0

លោក ប៊ុន លើ​ត អភិបាលខេត្ដ​កោះកុង និង លោក ឡេង ប៊ុណ្ណា​ត​ដែលជា​មនុស្ស​ជំនិត បាន​ក្តោប​ចំណូល បទល្មើស​នេសាទ​សមុទ្រ​យ៉ាង​ពេញដៃ​

ខេត្ដ​កោះកុង ៖ ក្នុង​ដែនសមុទ្រ​ខ្មែរ​ខេត្ដ​កោះកុង​បានក្លាយ​ទៅជា​តំបន់​នេសាទ​យ៉ាង​អានាធិបតេយ្យ​គ្មាន​ច្បាប់ទម្លាប់​ពី​អ្នក​នេសាទ​ជនជាតិ​ថៃ ក្នុង​មួយ​យប់ៗ​បាន​ប្រ​មួល​ផល​នេសាទ រាប់ពាន់​តោន​ពី​សមុទ្រ​ខ្មែរ ក្រោម​អំណាច​អាជ្ញាធរ​ខេត្ត​កោះ​កុង​​

​មាន​សេចក្តីរាយការណ៍​មក​ថា ពាក់ព័ន្ធ​នឹង​សកម្មភាព​នេសាទ​ខុសច្បាប់​ភ្លូកទឹកភ្លូកដី​របស់​ជ​ន​ជាតិ​ថៃ​រាប់សិប​ឆ្នាំ​មកហើយ​នេះ គឺ​ស្ថិតក្រោម​ការចាត់ចែង​យ៉ាង​ស្ងាត់ស្ងៀម​របស់ លោក ឡេង ប៊ុណ្ណា​ត ដែលជា​មន្ត្រី ទទួល បន្ទុក​ការចុះបញ្ជី​ទូក​នេសាទ និង​ជា​ប្រធាន​ផ្នែក​ហេរញ្ញិក ហើយ​គាត់​ជា​មនុស្ស​ជំ​នឹ​ត​បំផុត របស់លោក ប៊ុន លើ​ត ជា​អភិបាលខេត្ដ កោះ កុង​ជា​អ្នក​គ្រប់​គ្រង​​​ប្រមូល​លុយ ទាំង​អស់ពី​ការនេសាទ​ទាំងនោះ ដែល​គេ​មានការ​សង្ស័យថា​ជាស​កម្ម​ភាពពុករលួយ ។​

​ប្រភព​រាយការណ៍​ឲ្យ​ដឹងថា កាលពី ចុងខែ​វិច្ឆិកា ឆ្នាំ​២០០៩ មានការ​សម្រេច បង្កើត​គណៈកម្មការ​បង្ក្រាប​បទល្មើស​នានា និង​ត្រួតពិនិត្យ​ការពារ​ការនេសាទ​ក្នុង ដែនសមុទ្រ ខេត្ដ​កោះកុង តាម​បណ្ដោយ ព្រំដែន​សមុទ្រ កម្ពុជា​-​ថៃ​ដែល​ក្នុងនោះ បែង​ចែក​​តួនាទី​ការងារ​យ៉ាង​ច្បាស់លាស់ ប៉ុន្ដែ​សមាជិក​និង​ថ្នាក់ដឹកនាំ​គណៈ​កម្ម ការ​មួយ​នេះ​មិន​គោរព​តាម​បទបញ្ជា របស់​ថ្នាក់​លើ​​នោះទេ ។​ ​

គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​លើ​ផ្ទៃសមុទ្រ​ក្នុង​ខេត្ដ​កោះកុង​នេះ ស្ថិតក្រោម ការគ្រប់គ្រង​ដោយផ្ទាល់​របស់លោក ប៊ុន លើ​ត អភិបាលខេត្ដ​កោះកុង មិនបាន​យក​ចិ​ត្ដ​ទុកដាក់​បង្ក្រាប​បទល្មើស​កា​រដឹក ជញ្ជូន​ទំនិញគេចពន្ធ ក៏​ដូច​ការ​ឆ្លងដែន​ចូលមក​សមុទ្រ​កម្ពុជា​មក នេសាទ​ល្មើសច្បាប់ ប្រ​ព្រឹ​ត្ដ​ដោយ​ទូក​នេសាទ​ថៃ​នោះទេ​។ ហើយ​ជាធម្មតា​ទូក​នេសាទ​របស់​ជនជាតិ​ថៃ​ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​ឲ្យ​ចូលមក​នេសាទ​យ៉ាង អនាធិបតេយ្យ​លើ​ផ្ទៃសមុទ្រ​ខ្មែរ​រយៈពេល​៤​ទៅ​៥​ថ្ងៃ​ម្ដង ត្រូវ​ចូលខ្លួន​ទៅ​បង់​លុយ​​ឲ្យ​គណៈកម្មការ​នេះ​ម្ដង​ទៅតាម​គោលការណ៍​ដែល​គេ​ធ្លាប់ធ្វើ​កន្លងមក ។​ ​

ជា​ទម្លាប់​គណៈកម្មការ​នោះ​គ្រប់គ្រង​ដោយ​លោក ប៊ុន លើ​ត នេះ​បាន​កោះហៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សមាជិក​មក​ប្រជុំ​នៅ​សាលា​ខេត្ដ​រយៈពេល ៤-៥​ថ្ងៃ​ម្ដង​ដូចគ្នា ដើម្បី​សម្រេច​បែង ចែក​ប្រាក់ចំណូល​ទាំងនោះ​ទៅកាន់​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ទាំង​១៣​ស្ថាប័ន ។ ដល់ពេល​យូរៗ​ទៅ​គណៈកម្មការ​នេះ​ស្ទើរតែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់មនុស្ស ២​នាក់ គឺ​លោក​ប៊ុន លើ​ត ជា​អភិបាល ខេត្ដ​កោះកុង និង​លោក​ឡេង ប៊ុណ្ណាត ដែលជាអ្នក​ចុះបញ្ជី​ទូក​នេសាទ និង​ជា ប្រធាន​ផ្នែក​ហេរញ្ញិក​ប្រចាំ​សាលា​ខេត្ដ​កោះកុង​។

​ប្រភព​បន្ដថានៅលើ ផ្ទៃសមុទ្រ​ខេត្ដ​កោះកុង​នៅពេល​ថ្ងៃមាន​ទូក​នេសាទ ជនជាតិខ្មែរ​តិចតួច​ប៉ុណ្ណោះ ប៉ុន្ដែនៅ​ពេលយប់ឡើង មាន​ទូក​នេសាទ របស់​ជនជាតិ​ថៃប្រើឧបករណ៍​ល្មើសច្បាប់​ចូលមក​ចាប់​ត្រី​ភ្លឺ​ចិញ្ចែងចិញ្ចាច គ្មាន​នរណា​អើពើ​បង្ក្រាប​ទេ​ព្រោះ​វា​ជា​ប្រភព​ចំណូល​ដ៏​សម្បើម​អាច​ប្រមូល​យកមកចែក​គ្នា​ធ្វ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល គ្មាន​ថ្នាក់លើ​ណា​ទប់ស្កាត់​នោះទេ​។​

​ទូក​អូស​គូ​មួយគ្រឿង​របស់​ជនជាតិ​ថៃ ដែល​ចូលមក​ធ្វើការ​នេសាទ ដោយ​ប្រើ​ឧបករណ៍​ល្មើសច្បាប់ យ៉ាង​អនាធិបតេយ្យ​លើ​ផ្ទៃសមុទ្រ​ខេត្ដ កោះកុង​ក្រោម​ការបង់​លុយ​ជូន​លោក ឡេង ប៊ុណ្ណា​ត យ៉ាងហោចណាស់​មួយខែ​២​ម៉ឺន ៤​ម៉ឺន និង​៦​ម៉ឺន​បាត​អាស្រ័យ​ទៅតាម ប្រភេទ​ទូក​តូច​ឬ​ធំ និង​កម្លាំង​ម៉ាស៊ីន ហើយ​ទូក​ថៃ​ចូលមក​នេសាទ​ខុសច្បាប់​នោះ​មាន​រាប់រយ​គ្រឿ​ឯណោះ​។ ជាមួយនឹង​សិទ្ធ​អំណាច លោក​ឡេង ប៊ុណ្ណា​ត បាន​ចុះបញ្ជី ទូក​នេសាទ​របស់​ជន​ជាតិ​ថៃ​ដោយ បន្លំ​ស្លាក​លេខ​ទូក មាន​ការចុះ​ស្លាក​លេខ​ជាន់គ្នា ដែល​ធ្វើ​ឲ្យ​បាត់​ចំណូល ពន្ធ​រដ្ឋ ។ ​

ស្ថាប័ន​អង្គភាព​ដទៃៗ​ជា​សមាជិក​យូរៗ​ទៅ មិនសូវ​ទទួលបាន ចំណែក​ពី​គណៈកម្មការ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ពួកគេ​បាន​បែក​គំ​នឹ​តទៅ​ធ្វើជា​ខ្នងបង្អែក កាង​ទូក​នេសាទ​របស់​ជនជាតិ​ថៃ​ល្មើសច្បាប់​ម្នាក់ៗ ៤​ទៅ​៥​ទូក​ដើម្បី​បាន​ចំណូល​ផ្ទាល់ខ្លួន ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​កើតឡើង​នូវ​ភាពអនាធិបតេយ្យ​យ៉ាងធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ផល​នេសាទ​សមុទ្រ​រង​ការ​មហន្តរាយ ហើយ​រដ្ឋ​ក៏​បាត់​ថវិកា​ចំណូល​រដ្ឋ ដោយសារតែ​គណៈកម្មកា​រ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​ក្នុង​ខេត្ដ​កោះកុង​អនុវត្ត​ការងារ គ្មាន​តម្លាភាព​។

khmer-angkor-162-300x173

ចុះផ្សាយក្នុង៖ ព័ត៌មានកីឡា, ព័ត៌មានខ្សឹបឲ្យដឹង
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com