0

ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន

ខេត្តកណ្តាលៈ ម​ន្ត្រី​​សា​លា​​ស្រុក​​​ពញា​​ឮ​​ម្នាក់​​ក៏​​បាន​​​បង្ហើប​​​ឲ្យ​​ដឹង​ផ​ង​​ដែរ​​​ថា​​​រឿង​​ដែ​ល​​ឧក​ញ៉ា ​ប៊ុ​​ត​ ច​ន្ធូ​ យក​​​គន្លង​​​​ដាយ​​​ទាំង ​​៤​​ក​ន្លែង​​​ដែល​​​ស​ម្រាប់​​ធ្វើ​​ការ​​អភិ​រក្ស​ ​ស្រាវ​ជ្រាវ​​​ពូជ​​ត្រី​​ទៅ​​​លក់​​​ឲ្យ​​ក្រុម​​ឈ្មួ​ញ​ ជា​​ការ​​បំ​ពាន​​ទៅ​​លើ​​សេចក្តី​​ណែនាំ​​រ​បស់​​ក្រ​សួង​ក​សិក​ម្ម​ ក៏​ដូ​ច​ជា​រ​ដ្ឋ​បា​ល​​ជ​ល​​ផល ​ព្រោះ​ក្រុម​​ឈ្មួញ​​កំពុ​ងតែ​​ធ្វើ​អាជីវ​កម្ម​បំផ្លិ​ចបំផ្លាញ​ធ​នធាន​​មច្ឆជា​តិ ផ្ទុយ​​ពី​​លការ​អភិរក្ស​​ពូជ​​ត្រី​។ ឧទា​ហរ​ណ៍​ជាក់​ស្តែង គ្រាន់តែ​​ដាយ​​លេខ​ ១៣​បេ ដែល​គ្រប់ គ្រង​ដោយ​ឈ្មោះ ប៊ុត វណ្ណ​រី លក់​ទៅ​ឲ្យ​ឈ្មោះ​សឹម ម៉ាឡៃ ចំណេញ​យ៉ាងតិច​ក៏​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​សម្រាប់​គន្លង​ដាយ​ទាំង ៣​កន្លែង​ទៀត ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​គឺ​ឧកញ៉ា ប៊ុត ច​ន្ធូ អាច​ប្រមូល​លុយ​ពី​ការលក់​គន្លង​ដាយ​បាន​ដល់​ទៅ​៤០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​រដូវ ដែល​តាមពិត​គន្លង​ដាយ​ទាំង​៤​កន្លែង​នេះ​ក្រសួងកសិកម្ម​បាន​សម្រេច​បង្កើតឡើង​សម្រាប់​ការអភិរក្ស និង​ស្រាវជ្រាវ​ពូជ​ត្រី មិនមែន​ទុក​ឲ្យ​ឧកញ៉ា ប៊ុត ច​ន្ធូ យកទៅលក់​ដូរ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម តាមបែប​អនាធិបតេយ្យ​យ៉ាងនេះ​ទេ​។

ឧកញ៉ា ប៊ុត ច​ន្ធូ ដែលជា​ដង្ខៅ​រកស៊ី​នាំចូល​ត្រី​ខុសច្បាប់​មកពី​ស្រុក​យួន និង​ជា​អ្នក​រត់ការ​ឡូត៍​នេសាទ​ដ៏​ជំនាញ បាន​ឃុបឃិត ជា​មួយ​​ជំនាញ​ជលផល​ខេត្តកណ្តាល របស់លោក ឃ្លាំង វណ្ណ​ធុល រៀបចំ​សំណើ​មកកាន់​រដ្ឋ​បាលជ​ល​ផល ដើម្បី​ស្នើសុំ​បង្កើត​ឡូត៍​គន្លង​ដាយ​ចំនួន​៤  តាម​ដង​ទន្លេសាប ស្ថិត​ក្នុង​​ស្រុក​ពញាឮ ខេត្តកណ្តាល រហូត​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចំណារ​ឯកភាព​។ ហើយ​ឡូត៍​ទាំង​៤​កន្លែង​នេះ គឺជា​តំបន់​អភិរក្ស​សម្រាប់​ស្រាវជ្រាវ​ពិសោធន៍​ពូជ​ត្រី បែរជា​ឧកញ៉ា ប៊ុត ច​ន្ធូ ប្រមូល​លក់​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវ​កម្ម​ក្នុងនោះ​សូម្បីតែ​ត្រី​យកមក​ធ្វើ​ប្រហុក​ក៏​ឈ្មួញ​លក់​ចេញ​ក្នុងតម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ផល​លំបាក​យ៉ាងខ្លាំង ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​ឧកញ៉ា ប៊ុត ច​ន្ធូ លក់​គន្លង​ដាយ​ទាំងនេះ​ក្នុងតម្លៃ​ប៉ុន្មាន​នោះទេ​។​

មានការ​បញ្ជាក់​ផងដែរ​ថា ដាយ​ចំនួន​៣ ត្រូវបាន​ឧកញ៉ា ប៊ុត ច​ន្ធូ លក់​ទៅ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ​ដូចជា​ដាយ​លេខ​១១​អា លក់​ទៅ​ឲ្យ​ឈ្មោះ សុខ​ពៅ ហៅ​អ៊ុក ដាយ​លេខ​​១១​បេ លក់​ទៅ​ឲ្យ​ឈ្មោះ សុខ ចំរើន ដែល​ត្រូវជា​កូន​របស់​តា​ឌឹ​ក ជា​ឈ្មួញ​ជនជាតិ​យួន ដាយ​លេខ​១១​បេ លក់​ឲ្យ​ឈ្មោះ សោម សឿន ចំណែក​ដាយ​លេខ​១៣ ដែលមាន​ឈ្មោះ ប៊ុត វណ្ណ​រី ជា​កូន​របស់​ឧកញ៉ា ប៊ុត ច​ន្ធូ គ្រប់គ្រង​ធ្វើ​អាជីវកម្ម បាន​លក់​ទៅ​ឲ្យ​ឈ្មោះ សឹម ម៉ាឡៃ ត្រូវជា​ប្រពន្ធ​របស់​តា​ស៊ី​។ ឈ្មួញ​ធំៗ​ដែល​ទិញ​គន្លង​ដាយ​ទាំង​៤​កន្លែង ពី​ឧកញ៉ា ប៊ុត ច​ន្ធូ កំពុង​ធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​ផ្ទុយ​ពី​នយោបាយ​កែ​ទម្រង់​​វិស័យ​ជលផល​របស់លោក ហ៊ុន សែន គេ​មិនដែល​ឃើញ​ជំនាញ​ជលផល​របស់​លោក ឃ្លាំង វណ្ណ​ធុល ចុះទៅ​ត្រួតពិនិត្យ​ឬ​ទប់ស្កាត់​សកម្មភាព​ប្រើ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ក្នុងការ​ចាប់​ត្រី​។​គេ​ល្បី​ជា​យូរ​មកហើយ​ថា ឧកញ៉ា ប៊ុត ច​ន្ធូ គឺជា​មេ​ឈ្មួញ​ពូកែ​រត់ការ​ខាង​ផ្នែក​ឡូត៍​នេសាទ ក៏​ព្រោះតែ​ឧកញ៉ា ប៊ុត ច​ន្ធូ មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រធាន​រដ្ឋបាល​ជលផល​គឺ​លោក ណៅ ធួ​ក ជាពិសេស​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​គ្រប់​ជំនាន់​តាំងពី​សម័យ​លោក​ឈា សុង លោក ច័ន្ទ សារុន រហូតដល់​សម័យ​ដែល​លោក អ៊ុក រ៉ាប៊ុន ធ្វើជា​រដ្ឋមន្ត្រី ក៏​ឧកញ៉ា ប៊ុត ច​ន្ធូ មាន​សិទ្ធិអំណាច​ធំ​ធេង​​ក្នុងការ​កាន់​ឯកសារ​រត់ការ​បង្កើត​គន្លង​ដាយ ឬ​សហគមន៍​នេសាទ នៅតាម​អតីត​តំបន់​ឡូត៍​នេសាទ​ដែល​ត្រូវបាន​រំសាយ ៕​

Pheak-0299 copy

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com