0

លី ​សារី​ អាច​ជាមេ​ក្លោង​​ឱ្យមាន​អំពើ​ពុក​រលួយ​ និង​សំណង់​អនា​ធិប​តេយ្យ​ខុស​ច្បាប់​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ

បន្ទាយ​មាន​ជ័យ​​​​​​​​​​​៖​ថ្មីៗនេះប្រធាន​មន្ទីររៀបចំ​ដែនដី នគរូប​នីយកម្ម​ និងសំណង់​សុរិយោដី​ខេត្តបន្ទាយ​មានជ័យ ឈ្មោះ លី សារី កំពុងជាប់​ឈ្មោះ​ជាមន្ត្រីល្បី​ឈ្មោះ​ខាង​ប្រព្រឹត្ត​អំពើពុក​រលួយ​ យ៉ាងខ្លាំង​ជាងគេ​ ក្រោយ​ពេល​ដែល​អង្គភាព​ប្រឆាំង ​អំពើពុក​រលួយប​ានកោះ​ហៅមន្ត្រី​ ៧-៨នាក់​ មក​សាក​សួរ​​​​ស៊ើប​អង្កេត​ពាក់ព័ន្ធនឹង​ការ​ប្រព្រឹត្ត​ អំពើ​ពុក​រលូយ​រួចមក​ ថ្មីៗ​នេះ ​។ ខណៈ​នោះដែរ​លោក គោ ​ស៊ុំសារឿត ជាអភិបាល​ខេត្តថ្មី​នៃ​ខេត្ត​បន្ទាយ​មានជ័យ​ ក៍បាន​ធ្វើលិខិត​ផ្លូវ​ការ​មួយ​ ចេញ​សេចក្តី ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងឡាយ​ ដែល​បាន​និងកំពុង​ ធ្វើ​សំណង់​ខុស​ច្បាប់​ តាម​បែប​អនាធិប​តេយ្យ​ទាំងអស់ ​ត្រូវ​តែធ្វើ​ការរុះរើ​សំណង់ដោយ​ខ្លួន​ឯង​ជាបន្ទាន់​ ដោយ​មិន​និយាយ​ពីការ​គ្មាន​ប្លង់​ ឬក៏​មាន​ប្លង់​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​សុរិយោដី ​លី ​សារី ​ឡើយ ។បើ​មិនអនុវត្តន៍តាម​​ទេ​ អាជ្ញាធរ​មូលដ្ឋាន​នឹងបង្ខំ​ចិត្ត ​ចុះទៅ​ធ្វើការរុះ​រើដោយ​គ្មាន​សំណង​ឡើយ ។

ហើយ​ម្ចាស់​សំណង់​ខុសច្បាប់​ទាំង​នោះ​ដាច់ខាត​ ត្រូវ​តែទទួល​រងនូវ​ការផាក​ពិន័យ​ តាម​រយៈ​ការ​តម្រូវ​ឱ្យ​ចេញលុយ​ ថ្លៃ ពល​កម្ម​ដល់អាជ្ញាធរ​ ដែលចុះ​ទៅរុះ​រើ ​សំណង់​ទាំងនោះ​ថែម​ទៀត​ផង ។ ពាក់ព័ន្ធ​ជុំវិញ​រឿង​សំណង់​ខុសច្បាប់​ធ្វើឱ្យ​ប្រជា​ពល​រដ្ឋ​ជាអ្នករង​ថ្មីបាក់​នេះ​ដែរ​ ក្រុម​ប្រជា​ពលរដ្ឋ​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ក៏​បាន​និយាយ​រិះគន់ធ្ងន់ៗ​ទៅ​លើបុគ្គល​ លី ​សារី​ ថាកាល​ពីអាណត្តិ​ប្រធាន​មន្ទីរ​មុនៗ​ខេត្តបន្ទាយ​មាន​ជ័យ ​មិន​មាន​សំណង់​ខុស​ច្បាប់​ និង​ចុះហត្ថ​លេខា​យ៉ាង​អនា​ធិបតេយ្យ​នោះ​ទេ ​។

ផ្ទុយ​ទៅ​វិញ​តាំងពី លី សារី ធ្វើជា​ប្រធានមន្ទីរ​ រៀបចំដែនដី ​នគរូបនីយ​កម្ម ​និង​សំណង់​ ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ណាមក ​បាន​និងកំពុង​ធ្វើឱ្យ​ខេត្ត​នោះ​ កើត​មាន​សំណង់​ខុសច្បាប់​អនាធិបតេយ្យ​ ច្រើន​ឡើង​ៗរីកដូចផ្សិតព្រោង​ព្រាត​ដូច​ជា​នៅ​ក្រុង​ប៉ោយ​ប៉ែត​ក៍គេ​សង្កេត​ឃើញ​សំណង់​អណា​ធិប​តេយ្យ​រាប់​មិន​អស់​មាន​រហូត​ដល់​សំណង់​ខ្លះសង់​​បិតផ្លូវ​ថែម​ទៀត​បញ្ហារ​នេះ​ប្រជាពល​រដ្ឋបាន​និ​យាយ​ថាការ​កើតឡើង​នូវសំណង់​ខុសច្បាប់​វាចរឿង​មេសុរិយោដី​ខេត្ត​ក្រុង​ក្នុង​នោះ​ក៍មាន​ការចូល​រួមពី​លោក​ប្រាក់​ប៉ូលី​ដែល​ជា​ប្រធាន​សុរិយោដី​ក្រុង​ប៉ោយ​ប៉ែត​ផង​ដែរ​​ មិនតែ​ប៉ុណ្ណោះ​ គឺសំណង់​ខុសច្បាប់​អនាធិបតេយ្យ​ទាំង​នេះ ​ក៏ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខ​មាត់​ ខេត្ត​បន្ទាយ​មានជ័យ​ ទាំងមូល​ ដែល​ជា​ច្រកហូរ​ចូលនៃ​អ្នក​ទេស​ចរណ៍​បរទេស ​អន្តរជាតិ​រាប់សែន​នាក់​ តែង​ឆ្លងកាត់​រាល់​ថ្ងៃ ​ តាម​ច្រកទ្វារអន្តរជាតិ-ប៉ោយប៉េត ​ព្រំដែន​កម្ពុជា-ថៃ ​។ ហើយ​មិន​គួរបើ ​លោក​លី សារី​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ធ្វើមាន​បាន​ដោយ​ការកេង​ប្រវ៉ាញ់​ដើម្បី​ប្រាក់​ដាក់​ហោប៉ាវ​មិន​គិត​គូរ​ពី​ប្រយោជន៍​ជាតិ​បែបនោះទេ ។

ដោយ​ឡែក​ អង្គភាព​ប្រឆាំងអំពើ​ពុករលួយ ​លោក​ ឱម ​យ៉ិន​ទៀង ធ្លាប់បាន​កោះ​ហៅ​មន្ត្រី​ ៧-៨នាក់​ នៅ​ខេត្តបន្ទា​យ​មានជ័យ ​មកធ្វើការ​ស៊ើប​សួរ​កាល​ពីចុង​សប្តាហ៍ទី១​ និង​ដើម​សប្តាហ៍ទី២ ​ខែមករា​ ឆ្នាំ​២០១៤​កន្លង​មក​នេះ​ ពាក់​ព័ន្ធ​នឹងការ​ប្រព្រឹត្ត ​អំពើពុក​រលូយរួច​មក​ហើយ​ ។ ហើយ​គេចាំ​មើល ​ តើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ដឹកនាំ​ដោយ​លោក​ ឱម យ៉ិនទៀង អាច​នឹងធ្វើអី​ ឬក៍ដាក់​ទោសអ្វី​ ទៅ​លើ​មន្ត្រី​ទាំង​នោះ​ព្រមទាំង​ លី សារី ​ទៅកើត​បើគាត់​មាន​លុយ​ក្រាស់​ និង​ខ្នង​បង្អែក​ធំថ្នាក់​ក្រសួង​រៀប​ចំដែន​ដីនគរូប​នីយ៍កម្ម​សំណង់​និង​សុរិយោដី​ ជុំវិញ​បញ្ហា​នេះ​ដែរ​ក្រុម​ប្រជាពលរដ្ឋ​អ្នក​ខេត្ត​បន្ទាយ​មានជ័យ​សង្ស័យថា​ អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ​បាន​ត្រឹមតែ​កោះ​ហៅលោក លី សារី មកធ្វើការសាក​សួរប៉ុណ្ណោះ​ មិន​អាច​និង​ដក​ហូត​មុខ​តំណែង​ និង​ចាប់​ខ្លួន​ លោក លី សារី យកទៅ​ឃុំឃាំង​ក្នុងពន្ធនាគារ​ ដូចលោក អ៊ុក កែវ​រតនៈ ​អតីត​នាយក​រង​ខុទ្ទកាល័យ​នោះ​ បាន​ទេ ​ ព្រោះ​តែ​លោកលីសារី​មាន​ខ្នងធំ​ហើយ​ក្រាស់ ​និង​ជាអ្នកមាន​លុយ​ពីអំពើរ​ពុក​រលួយ​យ៉ាង​ក្រាស់ឃ្មឺក​គួរ​រំលឹក​ថា ​ក្នុង​ចំណោមមន្ត្រី​ ៧-៨នាក់ ​នៅខេត្ត​បន្ទាយ​មានជ័យ​ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​កោះ​ហៅទៅ​សាកសួរពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ អំពើ​ពុក​រលូយ​នោះ​រួមមាន អ៊ុក កែវរតនៈ អតីតនា​យករង​ខុទ្ទកាល័យ ​សាលាខេត្ត​បន្ទាយមាន​ជ័យ​ខ្សែ​លោក​ អ៊ុង អឿន​ អតីត​អភិបាល​ខេត្ត ​និង​ លោក សោម​ សុខេន អតីតនាយក​ រដ្ឋបាល​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ,​ លោកលី​ សារី ប្រធាន​មន្ទីររៀប​ចំដែន​ដី ​នគរូបនីយកម្ម ​និងសំណង់​ខេត្តបន្ទាយ​មានជ័យ​ លោក ឃូ ពៅ អភិបាល ​ស្រុកស្វាយចេក​លោក​មេឃុំស្លក្រាម​ ស្រុក​ស្វាយចេក​ និង​មន្ត្រី​សុរិយោដី​ចំនួន​ ០៣​នាក់​ទៀត ។

ហើយ​ករណី​​ គឺ​មាន​តែ ​លោក​អ៊ុក​ កែវរតនៈ​ ម្នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​បញ្ជូន​ខ្លួន​ទៅកាន់​សាលា​ដំបូង​ ខេត្ត​បន្ទាយ​មាន​ជ័យ ​កាល​ពីយប់​ថ្ងៃទី៩​ ខែ​មករា ​ឆ្នាំ២០១៤ ​ឯប៉ុន្មាន​នាក់​ដូច​មាន​ឈ្មោះ​ ស្ថិតក្នុង​បញ្ជី​ស្រាវ​ជ្រាវ​បន្តចាំ​ប្រជាពល​រដ្ឋ​ប្តឹង​បន្ថែម​ទៀត​ហើយ​អង្គភាព​ប្រឆាំងអំពើ​រពុករលួយ​កំពុង​បន្តរ​ស្រាវជ្រាវ​ បើ​តាម​ប្រធាន​សាលា​ដំបូង​ ខេត្ត​បន្ទាយ​មានជ័យ​ លោក អាំង​មាលតី បាន​និយាយ​ថា ​លោក អ៊ុក កែវ រតនៈ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ ​ពន្ធនាគារ​ខេត្ត​រួច​ហើយ​ ដោយ​ជាប់​ពីបទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ជា​ច្រើន ​។ ជុំវិញ​ការឃាត់​ខ្លួន​លោក អ៊ុក កែវរតនៈ​និង​ ការ​កោះហៅ​មន្ត្រីខាងលើ ​ត្រូវបាន​ប្រភព​ព័ត៌មាន​ បង្ហើប​ឱ្យ​ដឹង​ថា​ រឿងរ៉ាវ​នោះ​អាច​ជាប់​ពាក់ព័ន្ធ ​នឹង​អំពើ​ពុករលួយ ​ករណី​កើត​មាន​វិវាទ​ដីធ្លី​ជាច្រើន​ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដែលត្រូវ​ប្រ​ជាពល​រដ្ឋរងគ្រោះ ដាក់ពាក្យ​បណ្តឹង​ជា​បន្ត​បន្ទាប់​ផង​ និង​មាន​ករណី​ក្លែង​បន្លំឯក​សារធារណៈ ​ពាក់​ព័ន្ធ​ដីធ្លី​ចំនួន​ ២​ពាន់​ហិកតា ​នៅ​ឃុំស្ល​ក្រាម ​ស្រុក​ស្វាយ​ចេក​ ខេត្ត​បន្ទាយ​មាន​ជ័យ ជាមួយ​ក្រុមហ៊ុន IGE​ដែល​មានម្ចាស់​ជា ​ជន​ជាតិ​បរទេសផង ។ ហើយ​ដើម​ចម​នៃការ​ស៊ើប​ អង្កេត​ជា​បន្តនោះ​ គឺលោក​ លី ​សារី ​ក៏គេច​មិន​ផុត​ពីជាប់​អង្កេត​ពីអង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​របស់​លោក​ ឱម យ៉ិនទៀង នោះទេ​ ព្រោះ​តែតាម​មេភូមិ​បាល ​ស្រុក​ ខណ្ឌ​ ក្រុង​មួយ​ចំនួន ​ឆ្លើយ​យក​រួច​ខ្លួនថា​ លី សារី ​គឺជា​មេក្លោង​ធំ ​៕

omyentieng_lisary1

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com