រាជធានីភ្នំពេញ ៖ប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ កន្លងទៅមានសកម្មភាពវះកាត់ក្រលៀន សម្រាប់ជួញដូរមួយករណីទៀតហើយ ធ្វើនៅអាគារវះកាត់ ដោយមានវេជ្ជបណ្ឌិត ២ទៅ៣ នាក់ រៀបចំចាត់ចែងសម្រាប់ ការវះកាត់ក្រលៀន គឺគេធ្វើតាមរបៀបស្ងាត់កំបាំង ប៉ុន្តែមិនអាចលាក់បាំង ពីក្រសែភ្នែករបស់មន្ត្រីមួយចំនួន ដែលស្អប់ខ្ពើមអំពើ ខុសច្បាប់ទាំងនេះបានទេ។ ប្រភពនោះក៏បានបញ្ជាក់ផងដែរថា សកម្មភាពវះកាត់ និងជួញដូរក្រលៀន នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា កើតមានជាយូរមកហើយ ដោយក្រុមឈ្មួញភាគច្រើន ជាជនជាតិយួន ត្រូវដៃត្រូវជើងជាមួយ ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលា រួមមានលោក លី សុវណ្ណ ដែលជាប្រធាន និងលោក កែវ រ៉ាវុធ ជាអនុប្រធាន និងមានវេជ្ជបណ្ឌិតម្នាក់ទៀត ជាអ្នកអនុវត្តន៍ការវះកាត់ដោយផ្ទាល់ផងដែរ។
បណ្តាញសង្គមហ្វេសប៊ុក បានបន្តវាយប្រហារទៅលើ ភាពមិនប្រក្រតីដែលកំពុង កើតមាននៅក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា ជាពិសេសមានសកម្មភាព វះកាត់និងជួញដូរក្រលៀនខុសច្បាប់ហើយទាមទារឲ្យក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងបណ្តាស្ថានទូតពាក់ព័ន្ធ ចូលរួមស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ពីសកម្មភាពជួញដូរក្រលៀនខុសច្បាប់នេះ មិនគួរឲ្យកើតមានបន្តទៀតទេ ព្រោះមានផលប៉ះពាល់ខ្លាំងណាស់ សម្រាប់មុខមាត់ប្រទេសកម្ពុជា ហើយរហូតមកដល់ពេលនេះ លោកផ្កាយ៣ លី សុវណ្ណ ជាប្រធានមន្ទីរពេទ្យព្រះកេតុមាលា មិនទាន់ចេញមុខ មកស្រាយបំភ្លឺជុំវិញ មន្ទិលសង្ស័យនិងពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងសកម្មភាព វះកាត់ជួញដូរក្រលៀននៅឡើយទេ បើទោះបីជាកើតមានសំឡេងរិះគន់ កក្រើកពេញបណ្តាញសង្គម ហ្វេសប៊ុក ក៏ដោយ។
អ្នកជំងឺក្រោយពេលវះកាត់ ក្រលៀនរួចហើយ ត្រូវបានគេអនុញ្ញាត ឲ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា រយៈពេល ៧ទៅ១០ ថ្ងៃ ដើម្បីព្យាបាលរបួស ទើបត្រឡប់ទៅផ្ទះសម្បែងវិញ ប៉ុន្តែគេមិនច្បាស់ទេថា ជនរងគ្រោះមួយចំនួន បាននាំគ្នាទៅលក់ ក្រលៀន ឬត្រូវគេលួចវះកាត់ យកក្រលៀនសម្រាប់ការជួញដូរ ដោយខុសច្បាប់ ទទួលបានផលប្រយោជន៍អ្វីខ្លះ ពីជំនួញក្រលៀនដែលប្រព្រឹត្ត ដោយថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រះកេតុមាលា និងបក្ខពួកនោះទេ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏មានការអំពាវនាវសុំឲ្យ ស្ថាប័នពាក់ព័ន្ធតាមដានស្រាវជ្រាវ មុខរបរជួញដូរសរីរាង្គ ដែលកំពុងកើតមាន នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីនាំជនពាក់ព័ន្ធ ទៅផ្តន្ទាទោសតាមច្បាប់ផងដែរ។
បើតាមប្រភពដែលផ្សព្វផ្សាយ តាមបណ្តាញសង្គម ហ្វេសប៊ុក បានបញ្ជាក់ទៀតថា មានឈ្មួញជនជាតិយួន ជាច្រើនបានឃុបឃិតជាមួយ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រះកេតុមាលា រួមមានលោក លី សុវណ្ណ ជាប្រធាននិងលោក កែវ រ៉ាវុធ ជាអនុប្រធានជាអ្នកផ្តល់ ទីកន្លែងនិងបិទភ្នែក ឲ្យមានសកម្មភាព ជួញដូរវះកាត់ក្រលៀន ហើយក៏មានវេជ្ជបណ្ឌិតម្នាក់ទៀត ចូលរួមវះកាត់ក្រលៀនដោយផ្ទាល់ផងដែរ។ ភាពអសកម្មនិងអំពើពុករលួយ ដែលកើតមាននៅក្នុង មន្ទីរពេទ្យព្រះកេតុមាលា ក្រោមការដឹកនាំរបស់លោកផ្កាយ៣ លី សុវណ្ណ ដូចជាអំពើបក្ខពួកនិយម ការយកសម្ភារៈបរិក្ខារពេទ្យ ជាជំនួយរបស់បណ្តាប្រទេសជាមិត្ត ទៅប្រើប្រាស់ដើម្បីស្វែងរក ផលប្រយោជន៍ផ្ទាល់ខ្លួន។