តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុក ព្រៃនប់ បានឱ្យដឹងថា៖ សកម្មភាពការដ្ឋានអាជីវកម្មកាយដីដ៏ធំមួយកន្លែង កំពុងត្រូវបានក្រុមឈ្មួញជីកកាយនិងដឹកអាចម៍ដីយកទៅលក់ ក្នុង ១ថ្ងៃៗរាប់ពាន់រថយន្ត ដោយពុំមាន ច្បាប់ធ្វើអាជីវកម្មធនធានរ៉ែ ពីក្រសួង រ៉ែ និងថាមពល ដែលទើបតែបំបែកពី ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល នោះទេ ហើយអាចម៍ដីដែលគេជីកកាយនោះត្រូវបានដឹកជញ្ចូន តាមរថយន្តយីឌុប ពីចំណុចក្បែរផ្លូវរថភ្លើងជើងភ្នំបូកគោក្នុងភូមិព្រែកទាល់ក្នុង ឃុំទឹកថ្លាស្រុកព្រៃនប់ ខេត្តព្រះសីហនុដើម្បីយកទៅចាក់បំពេញទីតាំងដី គំរោងសាងសង់រោងចក្រប្រេងកាតលើ ទំហំដីជាង៤០០ហិកតា ។
ការដ្ឋានអាជីវកម្មកាយដីដ៏ធំ មួយកន្លែងនេះបានកើត ឡើងជាងកន្លះខែមកហើយ ដោយគេ បានប្រើថេយន្តយីឌុប និងអេស្ការវ៉ាទ័រ ប្រមាណជិត១០០គ្រឿង ដោយមាន លោកឧកញ៉ា ហាន់ ឃៀង ជាអ្នកម៉ៅ ការពីក្រុមហ៊ុន សាងសង់រោងចក្រ ប្រេងកាត និងដោយមានឈ្មោះ ម៉ែន ប្រាសិទ្ធ ជាអ្នកមើលការខុសត្រូវលើ សកម្មភាពកាយអាចម៍ដី និងជាអ្នករត់ ការឱ្យលោកឧកញ៉ា ហាន់ ឃៀង ។
ប្រភពដដែល បានឱ្យដឹងថា៖ ការ កាយអាចម៍ដីទ្រង់ទ្រាយធំនេះ គឺមាន ការឯកភាព ពីអាជ្ញាធរឃុំ-ស្រុក ហើយ លោក ប្រាក់ ចាន់រឿន ប្រធានមន្ទីរ ឧស្សាហកម្មរ៉ែ និងថាមពល ខេត្តព្រះ សីហនុ ក៏បានបិទភ្នែក បិទត្រចៀកផង ដែរ ។ មន្ត្រីតូចតាចមួយចួំនួនបានបង្ហើប ឱ្យដឹងថា៖ ការដ្ឋានកាយអាចម៍ដី របស់ លោកឧកញ៉ាហាន់ ឃៀង ពុំមានច្បាប់ អនុញ្ញាតធ្វើអាជីវកម្មធនធានរ៉ែ ពីក្រសួងរ៉ែនិងថមពល របស់លោករដ្ឋមន្ត្រី ស៊ុយ សែមនៅឡើយទេ ។ ចំពោះ សកម្មភាពនេះ ត្រូវបានគេអះអាងថាៈ ជាការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ដើម្បីគេចវេះពីការបង់សួយសាអាកជូនរដ្ឋ ដែលធ្វើឱ្យរដ្ឋបាត់បង់ ចំណូលយ៉ាងច្រើន ពីការជីកកាយ អាចម៍ដី ដែលមិនមានច្បាប់ទម្លាប់នេះ ។
ដោយមានការបង្ហើបឱ្យដឹងថា៖ ប្រធាន មន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្ត ព្រះសីហនុ លោក ប្រាក់ ចាន់រឿន បាន ទទួលផលប្រយោជន៍ ពីលោកឧកញ៉ា ហាន់ ឃៀងតាមរយៈមេការរបស់គាត់ ឈ្មោះម៉ែន ប្រាសិទ្ធ យ៉ាងច្រើនសន្ធឹក សន្ធាប់ ទើបអ្វីៗអាចដំណើរការដោយ រលូនបែបនេះ ។គួរបញ្ជាក់ថាៈក្រៅពី សកម្មភាពទាំងនេះ លោកប្រាក់ ចាន់ រឿនបានបញ្ជូនកូនប្រុសពីរនាក់ ក្នុង នោះម្នាក់ឈ្មោះ ប្រាក់ ចាន់វាសនា ឱ្យ កាន់តួនាទី ជាប្រធានការិយាល័យ រដ្ឋបាល និងឈ្មោះ ប្រាក់ សំប្រាថ្នា ឱ្យ ធ្វើជាអនុប្រធានអង្គភាព រដ្ឋាករទឹក ស្វ័យខេត្ត នៃមន្ទីរឧស្សាហកម្មរ៉ែ និង ថាមពលខេត្តព្រះសីហនុ ទាំងវ័យក្មេង ដែលធ្វើឱ្យមន្ត្រីចាស់ៗជាច្រើន ច្រណែនយ៉ាងខ្លាំង ។
បើនិយាយអំពី អចលនវត្ថុរបស់រដ្ឋ ដែលស្ថិតក្រោម ការគ្រប់គ្រង របស់មន្ទីរឧស្សាហកម្មរ៉ែ និងថាមពលជាច្រើនមួយចំនួន បាន ធ្លាក់ចូលក្នុងកណ្តាប់ដៃលោក ប្រាក់ ចាន់រឿន ដូចជាឃ្លាំងដែលមានផ្ទៃដី ប្រមាណ១ហិកតា និងមានតម្លៃ២លាន ដុល្លារនៅមុនមន្ទីរឧស្សាហកម្ម ត្រូវបាន លោកប្រាក់ ចាន់រឿន ទិញពីរដ្ឋដោយ ភាពមិនប្រក្រតី តាមរយៈការឃុបឃិត គ្នាស្ងាត់ៗ ។មិនត្រឹមតែប៉ុណ្ណោះលោក ប្រាក់ចាន់រឿន បានរត់ការលក់ដីអណ្តូង ទឹកស្អាត នៅក្បែរសាលាក្រុងព្រះ សីហនុ (អតីតខណ្ឌមិត្តភាព) និងលក់ ឃ្លាំងសំភារៈរបស់មន្ទីរ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៤ ដែលមានផ្ទៃ ដីទំហំប្រមាណជាង១ហិកតា ។
ដោយ សារទង្វើនេះ បានធ្វើឱ្យលោក ប្រាក់ ចាន់រឿន ទទួលបានលុយទឹកតែកប់ ក្តោងក្លាយជាសេដ្ឋីម្នាក់ នៅក្នុងក្រុង ព្រះសីហនុ ។ ជុំវិញសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជ ការខ្លះ បានទម្លាយឱ្យដឹងអំពីរឿង អាស្រូវពុករលួយខាងលើនេះ សារព័ត៌ មានយើង មិនអាចស្វែងរកការបំភ្លឺពី លោក ប្រាក់ ចាន់រឿន បាន ទេ ។ ដូច្នេះ សង្ឃឹមថា៖ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការស៊ើបអង្កេត ដើម្បីទប់ស្កាត់ដើម្បីចំណូលរដ្ឋ និងនាំ យកអ្នកពាក់ព័ន្ធ មកផ្តន្ទាទោសតាម ច្បាប់ ។!