ប្រពភចេញពីអ្នករត់ការឯកសារបាននិយាយថា សកម្មភាពដាក់មន្ដ្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឱ្យឈរជើងតាមបណ្ដាលខេត្ដ ក្លាយជាទម្លាប់ដ៏អាក្រក់ក្នុងការកៀបសង្កត់ជំរិតឈ្មួញ ក្រុមហ៊ុនទាំងអ្នករកស៊ីស្របច្បាប់ និងមិនស្របច្បាប់ឱ្យបង់ប្រាក់ តាមរយៈយក លិខិតបញ្ជាបេសកកម្មរបស់ថ្នាក់លើធ្វើជាការគំរាមកំហែង ខណៈមានតួនាទីចុះ ស៊ើបអង្កេតតាមដានរាល់បទល្មើសគេចពន្ធ ចំណីអាហារមានជាតិពុល បទល្មើស ឈើ រំលោភកម្មសិទ្ធិបញ្ញាជាដើម ។
មន្ដ្រីបានលើកឡើងថា លោក ប៉ុល សៀង នាយការិយាល័យរដ្ឋបាលសរុបនៃ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ទន្ទឹមនឹងយកលិខិត បេសកកម្មរបស់អគ្គស្នងការនគរបាលជាតិក៏ដូចជាយកឈ្មោះថ្នាក់លើមកប្រើ ប្រាស់បានក្លាយទៅជាករណីពង្រាយមន្ដ្រីនគរបាលសេដ្ឋកិច្ចនៅផែស្ងួតជាច្រើនក្នុង រាជធានីភ្នំពេញ និងឱ្យមន្ដ្រីដាក់ប៉ុស្ដិ៍នៅផ្លូវជាតិលេខ១ លេខ២ និងលេខ៣ បង្ខំឱ្យ រកប្រាក់បង់មកឱ្យខ្លួន ហើយលោក ប៉ុល សៀង ខ្លួនឯងនេះផងដែរក៏មានកាតព្វ កិច្ចប្រមូលប្រាក់ពីកូនចៅបង់ឱ្យក្នុងរូបភាពជំរិតពីឈ្មួញ បង់បំពេញតម្រូវការ ថ្នាក់លើជារៀងរាល់ខែ ដើម្បីតំណែងផង ប្រយោជន៍ខ្លួនឯងផង ។
លោក ប៉ុល សៀង ដែលដាក់មន្ដ្រីនគរបាលសេដ្ឋកិច្ចឱ្យឈរជើងនៅផ្លូវជាតិ លេខ១ លេខ២ លេខ៣ និងផែស្ងួត បានរងនូវការរិះគន់ថា សមត្ថកិច្ចទាំងនេះយក តែលិខិតបេសកកម្មមកបង្ខំឱ្យឈ្មួញបង់ប្រាក់ខុសពីភារកិច្ចសមត្ថកិច្ចដទៃទៀត ដែលមានតួនាទីនៅក្នុងអនុក្រិត្យ ហើយទង្វើទាំងអស់នេះបាននិងកំពុងជះឥទ្ធិពល ដ៏អាក្រក់ប៉ះពាល់សង្គមជាតិ ក៏ដូចជាកិត្ដិយសថ្នាក់ដឹកនាំ និងសេចក្ដីថ្លៃថ្នូរបស់ មន្ដ្រីនគរបាលជាតិ ។ ក្នុងមួយខែៗលោក ប៉ុល សៀង ប្រមូលប្រាក់បានយ៉ាងច្រើន តាមរយៈការពង្រាយកម្លាំងឱ្យកៀបសង្កត់ឈ្មួញដែលថ្នាក់លើហាក់ដូចជាពុំទាន់ មានវិធានការឬជាអំពើពុករលួយកើតឡើងលក្ខណៈប្រព័ន្ធ ទើបរយៈពេល៣ខែម្ដងថ្នាក់លើចេញលិខិតបេសកកម្មដូចជាការយកទៅគំរាមជំរិតទារប្រាក់ពីឈ្មួញ ផ្ទុយ ពីគោលការណ៍ថ្នាក់លើ ។
មួយរយៈនេះរដ្ឋាភិបាលជំរុញឱ្យមានបញ្ហាកំណែទម្រង់ស៊ីជម្រៅ ប៉ុន្ដែក្រុមនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅតែគឃ្លើនបង្កើតការដាក់ប៉ុស្ដិ៍បង្ខំឱ្យឈ្មួញឱ្យ បង់ប្រាក់ដូចជាករណីលោក ប៉ុល សៀង ឈ្មួញដឹកទំនិញតាមផែស្ងួតក៏ដូចជាឆ្លង កាត់ផ្លូវជាតិលេខ១ លេខ២ និងលេខ៣បានស្គាល់ពីទង្វើពុករលួយរបស់គាត់យ៉ាងច្បាស់ ៕