0

លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃ ច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជា ដោយមិនបង់ពន្ធជូនរដ្ឋធ្វើឲ្យរដ្ឋ ខាតចំណូលថវិកាជាតិ

តាម​ប្រភ​ពជា​ច្រើន​បាន​រៀប​រាប់​ថា ចា​ប់តាំង​ពីលោ​កវរ​សេនី​យ៍ត្រី ឯ​ម សុ​វ​ណ្ណារ៉ា ​ហៅ(សុ​ក​​កំពិ​ត) មាន​តួនាទីជា​ប្រធាន​ក្រុម​បង្ក្រាបបទល្មើស​ក្នុង​ឆ្នាំ២​០១​៣ ​និង​ឆ្នាំ២​០១​៤នេះ​មក បា​នយ​កតួ​នាទីរ​បស់​ខ្លួ​ន​ជា​ប៉ូ​លីស​ទៅរ​កស៊ី​នាំរថ​យន្តចង្កូត​ស្តាំ​ពី​ថៃ​ចូល​​មកកម្ពុ​ជាច្រើនដងមក​ហើយ​ ដែល​រថយ​ន្តចង្កូ​ត​ស្តាំ​នេះ ​ត្រូវ​បានរា​ជ​រដ្ឋាភិ​​បាល​ហាម​ឃាត់យ៉ាង​តឹងរ៉ឹងបំផុតក្នុង​ការ​​នាំ​ចូល​ពីប្រទេសជិតខាង ។ ហើយបែរជាលោកវរសេនីយ៍ត្រី ឯម សុវណ្ណរ៉ា ថ្លើមធំហ៊ាន លួចនាំចូលតាមតំបន់ក្បែរៗ មាត់​ច្រក​ទ្វារ​អន្តរជាតិអូរស្មាច់ជាច្រើនគ្រឿង ដោយមិនខ្លាចញញើតនឺងច្បាប់​ ហើយ​ធ្វើ​ឲ្យ​ចំណូល​ថវិកា​ជាតិ​ត្រូវ​ខាត​បង់​ដោយ​ការ​ប្រព្រឹត្ត​ល្មើសច្បាប់របស់លោក ឯម សុវណ្ណារ៉ា។

ឯម សុវណ្ណរ៉ា ហៅ(សុខកំពិត) មានតួនាទីជា​នាយរង​ការិយាល័យ​សន្តិសុខផ្ទៃ​ក្នុង​ស្នងការ​ដ្ឋាននគរ បាលខេត្ត ឧត្តរមាន ជ័យ កំពុងទទួលរងការចោទប្រកាន់ពីមជ្ឈដ្ឋានមន្ត្រីរាជការ កងកម្លាំងក្រោមឱវាទថា មន្ត្រីរូបនេះបានយកតួនាទី​របស់​ខ្លួន​ជា​ប៉ូលិស​បង្ក្រាបបទល្មើស ទៅរកស៊ីនាំរថយន្តចង្កូតស្តាំចូលមកកម្ពុជាតាមតែអំពើចិត្ត ដោយពុំឃើញមានមន្រ្តីជំនាញ​ស្ថាប័ន​ពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ ។

ប្រភព​មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចោញ​ឈ្មោះ​បាន​អោយ​ដឺង​ថា​ លោក​ ឯម​ សុវណ្ណរ៉ា​ ចាប់​តាំង​ពី​ខ្លួន​មាន​​តួ​នាទី​​ជា​ប្រធាន​​ក្រុម​​បង្រ្កាប​បទ​ល្មើស​មិន​​បាន​​​ធ្វើ​ការ​បង្ក្រាប​បទ​ល្មើស​ទេ​មាន​តែ​យក​លុយ​ពី​បទ​ល្មើស​។​ ហើយ​ចាប់​តាំង​ពី​ មាន​តួ​នាទី​ជា​ប្រធាន​ក្រុម​បង្រ្កាប​បទ​ល្មើស​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​​ពេល​ណា​មក​បាន​ រក​ស៊ី​នាំ​រថយន្ត​ចង្កូត​ស្តាំ​​ចូល​​ជា​បន្ត​បន្ទាប់​ ដោយ​​មាន​ជន​ជាតិ​ថៃ​ម្នាក់​សម្រាប់​នាំ​យក​មក​លក់​ឱ្យ​។​ ដូច​ជា ​ពេល​លោក​ ឯម​ សុវណ្ណរ៉ា​ លក់​ចេញ​រួច​ ក៏​​មាន​​ការ​​នាំ​​ចូល​​បន្ត​​ទៀត​​ ដោយ​ដោះ​ស្លាក​លេខ​ថៃ​ចេញ​ ហើយ​បំពាក់​ស្លាក​លេខ​កម្ពុជា​វិញ​ ដើម្បី​បំភាន់​ភ្នែក​​មហា​ជន​​ ។​

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ គឺ ឯម សុវណ្ណារ៉ា បាននាំចូលរថយន្តចង្កូតស្តាំមួយគ្រឿងម៉ាក TOYOTAVIGO ពណ៌​ទឹកប្រាក់ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ០០/៥៦ កំពុងតែជិះបណ្តើរ លក់បណ្តើរនាពេលសព្វថ្ងៃនេះ ដោយ​ពុំ​ទាន់​បាន​លក់​ចេញនៅឡើយទេ ! ។

បើតាមទម្លាប់កន្លងមក កាលណានាំរថយន្តចង្កូតស្តាំចូលមក តែងតែលក់ចេញទៅវិញទើបនាំចូលថ្មីទៀត ហើយ​ប្រ​ហែល ជាដោយសារចំណេញលើគោកពេក ទើបធ្វើឱ្យលោក ឯម សុវណ្ណរ៉ា ជក់ចិត្តដិត​អារម្មណ៍លែងខ្លាច​ច្បាប់អ្វី​ទាំង​អស់ ។

ថ្មីៗនេះប៉ូលិសព្រំដែនមួយក្រុមបាននិយាយថា រថយន្តចង្កូតស្តាំដែលយកមកលក់នៅព្រំដែនកម្ពុជា ច្រើនតែជារថយន្ត ចោរ​ប្លន់​ ដែលគេហៅថា រថយន្តក្តៅ ។ ហើយមជ្ឈដ្ឋានខ្លះរិះគន់ថា បើធ្វើសមត្ថកិច្ចកាន់អំណាចធំ ហើយមាន​មុខរបរ​នាំ​រថយន្ត ចង្កូត​ស្តាំចូលហូរហែបែបនេះ គួរជួយដំឡើងបុណ្យស័ក្តិឱ្យគាត់ធំជាងនេះទៀត ទៅទើបសម​នឹង​មុខ​របរ​របស់​គាត់ ។

ដោយឡែកពាក់ព័ន្ធបញ្ហានេះ អគ្គស្នងការនគរបាលជាតិនិង អភិបាលខេត្តឧត្តរមានជ័យដឺងដែររឺទេ​ ហើយបញ្ហា នេះមិនគួរ​បើ​ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិមើលរំលងពីសកម្មភាព របស់ លោក ឯម សុវណ្ណារ៉ា នោះទេ ៕

netsavoeun_menly1-150x105

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com