ភ្នំពេញ ៖ លោក កែត ស៊ីវីនី ប្រធាន ផ្សារដើមគរ ត្រូវបានគេនិយាយថា ៖ អាចប្រឈមនឹងការដោះដូរតំណែង ពី ព្រោះតែមេផ្សាររូបនេះ បានធ្វើឱ្យប៉ះ ពាល់ ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ អាជីវករលក់ដូរលក់ដូរ ។ ពាក្យចចាម អារ៉ាមនេះ បានកើតឡើង បន្ទាប់ពី លោក ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ បានព្រមានយ៉ាងធ្ងន់ៗ កាលពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៣ ក្នុង អង្គប្រជុំជាមួយមេគ្រប់ផ្សារទូទាំង ២៤ក្នុងរាជធានីភ្នំពេញ ឱ្យបញ្ឈប់នូវ រាល់សកម្មភាព គាបសង្កត់អាជីវករ លក់ដូរកំប៉ិកកំប៉ុក តាមកញ្ច្រែងដែល បង្ខំឱ្យបង់ប្រាក់ និងការលួចពង្រីក បង្កើតតូបថ្មីខុសពីគោលការណ៍ របស់ សាលារាជធានីភ្នំពេញ ។
ទាក់ទងនឹង ការកាក់កប ក្នុងតួនាទីជាប្រធានផ្សារ លោកប៉ា សុជាតិវង្ស បានលើកឡើង ថាៈ ដោយសារតែអំពើពុករលួយអស់ លោកប្រធានគណៈកម្មាការផ្សារ ធ្វើ ខុសពីគោលការណ៍ សាលារាជធានី ភ្នំពេញរកចំណូលបាន គឺពួកគេមិនចង់ យកទេ ត្រឹមតំណែងអភិបាលរងខណ្ឌ ប្ញុចៅសង្កាត់ជាដើម ។ អាជីវករ ជា ច្រើន ដែលក្លាយទៅជាចំណាប់ខ្មាំង ប្ញុជនរងគ្រោះ ដោយសារតែលោក កែត ស៊ីវីនី ប្រធានផ្សារដើមគរបង្កើត ក្រុមសន្តិសុខរាប់សិបនាក់ ឱ្យដើរគាប សង្កត់ទារលុយ បានគាំទ្រចំណាត់ការ របស់ចៅហ្វាយរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ។ អាជីវករក្រីក្រតូច តាច និយាយថា ៈ សព្វថ្ងៃនេះលោក កែត ស៊ីវីនី បានចាត់ចែងឱ្យក្រុមសន្តិសុខ និងមន្ត្រីរបស់ខ្លួនជាច្រើននាក់ ដើរប្រ មូលប្រាក់ពីអាជីវករលក់ដូរ តាមផ្លូវ សាធារណៈ ទារលុយផ្នែកសន្តិសុខ, ទារលុយផ្នែកសណ្តាប់ធ្នាប់, លុយថ្លៃ យាម,លុយប្រចាំខែ, លុយអនុញ្ញាតឱ្យ លក់តាមកន្លែងនីមួយៗ លុយប្រចាំឆ្នាំ លុយភាស៊ី,លុយថ្លៃអនាម័យ, លុយ ពីអាជីវករលក់តាមខត្រ័, ទារលុយ អាជីវកម្មទឹក, លុយថ្លៃលាងសម្អាតផ្លូវ លុយការពារ, លុយឡានដឹកទំនិញចូល ផ្សារ,លុយពីក្រុមម៉ូតូឌុប ចូលផ្សារ ដើម្បីចាប់ម៉ូយ,លុយអាណត្តិ, លុយ អាជីវកម្មភ្លើង, លុយថ្លៃចំណតរថយន្ត លុយ សម្រាប់បង់ឱ្យសណ្តាប់ធ្នាប់ខណ្ឌ លុយតូបក្រៅប្លង់និងតូបក្នុងប្លង់ ពិសេសពុករលួយខ្លាំងបំផុត ពេលកាត់ ឈ្មោះតូប ។
តាមរយៈការចាត់តាំង សន្តិសុខ ឱ្យប្រមូលតាមរូបភាព ដូច ខាងលើនេះ មានការវាយតម្លៃថាៈ យ៉ាងហោចណាស់ក៏លោកកែត ស៊ីវីនី អាចប្រមូលលុយបានក្នុង១ខែ ជាង៤០លានរៀល។ មេផ្សារដើមគរ រូបនេះបានផ្តល់ប្រាក់រង្វាន់ប្រាក់ខែជាការលើកទឹកចិត្ត ដល់ក្រុមដើរប្រមូល ប្រាក់ ក្នុងសកម្មភាពគាបជំរិតអាជីវករ ដោយបែងចែកជាប្រាក់បៀរវត្សរ៍ ដូច ខាងក្រោម ក្រុមសន្តិសុខក្នុង១ ខែ ៣០ ម៉ឺនរៀល អនុប្រធានក្រុមសន្តិសុខ១ខែ ៣៥ម៉ឺនរៀល, ប្រធានក្រុមសន្តិសុខ១ខែ ៤០ម៉ឺនរៀល, ប្រធានផ្នែកសន្តិសុខ១ខែ ៤៥ម៉ឺនរៀល និងសមាជិកគណៈកម្មាការ១ខែ៥០ម៉ឺនរៀល ព្រមទាំងប្រាក់ ឧបត្ថម្ភ ដែលពួកគេដើរប្រមូលពី អាជីវករ ប្រឈមនឹងការជេរដាក់ បណ្តាសារគ្រប់បែបយ៉ាង ប៉ុន្តែនៅ តែប្រមូលបានត្រូវលើកទឹកចិត្ត តាម រយៈការផ្តល់ប្រាក់ឧបត្ថម្ភ ក្នុង១ថ្ងៃ១ម៉ឺនរៀលទៅ ២ ម៉ឺនរៀលក្នុងម្នាក់ ។
កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន ផ្លូវចំនួន៣ ខ្សែគឺផ្លូវលេខ៣៣៦ ឋិតនៅខាងជើង ផ្សារ,ផ្លូវលេខ២៣៥ ខាងកើតផ្សារ និង ផ្លូវលេខ ៣៤៦ ខាងត្បូងផ្សារ មិនអាចធ្វើចរាចរណ៍ឆ្លងកាត់បានទេ ដោយសារតែលោក កែត ស៊ីវីនី ប្រធានផ្សារ ដើមគរពុះច្រៀកចែកគ្នា ធ្វើជាកន្លែង លក់ដូរ ក៏ដូចជាអនុញ្ញាតឱ្យម្ចាស់ផ្ទះ បង្កើតជាកន្លែងលក់ដូរ និងក្លាយទៅ ជាប្រភពសេដ្ឋកិច្ចមិនចេះរីងស្ងួត របស់ ប្រធានផ្សាររូបនេះ យ៉ាងណែនពេញ ដៃ ។
ប្រធានផ្សារដើមគរឈ្មោះ កែត ស៊ីវីនី ត្រូវបានគេចាត់ទុកថាៈគឺជាអ្នក បង្កើតឱ្យមានអំពើពុករលួយ ធ្វើបាប គាបសង្កត់បង្ខំឱ្យអាជីវករ បង់ប្រាក់ ឈានមុខគេ ក្នុងចំណោមផ្សារទាំង អស់ក្នុងរាជធានីភ្នំពេញ ។ ដូច្នេះទង្វើ ទាំងអស់នេះអាចជាកម្មវត្ថុ ក្នុងចំណាត់ ការអភិបាលរាជធានីភ្នំពេញ ក្នុងការ លុបបំបាត់ និងដកមុខតំណែង ។
ថ្មីៗនេះ ប្រភពពីសាលាខណ្ឌទួលគោក បានឱ្យដឹងថា ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានកោះប្រជុំដោយបង្កើតគណៈកម្មការមួយ ដែល មានលោកកែវ ពេជ្រមុន្នីជាប្រធាន ដើម្បីដឹកនាំកម្លាំង និងមន្ត្រីជំនាញចុះ ស្រាវជ្រាវលើទង្វើដែលលោក កែត ស៊ីវីនីបានអនុវត្តនាពេលកន្លងមក ហើយ បានធ្វើឱ្យប៉ះពាល់ ដល់សតិអារម្មណ៍ របស់អាជីវករ ។ សង្ឃឹមថាៈលោក កែត ស៊ីវីនី នឹងត្រូវបានសាលារាជធានី ភ្នំពេញប្តូរចោល នៅក្រោមរូបភាព កែទម្រង់ប្ញវះកាត់សាច់ស្អុយចេញ មិន មែនត្រឹមតែឆ្លុះកញ្ចក់នោះទេ ៕