0

លោក កើត ដារ៉ាស៊ី មេច្រកទ្វារអន្តរជាតិត្រពាំងផ្លុង​ ជំរិតអ្នកដំណើរឆ្លងដែន ប្រមូលលុយទប់ដំណែង

ដើម្បីទប់ដំណែងនិងអំណាចរបស់ខ្លួន លោក កើត ដា​​រ៉ា​ស៊ី ដែលមាន​​អំ​ណាច ចាត់​តាំង​​ឲ្យ​​ម​ន្ត្រី​នគរ​បាល អ​ន្តោ​ប្រ​វេ​សន៍ ប្រ​ចាំ​​ច្រក​​អ​ន្តរ​ជាតិ​​ត្រ​ពាំង​​ផ្លុ​ង ស្ថិត​ក្នុង​​ស្រុក​​ព​ញា​ក្រែក ខេត្ត​កំ​ពង់​ចាម កោស​រូស​​បង្ខំ​​ឲ្យ​ប្រ​ជា​ពល​រដ្ឋ និង​​អ្នក​ដំ​ណើរ​​ឆ្លង​កាត់​​ព្រំ​ដែន បង់​លុយ​​តាមរបៀប​ពុករលួយ យ៉ាងហោច​ណាស់ ស​ម្រាប់​​អ្នក​​ដែល គ្មាន​​លិ​ខិត​ឆ្លង​ដែន ហើយ​​មាន​ធុរៈ​​​ត្រូវ​ធ្វើ​​ដំ​ណើរ​​​ទៅ​កាន់ ប្រ​ទេស​​វៀត​ណាម ដើម្បី​​ព្យាបាល​ជំងឺ ត្រូវ​បង់លុយ​ចាប់ពី ១៥​ទៅ​២០ដុល្លារ​អាមេរិក ហើយ​ពេល​ត្រឡប់​មក​វិញ​ ក៏ត្រូវ​បង់លុយ​ក្នុងតម្លៃ​ដដែល ពោលគឺ​ទាំង​ទៅ​ទាំង​មក ត្រូវ​បង់លុយ​ចាប់ពី ៣០​ទៅ​៤០ ដុល្លារ  ។​

​ប្រជាជនដែលធ្លាប់ឆ្លងដែនទៅប្រទេសវៀតណាមបានបញ្ជាក់ឲ្យដឹងថា ​សម្រាប់ ប្រជាពលរដ្ឋ​ដែលមាន លិខិតឆ្លងដែន និង​មាន​ឯកសារ​គ្រប់គ្រាន់ ក៏​មន្ត្រីនគរបាល អន្តោប្រវេសន៍ របស់លោក កើត ដា​រ៉ាស៊ី តម្រូវ​ឲ្យ​បង់លុយ ទាំង​ទៅ​ទាំង​មក​ចំនួន ១០​ដុល្លារ ។ ជារឿយៗ​ក្រសួងមហាផ្ទៃ បាន​ហាមប្រាម​មិន​ឲ្យ មានការ​កោសរូស ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ សម្រាប់​ការ​ធ្វើ​ដំណើរ ទៅ​ក្រៅ​ប្រទេស​នោះទេ ប៉ុន្តែ​លោក កើត ដា​រ៉ាស៊ី នៅតែ​បិទ​ភ្នែក ឲ្យ​មន្ត្រី​ក្រោម​​ឳ​​វាទ ប្រ​ព្រឹត្ត​​អំ​ពើ​ពុក​រ​លួ​យ ផ្គើន​​ចំ​ពោះ​ការ​ណែ​នាំ របស់​​ថ្នាក់​លើ មិន​ទាន់​​មាន​ការ​កែ​​ទ​ម្រង់​​នៅ​ឡើយ​​ទេ​។ គេ​មិនដឹងថា ការតម្រូវ​ឲ្យ​ប្រជាពលរដ្ឋ បង់លុយ​របៀបនេះ​ជាគោលការណ៍ របស់លោក កើត ដា​រ៉ាស៊ី ដែល​ត្រូវ​ប្រមូល យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ឬក៏​បង់​ចូល​ជា ថវិកា​ជាតិ​​នោះទេ​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា សូម្បីតែ​រថយន្ត​ដឹកទំនិញ ចេញចូល​ឆ្លងកាត់​ព្រំដែន ក៏ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីនគរបាល អន្តោប្រវេសន៍ ដែលមាន​តួនាទី កាន់​បា​រ៉ា​ស នៅ​ច្រកព្រំដែន​ផងដែរ ។ លោក កើត ដា​រ៉ាស៊ី ក៏បាន​រក្សាទុក​ក្រុម​អ្នក​គួ​ក​ជេ ឱ្យនៅ​លាយឡំ​ជាមួយ​មន្ត្រី ក្នុង​ការជួយ​រត់ការ​​ឯក​សារ ​និង​​ជា​​អ្នក​ប្រ​មូល​​លុយ យក​​ទៅ​ឱ្យ​​ម​ន្ត្រី​នគរ​បាល អ​ន្តោ​ប្រ​វេស​ន៍ ហើយ​សម្រាប់​ការ បំពេញ​សាលា​កប​ត្រ​ឆ្លងដែន ក៏មាន​ការតម្រូវ​ឱ្យ​បង់ ថ្លៃ​សេវា​ទឹកប៊ិច ក្រៅផ្លូវការ​ផងដែរ គឺ​លោក កើត ដា​រ៉ាស៊ី មិនដែល​ខ្វល់ខ្វាយ ពី​ការព្រមាន​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ចាត់ទុកថា រាល់​ការ​បង់លុយ​ក្រៅ​ផ្លូវ​ការ​ និង​គ្មាន​វិក្កយបត្រ គឺជា​អំពើ​ពុក​រលួយ ដែល​ត្រូវ​កែទម្រង់​ជាបន្ទាន់ ។

​រូបភាព​បែបនេះ​បាន​បង្ហាញថា លោក កើត ដា​រ៉ាស៊ី ក្នុងតួនាទី​ជា ប្រធាន​នគរបាល អន្តោប្រវេសន៍​ប្រចាំ ច្រកព្រំដែន​អន្តរជាតិ ត្រពាំង​ង​ផ្លុ​ង កំពុងតែ​សុខ​ស្រួល ក្នុង​ការ​ប្រមូល​លុយ ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើដំណើរ ទៅ​ប្រទេស​វៀតណាម យ៉ាង​កាក់​កប​​បំផុត​។ លោក កើត ដា​រ៉ាស៊ី មានលទ្ធភាព ខ្ពស់ ក្នុងការ​ការពារ​និង​អភិ​វឌ្ឍន៍ មុខតំណែង​គ្មាន​ទីបញ្ចប់ ដោយសារ​គាត់ មាន​លុយ​និង​មានអំណាច​ពេញដៃ ហើយ​ការងារ​ប្រចាំថ្ងៃ គឺ​លោក កើត ដា​រ៉ាស៊ី បាន​ផ្តល់ឱកាស ឱ្យ​មន្ត្រី​ជំនិត​របស់​គាត់ ឈ្មោះ ជៀម ដា​រា ប្រធាន​ផ្នែក​បែបបទ ប្រចាំ​ច្រកព្រំដែន ត្រពាំង​ង​ផ្លុ​ង បង្ក​ព្យុះភ្លៀង​តាមតែ​ទំនើងចិត្ត ក្នុងការ​គាបសង្កត់ ជំរិត​យកលុយ ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​បរទេស ។

​ក្រៅពី​ការប្រព្រឹត្ត​អំពើពុករលួយ លើ​ការ​គាប​ជំរិត​អ្នកដំណើរ ឆ្លងកាត់​ព្រំដែន ឲ្យ​បង់​លុយ​​ផ្ទុយ​​ពី គោល​ការ​ណ៍​​របស់​​ថ្នាក់​លើ  ក៏​ដូច​ជា​​ការ​យក​​សេ​វា មិន​ប្រក្រតី​នោះ មន្ត្រីនគរបាល​អន្តោប្រវេសន៍ របស់លោក កើត ដា​រ៉ាស៊ី ក៏មាន​ជាប់​ពាក់ព័ន្ធ ជាមួយ​ការយក​លុយ​ក្រៅផ្លូវការ ពី​រថយន្ត​ដែល​ដឹកទំនិញ​ខុសច្បាប់ ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឆ្លងកាត់​ច្រកព្រំដែន ដោយ​គ្មាន​វិកយបត្រ​។ ករណីខ្លះ លោក កើត ដា​រ៉ាស៊ី បាន​ប្រើប្រាស់​សិទ្ធ​អំណាច បំពាន​ទៅលើ​ការងារ របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ដែល​ចុះទៅ​ប្រចាំការ នៅ​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង តាម​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល ក្នុង​ការជួយ​សម្របសម្រួល ឲ្យ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ របស់​ក្រុម​ឈ្មួញ ទាំង​តូច​ទាំង​ធំ ហូរ​ចូល​ប្រទេស​កម្ពុជា ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

ត្រពាំងផ្លុង

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com