សៀមរាប ៖ ប្រភពចេញពីមន្ត្រីអង្គការសង្គមស៊ីវិល កាលពីកន្លងទៅធ្លាប់ បានអះអាងថា ប្រជា ពលរដ្ឋខ្មែរ មួយចំនួនបានទទួល រងនូវការ បាញ់ប្រហារជីវិត ពីសំណាក់ ទាហានថៃ នៅខណៈពេល ដែលពួកគាត់បានលួចចូល ទៅកាប់ឈើក្រញូង នៅទឹកដីរបស់គេ នោះ ។
បញ្ហាទាំងងអស់នឹងក៏ដោយសារតែ សកម្មភាពចរាចរណ៍ នៃចរន្តជំនួញ ឈើក្រញូង នៅស្រុកអន្លង់វែងបានតែកំពុងមានសន្ទុះ កាន់តែ ខ្លាំង ឡើងៗ ពីក្រុមឈ្មួញទុច្ចរិតដែរ ។
សមត្ថកិច្ចជំនាញ ដូចជាមេព្រៃ. ប៉េអឹម. ប៉ូលិស. ទាហាន. ដឺបេ. ចារកិច្ច. នៅស្រុកអន្លង់វែង និងនៅតាមបណ្ដោយផ្លូវលេខ (៦៧ ហៅផ្លូវហាយវ៉េ) និងសៀមរាប នរណាៗក៏ស្គាល់ឈ្មួញរត់ពន្ធឈើក្រញូង ប្រើស្បែកយោធាឈ្មោះ វាន្នី ដែរ ។
ប្រការដែលសមត្ថកិច្ចចម្រុះស្គាល់ឈ្មួញដ៍មហិមាប្រើស្បែក ជាមន្ត្រីយោធានេះ ក៏ដោយសារឈ្មួញឈើរូបនេះ ធ្វើសកម្មភាព រត់ពន្ទឈើក្រញូង ចេញពីតំបន់ស្រុកអន្លង់វែង ឆ្ពោះទៅកាន់ព្រំដែនងងឹតវៀតណាម តាមផ្លូវលេខ ៦៧ និងផ្លូវជាតិលេខ ៦ ដោយឆ្លងកាត់ខេត្តសៀមរាប. ខេត្តកំពង់ធំ និងផ្លូវជាតិលេខ ៥ បានដោយសុវត្ថិភាពជាយូរឆ្នាំមកហើយ ។
សមត្ថកិច្ចជាច្រើនបាននិយាយថា សកម្មភាព ការរត់ពន្ធ ជំនួញឈើក្រញូង ដោយខុសច្បាប់ របស់មន្ត្រីយោធា វាន្នី បានប្រើ ប្រាស់ នូវរថយន្តកាមរីបាឡែន ជាច្រើនគ្រឿង ដោយបានដឹកជញ្ជូននៅរៀងរាល់យប់ ពុំមានសមត្ថកិច្ចជំនាញ ណាចេញមុខ បង្ក្រាប នូវចំពោះបទល្មើសនេះឡើយ ។ ទាំងនេះក៍ដោយសារឈ្មួញរូបនេះ បានប្រើទឹកលុយទិញឧត្តមគតិមន្ត្រីៗ ដែលមាន ភារកិច្ចបង្ក្រាប អស់ហើយ ជាពិសេស ទា គឹមសុទ្ធ មេព្រៃសៀមរាបតែម្ដង ដែលបានចាត់តាំងឲ្យ មែន វុទ្ធី ហៅ ធី ឡយ ប្រ មូលលុយពីក្រុមឈ្មួញ ។
មន្ត្រីប៉េអឹមស្រុកអន្លង់វែង ម្នាក់បាននិយាយថា កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ ឈ្មួញប្រើស្បែក ជាមន្ត្រី យោធា ឈ្មោះ វាន្នី បានធ្វើសកម្មភាព ដឹកឈើក្រញូង ចេញពីអន្លង់វែង ទៅខេត្តសៀមរាប ដោយរថយន្តកាមរីបាឡែន ចំនួន ២ គ្រឿង និងលុចស៊ិស ៣០០ មួយគ្រឿង ។
មន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង បានបង្ហើបឲ្យដឹងថា សកម្មភាពដឹកជញ្ជូន ឈើក្រញូង ចេញពីតំបន់ស្រុកនេះ ពិតជាមាន ច្រើនមែន ប៉ុន្តែរាល់ធ្វើបង្ក្រាប មានផលពិបាក ដោយសារក្រុមអ្នករកស៊ី និងកាង សុទ្ធតែសមត្ថកិច្ចប្រដាប់អាវុធ ជាពិសេស ឈ្មួញឈើ ឈ្មោះ វាន្នី ក៏ជាទាហានម្នាក់ផងដែរ ។
កាលពីកន្លងទៅថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ធ្លាប់បានថ្លែងធ្វើការប្រមានខ្លាំងៗ ចំពោះមន្ត្រីកងកម្លាំងប្រដាប់ អាវុធណា ដែលមានពាក់ព័ន្ទទៅនិង សកម្មភាពរកស៊ីបទល្មើសព្រៃឈើ ត្រូវចាត់វិធានការ យ៉ាងតឹងរឹងគឺចាប់ខ្លួន តែម្ដង បើ សិនជារកឃើញនិងមានភស្តតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកនោះ ។
ការថ្លែងប្រមានបែបនេះចង់បញ្ជាក់ថាកងកម្លាំងមិនត្រូវមានការពាក់ព័ន្ធ ជាមួយសកម្មភាព បទល្មើសព្រៃឈើនោះ ឡើយ ព្រោះបទល្មើសព្រៃឈើ ជាចំណុចក្ដៅគគុក ដែលរាជរដ្ឋាភិបាល បច្ចុប្បន្ន កំពុងតែចាប់អារម្មរណ៍ និងចាត់វិធានការ តាម ផ្លូវច្បាប់ដែលកំពុងអនុវត្ត ។
បើទោះបីជាកន្លងមក នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការព្រមាននិងក្រសួងការពារជាតិ ដាក់បទបញ្ជាយ៉ាងតឹងរឹងយ៉ាងណា ក៏ដោយក៏នៅមិនទាន់មានការចាប់ខ្លួន មន្ត្រីកម្លាំងប្រដាប់អាវុធ ដែលមានការជាប់ពាក់ព័ន្ធ ជាមួយបទល្មើសព្រៃឈើ នៅ ឡើយ ទេ ចំណុចនេះមន្ត្រីអង្គការ សង្គមស៊ីវិល បានកំពុងតែជំរុញ ឲ្យប្រមុខរាជរដ្ឋាភិបាលត្រូវតែចាប់ខ្លួនមន្ត្រីណា ដែល បាន ពាក់ព័ន្ធនោះ ទុកជាគំរូ សំរាប់អ្នកផ្សេងទៀត ។
តាមប្រភពពីមន្ត្រី រដ្ឋបាលព្រៃឈើ សៀមរាបបានអះអាងថា លោក ទា គឹមសុទ្ធ អតីតមេរង ខណ្ឌមេព្រៃសៀមរាប បច្ចុប្បន្ន ក្រោយពីឡើង ជាមេខណ្ឌ គាត់បានចាត់តាំង ឲ្យមេព្រៃជំនិត របស់គាត់ឈ្មោះ មែន វុទ្ធី ហៅ ធី ឡយ ប្រមូលលុយពី ក្រុម ឈ្មួញដឹកឈើ ដោយខុសច្បាប់ ក្នុងនោះ ទា គឹមសុទ្ធ ក៍បានតម្រូវឲ្យ មន្ត្រីសង្កាត់ និងផ្នែកបង់លុយជាខែ ជាប្រចាំឲ្យគាត់ដែរ ដោយ ធី ឡយ ជាអ្នកយក ។
មេព្រៃរូបនោះបន្ថែមថា បានជាមេព្រៃ ទា គឹមសុទ្ធ តម្រូវឲ្យ ធី ឡយ ដើប្រមូលលុយ ពីឈ្មួញ និងពីសង្កាត់ផ្នែកក៍ ព្រោះតែ គាត់យកលុយទាំងនោះ ទៅបង់ជាប្រចាំខែ ឲ្យប្រព័ន្ទផ្សព្វផ្សាយ មួយចំនួន កុំឲ្យមានការចុះផ្សាយ ពីការដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង ក្នុងខេត្តសៀមរាប ៕