0

ល្បី​ថា​ លោក​ កង​ ធឿន​ មេ​គយ​ចល័ត​ផ្លូវ​ជាតិ​ លេខ​ ៥​ ខ្លាំង​ពូកែ​​ខាង​ពុក​រលួយ​ជំរិត​ទារ​លុយ​មែន​!​

ប្រភពធ្លាយចេញពីអ្នករកស៊ីទាំងតូច ទាំងធំ ទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​ដែល​ដឹក​ទំនិញ​គ្រប់​សារពើពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាត់ដំបង​ ចូល​មក​រាជធានី​ភ្នំពេញ​ តាម​ផ្លូវ​ជាតិ​លេខ​៥​បាន​ខ្សឹប​ប្រាប់​អ្នក​សារព័ត៌​(ចាប់ដៃ)​យើង​ថា​ ពេល​កន្លង​មក​និង​បច្ចុប្បន្ន​ លោក ​កង​ ធឿន​ មេ​គយ​ចល័ត​ប្រចាំ​ផ្លូវ​នេះ​កំពុង​ត្រូវ​ប៉ាន់​លុយ​ក្រោម​តុ​ខ្លាំង​ណាស់​ ក្រោម​រូបភាព​រឹត​បន្តឹង​យុទ្ធ​នា​ការ​​៦០​ថ្ងៃ​របស់​គយ​ បើ​​ឈ្មួញ​ណា​ឲ្យ​លុយ​តាម​ការ​ទាម​ទារ​ គឺ​អូខេ​!​ មិន​ចាប់​តែ​បើ​ឈ្មួញ​ណា​មិន​បង់​លុយ​ តាម​ការ​កំណត់​ច្បាស់​ជា​ចាប់​ឲ្យ​បង់​ពន្ធ​១០០​%​មិន​ខាន​ឡើយ​។​ នេះ​គេ​ថា​ របៀប​រក​លុយ​ស្រប​ច្បាប់​និង​ជា​យុទ្ធ​សាស្រ្ត​រុញ​ទូក​បណ្តោយ​ទឹក​របស់​លោក​មេ​គយ​ចល័ត​រូប​នេះ​។​

អ្នករកស៊ីបានខ្សឹបថា ទំាងប្រធានសាខាគយខេត្តបាត់ដំបងនិងប្រធានច្រកអន្តរជាតិ ប្រធានច្រកទ្វារប៉ែកខាងលិច ទាំងអស់ សុទ្ធតែខ្លាចអំណាចលោក កង ធឿន ទាំងអស់ ព្រោះលោកមេគយចល័តផ្លូវជាតិលេខ៥ម្នាក់នេះ ពូកែដឹងណាស់ សូម្បី​តែ​លាក់​ទំនិញបន្តិចបន្តួចក៏ដឹងដែរ។ ដូចេ្នះហើយ មេគយតាមតំបន់នានា សុទ្ធតែ ញញើតលោក កង ធឿន ឫ​បើ​វ៉ៃ​ពន្ធ​មិន​គ្រប់​ក៏​ត្រូវប្រាប់លោក កង ធឿន ដែរ។ បើមិនដូច្នេះទេ ច្បាស់ជាទំនិញទាំងនោះ ត្រូវចាប់ឲ្យបង់ពន្ធ១០០%​មិនខាន ឡើយ។ ចំណែក​លោក លឹម សម្បត្តិ ប្រធានច្រកអន្តរជាតិ ព្រំដែនប៉ែកខាងលិច​ក៏ត្រូវជាសាច់ញតិ របស់លោក កង ធឿន​ដែរ។ ដូចេ្នះ​ហើយ​​បានជាទិញគេចពន្ធជាច្រើនប្រភេទមិនអាចលាក់បាំងពីភ្នែកច្រមុះលោក កង ធឿន និង កូនចៅរបស់គាត់បានទេ។ អឹចឹងហើយបានជាឈ្មួញធំតូច មិនហ៊ានមើលរំលង លោក មេគយចល័តម្នាក់នេះទេ។​ បើលោក កង ធឿន ឲ្យបង់ប៉ុន្មានត្រូវ​តែបង់ បើមិនធ្វើតាមទេ គឺចាប់ឲ្យបង់ពន្ធ១០០% យកបុងមិនខាន។

អ្នករកស៊ីទាំងនោះ បានខ្សឹបទៀតថា កូនចៅលោក កង ធឿន ចងអង្រឹងដេកតាមផ្លូវជាតិលេខ៥ បណ្តាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន យកលុយមិនឲ្យរំលងមួយគ្រឿងណាទេ។ ក្រុមឈ្មួញបានដាក់ជាសំណូរតាម អ្នកយកព័ត៌មានយើងថា ចុះបើ​លោក​ កង ធឿន ដឹងរឿងឈ្មួញគេចពន្ធច្រើនបែបនេះ ហេតុអ្វីក៏មិនឃើញបង្រ្កាប? ហេតុអ្វី​ឃើញ​តែ​ឡាន​ដឹក​ទំនិញ​ចេញ​ពី​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង រាប់រយគ្រឿងចូលមករាជធានីភ្នំពេញ មានទាំងគ្រឿងសំណង់ គ្រឿងទេស គ្រឿង​អេឡិច​ត្រូ​និច​ គ្រឿងហូបចុកជាដើម បានត្រឹមចូលបង់លុយឲ្យគយចល័តផ្លូវជាតិលេខ៥ រួចដឹកចេញប្រ៉ុយៗទៅវិញ?

ឈ្មួញដឹកទំនិញទាំងនោះ ខ្សឹបទៀតថា ជូនកាលគ្រឿងសំណង់ខ្លះ បង់ពន្ធចូលរដ្ឋមិនដល់៣០%​ផងទេ គឹមេគយចល័ត ពូ​កែ​ក្រូមេឯកសារណាស់ ប្រយោជន៏សល់លុយចែកគ្នាចាយធ្វើឲ្យបាត់ពន្ធចំណូលរដ្ឋមិនតិចទេក្នុង១ខែៗ។ ដូចេ្នះ​ហើយ​ទើប​ឈ្មួញ​គ្រប់ប្រភេទ បាននិយាយថា លោក កង ធឿន កំពុងត្រូវប៉ាន់លុយក្រោមតុនោះ។ អំណាចលោក កង ធឿន សូម្បី​តែ​លោក​ អ៊ុក វណ្ណច័ន្ទ មេគយសាខាប៉ៃលិន ឫប្រធានការិយាល័យនានា តាមផ្លូវជាតិលេខ៥ សុទ្ធ​តែ​មិន​ហ៊ាន​ក្អក​ជា​មួយ​លោក​មេ​គយចល័តនេះទេ។ និយាយរួមមន្រ្តីគយនៅខេត្តប៉ៃលិនខេត្តបន្ទាយមានជ័យ តាមព្រំដែនច្រកខាងលិច ទាំង​អស់​បើ​ចង់​ស៊ិស​​ស៊ុសជាមួយអ្នកដឹកទំនិញតាមផ្លូវជាតិលេខ៥ ត្រូវសុំយោបល់លោក កង ធឿន ជាមុនសិន​បើ​ចង់​លេង​ស្ងាត់​ៗ​ស៊ី​ដាច់​តែ​ឯងប្រាកដជារឿងធំ​មិនខាន។ ហេតុនេះ ហើយទើបទាំងឈ្មួញទាំងសមត្ថកិច្ចគយនានាសរសើរ ថា លោក មេគយចល័ត កង ធឿន ខ្លាំងពូកែខាងពុករលួយមែន!……។

omyentieng_pensimorn_3-150x105

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com