាតិ​ –​ ប៉ោយ​​ប៉េត​ នេះ​​ឲ្យ​សោះ​​… ​ព្រោះ​​សុភាសិត​ បាន​​ទូន្មាន​​ថា​ ថ្វី​​ត្បិត​​ដែក​ អាច​បង្កើត​​ច្រេះ​​…​ តែ​​ច្រេះ​​ក៍​​អាច​​ស៊ី​​ដែក​ ឲ្យ​​រលាយ​​ខ្ទេច​ខ្ទី ​វិញ​​បាន​​ដែរ​ ឲ្យ​តែ​​មាន​​ការ​ធ្វេស​ប្រហែស​​…​ ។​ បក​ប្រែ​​មក​​ថា​ បើ​​ថ្នាក់​​លើ​​នៅ​តែ​ ឱប​ក្រ​សោប​​ទុក​​លោក​ សៅ ​ប៊ុន​​រិទ្ធ​ ឲ្យ​ធ្វើ​​ជា​​មេនគរបាល​ អន្តោ​ប្រវេសន៍ ​ប្រចាំ​​នៅ​​ច្រក​ទ្ធារ​ អន្តរជាតិ​ – ​ប៉ោយ​​ប៉េត​ ជា​​បន្ត​​ទៀត​ ដោយ​​មិន​​ដក​ គ្រវាត់​ចោល​​នោះ ​ច្បាស់​​ណាស់​​ថា​ នឹង​​ធ្វើ​ឲ្យ​​ប្រជា​ពលរដ្ឋ​ កាន់​តែ​​ខឹង​សម្បារ​ និង​​ស្អប់​ខ្ពើម​ ខ្លាំង​​ឡើងៗ​​ជា​​មិន​ខាន​ឡើយ​ ហើយ​ក៍​​អាច​ធ្វើ​ឲ្យ​ ប៉ះពាល់​​ធ្ងន់​ធ្ងរ​ ដល់​​ប្រជា​ប្រិយ៍​ភាព​ របស់​​ថ្នាក់​ដឹក​នាំ ​នគរបាលជាតិ​ ឬ​​ថ្នាក់​ដឹក​នាំ​​បក្ស​ នៃ​​យើង​​ទាំងអស់​គ្នា​​ដែរ​ ។​

small_139-300x196

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com